en     km
en     km

អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ព្រួយបារម្ភ​ ករណី​ពលរដ្ឋ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​មាន​ផល​លំបាក​នៅ​ថ្ងៃ​បោះ​ឆ្នោត​(មានសំឡេង)

Share

ភ្នំពេញ​៖​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​ការងារបោះ​ឆ្នោត​នៅ​កម្ពុជា​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ករ ណី​ពលរដ្ឋ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​មាន​ផល​លំបាក​នៅ​ថ្ងៃ​បោះ​ឆ្នោត​ដែល​ថា​ បើ​ដល់​ពេល​បោះ​ឆ្នោតពលរដ្ឋ​នៅ​តែ​មិន​ទាន់​បាន​ទទួល​អត្ដសញ្ញាណប័ណ្ណ​ទៀត​នោះ​ អាច​នឹង​ធ្វើ​ពួក​គាត់​ជួប​ការ​លំបាក​ច្រើន​ហើយ​ អាច​ធ្វើ​ឱ្យ​មាន​ភាព​មិន​ប្រក្រតី​កើតឡើង​នៅ​ថ្ងៃ​បោះ​ឆ្នោត​។

 

លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​​ ខុមហ្វ្រែល​
លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​​ ខុមហ្វ្រែល​

ករណី​នេះ​សង្គម​ស៊ី​វិល​ទទូច​ឲ្យ​ក្រសួងមហាផ្ទៃ​ធ្វើ​យ៉ា​ណា​រួសរាន់​បញ្ចេញ​អត្ដសញ្ញាណប័ណ្ណ​ជូន​ពល រដ្ឋ​ឲ្យ​បាន​ឆាប់​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​។​ ករណី​នេះ​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ មាន​ប្រសាសន៍​ថា​ ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា​ ខ្លួន​នឹង​ព្យាយាម​ចេញ​អត្ដសញ្ញាណប័ណ្ណ​ជូន​ពល រដ្ឋ​ឲ្យ​ទាន់​ពេលវេលា​។​ ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ លោក​ គល់​ បញ្ញា​ មាន​ប្រសាសន៍​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ២៤​ វិច្ឆិកា​ នេះ​ថា​ នៅ​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ​ប្រសិនបើ​ក្រសួងមហាផ្ទៃ​នៅ​តែ​មិន​អា ច​បញ្ចេញ​អត្ដ​ស​ញ្ញ​ណ​ប័ណ្ណ​ជូន​ពលរដ្ឋ​ឲ្យ​បា ន​មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឈាន​ចូល​មក​ដល់​ គឺជា​ការ​ទទួលខុសត្រូវ​ទាំងស្រុង​របស់​រដ្ឋាភិបាល​។​ ​លោក​បញ្ជាក់​ថា​ រដ្ឋ​មាន​តួនាទី​ធានា​សិទ្ធិ​ពល រដ្ឋ​ដើម្បី​អាច​បោះ​ឆ្នោត​បាន​ ដោយ​ធ្វើ​យ៉ាងណា​ផ្ដល់​ឯ កសារ​ស្របច្បាប់​ជូន​ពលរដ្ឋ​ដើម្បី​អាច​បោះ​ឆ្នោត​បាន​ដោ យ​ងាយស្រួល​។​ លោក​ថា​ ក្នុង​ដំណាក់កាល​ចុះ​ឈ្មោះ​នេះ​គឺ​អាច​និយាយ​បាន​ថា​ មិនមែន​ជា​កំហុស​អា ជ្ញាធរ​ដែល​ធ្វើការ​យឺតយ៉ាវ​នេះ​ទេ​ ប៉ុន្ដែ​បើ​ក្រោ យ​ការ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​ហើយ​រហូត​ដល់​បោះ​ឆ្នោត​ទៀត​ ពលរដ្ឋ​នៅ​តែ​មិន​ទាន់​បាន​ទទួល​អត្ដស ញ្ញាណប័ណ្ណ​ទៀត​នោះ​ គឺ​មាន​ន័យ​ថា​ រដ្ឋ​មិន​បាន​ធានា​សិទ្ធិ​ជួន​ពលរដ្ឋ​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ​។​ ​លោក​ គល់​ បញ្ញា​៖«​ត្រង់​ចំណុច​នេះ​ គឺ​បាន​ន័ យ​ថា​ រដ្ឋ​យើង​មិន​បាន​ធានា​សិទ្ធិ​បោះ​ឆ្នោត​ឲ្យ​ប្រជាពល រដ្ឋ​ហើយ​ ហើយ​វា​នឹង​មាន​ផល​ប៉ះពា ល់​ហើយ​ព្រោះ​ប្រជាពលរដ្ឋ​គេ​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​»​។​

