en     km
en     km

អ្នកស៊ើប​អង្កេត​ អ​.​ស​.​ប​ ទទូច​ឱ្យ​នាំ​ខ្លួន​មេដឹកនាំ​កូរ៉េ​ខាងជើង​ទៅ​កាត់ទោស​នៅ​ ICC

Share

cover-Kim-Jung-un-(ChannelNewsAsia)
រូបភាព៖ ChannelNewsAsia

អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​ឧត្តមស្នងការ​អង្គការសិទ្ធិមនុស្ស​ អង្គការសហប្រជាជាតិ​ អំពាវនាវ​ឱ្យ​នាំ​ខ្លួន​មេដឹកនាំ​កូរ៉េ​ខាងជើង​ គឹ​ម​ ជុន​អ៊ុ​ន​ និង​មន្ដ្រីជាន់ខ្ពស់​ដទៃ​ទៀត​មក​ប្រឈម​មុខ​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC​ នៅ​ទីក្រុង​ឡា​អេ​។​

​លោក​ Marzuki​ Darusman​ និយាយ​ថា​ ប្រជាជន​កូរ៉េ​ខាងជើង​កំពុង​តែ​អត់ឃ្លាន​ដោយសា​ការ​ខ្វះ​ស្បៀងអាហារ​តែ​បែរជា​មេដឹកនាំ​រូប​នេះ​យក​ធនធាន​របស់​ប្រជាជន​ខ្លួន​ទៅ​បំពេញ​មហិច្ឆតា​ក្នុង​ការ​បង្កើត​អាវុធ​ប្រល័យ​លោក​ទៅ​វិញ​។​

​អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​រូប​នេះ​បាន​ថ្លែង​នៅ​ឯ​កិច្ចប្រជុំ​មួយ​នៃ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​ទីក្រុង​ហ្សេ​ណេ​វ​ ប៉ុន្ដែ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​តំណាង​កូរ៉េ​ខាងជើង​បាន​ធ្វើ​ពហិការ​។​

​ជាមួយ​គ្នា​នេះ​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ បាន​រាយការណ៍​ថា​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​បាន​ប្រកាស​គាំទ្រ​ការ​អំពាវនាវ​របស់​អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​រូប​នេះ​។​ ចំណែក​តំណាង​ប្រទេស​ចិន​វិញ​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​ ហើយ​បាន​ឡើង​ថ្លែង​ថា​កុំ​កសាង​សំណុំរឿង​អ្វីមួយ​គ្រាន់តែ​ជា​ការ​បំពេញ​មហិច្ឆតា​នយោបាយ​នោះ​។​

​អ្នកស៊ើប​អង្កេត​ជាន់ខ្ពស់​រូប​នេះ​បាន​ថ្លែង​ទៀត​ថា​ នៅ​ប្រទេស​កូរ៉េ​ខាងជើង​មាន​ជំរំ​លុត​ដំ​ធ្វើ​ទារុណកម្ម​អ្នកទោស​នយោបាយ​និង​ជំរុំ​លុត​ដំ​ប្រឆាំង​ជន​ទាំងឡាយ​ណា​ដែល​មាន​សាសនា​ដទៃ​ ហើយ​ការ​ធ្វើ​ឱ្យ​ប្រជាជន​ធ្លាក់​ក្នុង​ភាព​អត់ឃ្លាន​។​

​អ្នកស៊ើប​អង្កេត​រូប​នេះ​បាន​ទទូច​ថា​វា​ជា​បទឧក្រិដ្ឋ​មួយ​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​មាន​សមត្ថកិច្ច​ដើម្បី​កាត់ក្ដី​ក្នុង​រឿង​នេះ​។​ តែ​ទោះជា​បែប​នេះ​ក្ដី​តំណាង​កូរ៉េ​ខាងជើង​ដែល​មិន​ចូលរួម​កិច្ចប្រជុំ​នោះ​បាន​ថ្លែង​បដិសេធ​ការ​ចោទប្រកាន់​ទាំងនោះ​៕

​ប្រភព​៖ AFP

Share

Image
Image
Image