en     km
en     km

អ្នកសង្កេតការណ៍៖ម៉ាល់ឌៀវចាញ់ឥណ្ឌូនេស៊ីនៅUN ដោយសារការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ

Share

នៅទីបំផុត ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសតំណាងអាស៊ី នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជន បន្ទាប់ពីឈ្នះកោះម៉ាល់ឌៀវដោយសំឡេងគាំទ្រលើសលុប។

ប្រភពរបស់អ្នកសង្កេតការណ៍នៃការបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលស្រង់មកចុះផ្សាយដោយ សារព័ត៌មាន Business Standard និងទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងថា ឥណ្ឌូនេស៊ីទទួលបានសំឡេងឆ្នោត១៤៤ ហើយកោះម៉ាឌៀវបាន ៤៦សំឡេង។

សំឡេងឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី បានលើសសំឡេង ត្រូវការ គឺ១២៧សំឡេង។ អ្នកសង្កេតការណ៍ រកឃើញថា ចំណុចខ្សោយដែលនាំអោយកោះម៉ាល់ឌៀវបានសំឡេងដ៏តិចនេះ ដោយសារកត្តាច្រើនយ៉ាង  គឺប្រទេសនេះ ធ្វើអោយធ្លាក់ចុះ ការគោរពសិទិ្ធមនុស្ស និងប្រជាធិបតេយ្យ ដោយការបោសសំអាតក្រុមប្រឆាំងធ្វើឡើងដោយ ប្រធានាធិបតី Yalla Yameen 

ប្រទេសឥណ្ឌូនេស៊ី ជាសមាជិកសមាគមអាស៊ាន ។ ប្រទេសឥស្លាមដ៏ធំនេះ មានឈ្មោះបោះសំឡេង ដោយសារជារដ្ឋមួយមានការគោរពសិទិ្ធមនុស្សល្អជាងគេបើធៀបនឹងប្រទេសក្នុងតំបន់។

នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងសម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើឡើងនៅថ្ងៃសុក្រ ទី៨ មិថុនានេះ ដោយប្រទេសចូលរួមទាំង១៩០ ។ ក្រៅពីការបោះឆ្នោតជ្រើសរើស​ប្រទេសឥណ្ឌូនេស៊ី គឺ ប្រទេសអាល្លឺម៉ង់ ប៊ែលហ្សិក អាហ្វ្រិកខាងត្បូង សាធារណរដ្ឋដូមីនីក ក៏បានជាប់ឆ្នោតដែល។ ប្រទេសទាំងប្រាំនេះ មានអាណត្តិពីរឆ្នាំ គឺឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០។

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមាន ១៥ ប្រទេស តែ៥ប្រទេស ជាសមាជិកអចិន្ត្រៃយ៍ ។ ប្រទេសទាំងនេះមាន អាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង។ ចំណែក ១០ប្រទេសទៀតជាសមាជិកមិនអចិន្ត្រៃយ៍។

អ្នកសង្កេតការណ៍គិតថា ឥណ្ឌូនេស៊ីពេលនេះ តំណាងអោយអាស៊ី គឺត្រូវដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដោះស្រាយបញ្ហាពិភពលោក។ ដោយឡែកប្រទេសអាល្លឺម៉ង និងប៊ែលហ្សិកដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងក្លាយជាកម្លាំងធំរបស់សហរដ្ឋអាមេរិក ដើម្បីជួយដោះស្រាយបញ្ហាពិភពលោកព្រោះប្រទេសទាំងពីរនេះ ក្លាយជាសម័ន្ធមិត្តអាមេរិកតាំងពីក្រោយសង្រ្គាមលោកលើកទីពីរ៕

Share

Image
Image
Image