លោក​ គល់​ បញ្ញា​ នាយកប្រតិបត្ដិ អង្គការ ខុមហ្វ្រែល
លោក​ គល់​ បញ្ញា​ នាយកប្រតិបត្ដិ អង្គការ ខុមហ្វ្រែល

​លោក​ គល់​ បញ្ញា​ ក៏​ទទូច​ផង​ដែរ​ដល់​ពលរដ្ឋ​ទោះបីជា​គ្មាន​អត់សញ្ញាណប័ណ្ណ​នៅ​ពេល​នេះ​ក៏​ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​នីតិវិធី​ដែល​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំណត់​។​ លោក​ស ង្កត់ធ្ងន់​ថា​ កាលណា​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បាន​គ្រប់​គ្នា​ហើយ​ អត្ដសញ្ញាណប័ណ្ណ​បាន​នៅ​ពេល​ក្រោយ​ក៏​មិន​បាន​បញ្ហា​ចោទ​ដែរ​ សំខាន់​គឺ​ធ្វើ​យ៉ាងណា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​មានឈ្មោះ​ក្នុង​បញ្ជី​ជា​មុន​សិន​។​ តែ​អ្វី​ដែល​សំខាន់​គឺ​ពេល​បោះ​ឆ្នោត​ ផ្អែក​លើ​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​។

​ករណី​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ មាន​ប្រសា សន៍​ថា​ គ​.​ជ​.​ប​ នឹង​ធ្វើការ​ជាមួយ​ក្រសួងមហាផ្ទៃ​រឿង​នេះ​យ៉ាង​សកម្ម​។​ ជាង​នេះ​លោក​ថា​ គ​.​ជ​.​ប​ ក៏​នឹង​ផ្ទៀងផ្ទាត់​ក្នុង​មួយ​ខែ​ម្ដង​ផង​ដែរ​ជាមួយ​ក្រសួងមហាផ្ទៃ​។​ ហើយ​មិនតែប៉ុណ្ណោះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ក្រសួងមហាផ្ទៃ​ក៏​បាន​ប្ដេជ្ញា​ធរ​ផង​ដែរ​ថា​ នឹង​ចេញ​អត្ដសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​។​ ​លោក​ ហង្ស​ ពុទ្ធា​៖«​សព្វថ្ងៃ​យើង​មាន​ក្រុមការ ងាររវាង​ គ​.​ជ​.​ប​ នឹង​ក្រសួងមហាផ្ទៃ​ហើយ​យើង​មាន​ជំនួប​រាល់​ខែ​ដើម្បី​ជម្រាប​ជួន​ក្រសួងមហាផ្ទៃ​អំពី​កា រ​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​ហើយ​ក្រសួងមហាផ្ទៃ​លោក​បាន​ប្ដេជ្ញា​ហើយ​ថា​លោក​នឹង​ធ្វើ​ឲ្យ​ទាន់​»​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

​ទន្ទឹម​នឹង​នេះ​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ទោះជា​ពលរដ្ឋ​មិន​បាន​ទទួល​អត្ដសញ្ញាណប័ណ្ណ​ទាន់​ពេល​ក៏​ពលរដ្ឋ​អាច​បោះ​ឆ្នោត​ដោយ​មិន​ត្រូវ​បាន​ហាមឃាត់​នោះ​ទេ​ សម្រាប់​អ្នក​ដែល​បាន​ចុះ ឈ្មោះ​បោះ​ឆ្នោត​នឹង​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​ ២០១៦​ រួច​ហើយ​។​ ប៉ុន្ដែ​លោក​ថា​ គណៈកម្មា ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​ធ្វើ​យ៉ាងណា​ស្នើ​ក្រសួងមហាផ្ទៃ​ព​ន្លឿ​ន​ការ​ចេញ​អត្ដសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​។

​សូម​ជម្រាប​ថា​ បើ​គិត​ពី​ថ្ងៃ​ទី​ ០១​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ២៣​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​អា យុ​គ្រប់​ ១៨​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ចំនួន​ប្រមាណ​ជាង​ ៧​លាន​ ៤​សែន​ ៩​ម៉ឺន​នាក់​។​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​រយៈពេល​ ៣​ខែ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​០១​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ២៩​ វិច្ឆិកា​ ឆ្នាំ ២០១៦៕

Share

Image
Image
Image