en     km
en     km

អ្នកស្រី​ ប៊ូ​វ​ សោភា​ ត្រឡប់​មក​ផ្ទះ​វិញ​តែ​អ្នកស្រី​ ទេព​ វ​ន្នី​ បន្ដ​ឃុំខ្លួន​

Share

ភ្នំពេញ៖ ស្ដ្រី​បឹង​កក់​ម្នាក់​ក្នុង​ចំណោម​ ពីរ​នាក់​ត្រូវ​បាន​ដោះ​លែង​ កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​ ២២​សីហា​ បន្ទាប់​ពី​ឃុំខ្លួន​រយៈពេល​ ៦​ថ្ងៃ​ និង​ បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្ដូរ​បទ​ចោទ​ ករណី​ប្រមាថ​ ខណៈ​អ្នកស្រី​ ទេព​ វ​ន្នី​ រង​បទ​ចោទ​ថ្មី​ទៀត​ត្រូវ​បន្ដ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នៅឡើយ​។​

អ្នកស្រី ប៊ូវ សោភា ត្រូវបានដោះលែង កាលពីយប់ថ្ងៃចន្ទទី ២២សីហា បន្ទាប់ពីឃុំខ្លួនរយៈពេល ៦ថ្ងៃ
អ្នកស្រី ប៊ូវ សោភា ត្រូវបានដោះលែង កាលពីយប់ថ្ងៃចន្ទទី ២២សីហា បន្ទាប់ពីឃុំខ្លួនរយៈពេល ៦ថ្ងៃ

​អ្នកស្រី​ ប៊ូ​វ​ សោភា​ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស​នៅ​ម៉ោង​ ៨​និង​៣០​នាទី​ កាលពី​យប់​ថ្ងៃ​ចន្ទ​។​ ប៉ុន្ដែ​នៅ​ពេល​អ្នកស្រី​ ចេញពី​ពន្ធនាគារ​អ្នកស្រី​ បាន​ទទូច​ឲ្យ​តុលាការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ផង​ដែរ​ដោយ​អ្នកស្រី​អះអាង​ថា​ បទ​ចោទ​ទៅ​លើ​អ្នកស្រី​ ទេព​ វ​ន្នី​ ថា​ប្រើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​នៅ​ពេល​ដែល​ ក្រុម​សហគមន៍​បឹង​កក់​ តវ៉ា​នៅ​ខាង​មុខ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​កាលពី​ឆ្នាំទៅ​មិ​ញ​ ថា​ មិន​ត្រឹមត្រូវ​នោះ​ទេ​ ដោយ​ទាមទារ​ឲ្យ​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​។​ អ្នកស្រី​ ប៊ូ​វ​ សោភា​ បាន​ចាត់​ទុក​ថា​ជា​អំពើ​អ​យុ​ត្ដិ​ធ​ម៍​មួយទៀត​ទៅ​លើ​អ្នកស្រី​ ទេព​ វ​ន្នី​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ ប៊ូ​វ​ សោភា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ នៅ​ពេល​ដែល​ក្រុម​អ្នកស្រី​ធ្វើ​ពិធី​ថ្ងៃ​ចន្ទ​ ព​ណ៍​ខ្មៅ​ កាលពី​ថ្ងៃ​ទី​ ១៥​សីហា​ គឺ​ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប​ហើយ​បាន​នាំ​ទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​រយៈពេល​ ពីរ​យប់​ ហើយ​ក្រោយមក​បាន​នាំ​ខ្លួន​មក​តុលាការ​ និង​ បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​នាំ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​នេះ​គឺជា​លើក​ទី​ ៣​ ហើយ​ ដែល​កាលពី​ឆ្នាំ​ ២០១២​ និង​ ឆ្នាំ​ ២០១៣​ អ្នកស្រី​បាន​ជាប់​ក្នុង​ពន្ធនាគារ​ដោយសារ​តែ​តវ៉ា​ករណី​ជម្លោះដីធ្លី​ជាមួយ​អ្នកមាន​អំណាច​នៅ​តំបន់​សហគមន៍​បឹង​កក់​៕

Share

Image
Image
Image