en     km
en     km

អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ៖​ ប្តេជ្ញា​ចិត្ត​ដើម្បី​ការពារ​ផលប្រយោជន៍​កម្មករ​រហូត​ដល់​ចូល​និវត្តន៍​

Share

ភ្នំពេញ​៖​ អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​​សម្ព័ន្ធ​​សហជីព​​កម្ពុជា​​ ​(CATU)​​ ដែល​​សកម្ម​​ក្នុង​​ការ​​តស៊ូ​​មតិ​​ការ​​ពារ​​​ផល​​ប្រយោ​​ជន៍​​ជូន​​កម្ម​​ក​រ​​​រោង​ចក្រ​​កាត់​ដេរ​​នៅ​​កម្ពុជា​​ បាន​​ប្តេជ្ញា​​ចិត្ត​​ធ្វើ​​ការ​ងារ​​តំណាង​​ឲ្យ​​កម្ម​ករ​​រហូ​ត​​​ដល់​​អ្នក​ស្រី​​ចូ​​ល​​​និវត្តន៍​​។​ ភាព​​ស្មោះត្រង់​​ជា​មួយ​​កម្ម​​ករ​​ និង​​ ឆ​ន្ទៈ​​មោះ​មុត​​ក្នុង​​ការ​ពារ​​សិទ្ធិ​ជូន​​កម្ម​ករ​​ ​ធ្វើ​ឲ្យ​​​អ្នក​ស្រី​​ទទួល​​បាន​​ការ​​​គោរ​ព​ស្រលាញ់​​ពី​​កម្មករ​​ ព្រម​ទាំង​​គាំទ្រ​​ឲ្យ​​អ្នក​ស្រី​​ក្លាយ​​ជា​​​ប្រធាន​​សហ​ជីព​​។ អ្នក​ស្រី​បន្ត​ថា​ បើ​ទោះបីជា​អ្នក​ស្រី​ ធ្លាប់​រង​ការ​ប្រើ​អំពើ​ហិង្សា​និង​ជាប់​ពាក្យបណ្តឹង​នៅ​តុលាការ​ ក៏​អ្នក​ស្រី​​នៅ​តែ​​តស៊ូ​ដោយ​អហិង្សា​ទាមទារ​ឲ្យ​និយោជក​គោរព​ច្បាប់​និង​សិទ្ធ​កម្មករ​បន្ត​ទៀត​។

YANG-SOPHONE-WMC
អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​​សម្ព័ន្ធ​​សហជីព​​កម្ពុជា​​ ​(CATU)

​កាលពី​ថ្ងៃ​ទី​ ០៤​ ខែមេសា​  អ្នកស្រី​ត្រូវ​បាន​កង​សន្តិសុខ​វាយ​ដួល​ ខណៈ​សភា​ពិភាក្សា​សេចក្ដីព្រាងច្បាប់​សហ​ជីព​ ដែល​អ្នកស្រី​ថា​​មាន​លក្ខណៈ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​លើ​សេរីភាព​របស់​សហ​ជិ​ព​ និង​ កម្មករ​ ។​ ពេល​នោះ​អ្នក​ស្រី​​​ទទូច​ថា​ សភា​គួរ​បោះបង់​ចោល​មា​ត្រា​​មួយ​​ចំនួន​ដែល​គាបសង្កត់​ សិទ្ធិ​កម្មករ​និង​សហជីព​ ។ ​ក្នុង​ពេល​អ្នក​ស្រី​ ត្រូវ​បាន​កង​សន្តិសុខ​ខណ្ឌ​ដូច​ពេញ​ វាយ​ឱ្យ​ដួល​ គឺ​អ្នក​ស្រី​ស្ទុះ​ក្រោម​ភ្លាម​ហើយ​ បាន​ទទូច​ឱ្យ​អាជ្ញាធរ​បញ្ឈ​ប់​​ហិង្សា​ និង​ កុំ​រារាំង​ការ​ប្រមូលផ្ដុំ​របស់​កម្មករ​ ។​ អ្នកស្រី​ថា​សហជីព​និង​កម្ម​ករ​​មិន​បំណង​ប្រើ​ហិង្សា​អ្វី​ឡើយ​។​

​នេះ​ជា​ការ​កត់សម្គាល់​មួយទៀត​​​របស់​អ្នក​សារព័ត៌មាន​​​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មានការ​តាំងចិត្ត​ខ្ពស់​ ដើម្បី​សិទ្ធិ​សេរីភាព​របស់​កម្ម​ករ​ ។​ ភ្នាក់ងារ​វិទ្យុ​ស្ត្រី​ FM102​ បាន​ចុះ​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ អ្នកស្រី​ នៅ​ស្នាក់​ការ​សហ​ជីព​របស់​ អ្នកស្រី​ ដើម្បី​ចង់​ដឹង​ ថា​តើ​អ្នក​ស្រី​មានការ​រា​ថយ​ទេ​ បើ​អ្នកស្រី​ជួប​ឧបសគ្គ​ ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ ។​

​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ ធូ​ វិ​រៈ​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM102​ ជាមួយ​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័​ន្ធ​សហជីព​កម្ពុជា​ ដូច​តទៅ​៖

Share

Image
Image
Image