en     km
en     km

អ្នកវិភាគ​ ​៖​ ​ដំណើរ​ការ​​បោះ​​ឆ្នោត​​នឹង​​មិន​​ឯករាជ្យ​​ប្រ​សិន​​មន្ដ្រីគ​.​ជ​.​ប​ ​នៅ​​តែ​​រង​​ការ​​គំរាម​កំហែង​

Share

​ភ្នំពេញ ៖ បន្ទាប់​ពី​ជំនួប​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោក​ អា​ឡាន់​ ដូ​ស​ (Alan​ Doss​ )​ តំណាង​មូលនិធិ​ កូ​ហ្វី​ អាណា​ន់​ (Kofi​ Annan​ Foundation)​ កាលពី​ថ្ងៃ​ទី​២៣​ឧសភា​ លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​លោក​  អា​ឡាន់​ ដូ​ស​ សន្យា​ ជំរុញ​ឲ្យ​កម្ពុជា​ធ្វើការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុ​ត្ដិ​ធ​ម៍​ ។​ ចំ​ណែ​ក្រុម​អ្នកវិភាគ​លើក​ឡើង​ថា​ ទោះជា​មានការ​ជំរុញ​ពី​មូល​និ​ធី​ កូ​ហ្វី​អាណា​ន់​ ក៏​ដោយ​ប្រសិនជា​មន្ដ្រី​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​តែ​ទទួល​រង​ការ​គំរាមកំហែង​ គឺ​ការ​បោះ​ឆ្នោត​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ភាព​សេរី​និង​ត្រឹមត្រូវ​ឡើយ​ ។​

 

election-2013
ការ​​បោះ​​ឆ្នោតនាពេលកន្លងមក។ ប្រភព ៖ google.com

​លោក ​យឹ​មសុ​ វណ្ណ​បាន​ ថ្លែង​ដូចនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ បន្ទាប់​ពី​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​លោក​ កឹ​ម​ សុខា​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ អា​ឡាន់​ ដូ​ស​ តំណាង​មូលនិធិ​ កូ​ហ្វី​ អាណា​ន់​ នៅ​ស្នាក់​ការ​កណ្ដាល​ គណបក្ស​នេះ​ កាលពី​ចន្ទ​ទី​ ២៣​ឧសភា​ ។​ លោក​ យឹ​ម​ សុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា​ គឺជា​ការ​ចាប់អារម្មណ៍​ខ្លាំង​ ពី​សំណាក់​សហគមន៍​អន្តរជាតិ​ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ខាង​មុខ​នេះ​ ។​

​លោក​ យឹ​ម​ សុវណ្ណ​៖​ «​ប៉ុន្ដែ​ចំណុច​វិជ្ជមាន​ដែល​គាត់​បាន​ឆ្លើយ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ យល់​ឃើញ​ថា​ល្អ​គឺថា​គាត់​ប្ដេជ្ញា​ចិត្ដ​ថា​ធ្វើ​ម៉េច​ ធ្វើ​ឲ្យ​មាន​តម្លាភាព​ ការ​ជឿ​ទុកចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​ ។​

​ចំណែក​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​និយាយ​ថា​ លោក​សាទរ​ ចំពោះ​ការ​ប្ដេជ្ញា​របស់​លោក​ អា​ឡាន់​ ដូ​ស​ ដែល​ថា​លោក​នឹង​រាយការណ៍​ទៅ​លោក​ កូ​ហ្វី​ អាណា​ន់​ (​អតីត​អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​)​ ដើម្បី​ឲ្យ​ជួយ​ជំរុញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ប្រកបដោយ​សេរី​ និង​ យុ​ត្ដិ​ធ​ម៍​ ។​

​លោក​បណ្ឌិត​បន្ត​ថា​ បើ​គិត​មក​ដល់​ពេល​នេះ​កម្ពុជា​គឺ​មាន​ប្រទេស​ជា​មិត្ដ​ច្រើន​ណាស់​ ដែល​ស្ម័​ក្រ​ចិត្ដ​ចូលរួម​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​និង​ឯករាជ្យ​ ។​ ប៉ុន្ដែ​លោក​សង្កត់ធ្ងន់​ថា​ទោះបីជា​មាន​ប្រទេស​ច្រើន​ចូលរួម​ក្ដី​ប្រសិនជា​មន្ដ្រី​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទទួល​រង​ឥទ្ធិ​ល​ ការ​គំរាម​គំ​ហែង​លើ​សិទ្ធិ​សេរី​របស់​ពួក​គេ​គឺ​ ការ​បំពេញការងារ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​អាច​នឹង​ប្រឈម​ការ​ខ្វះ​តម្លាភាព​ ។​

​លោក​បណ្ឌិត​ មាស​ នី​៖​ «​វា​ពិត​ណាស់​មិន​អាច​ទៅ​រូ​ច​ទេ​បើ​ស្ថាន​ប័ន​មួយ​ដំណើរការ​ទាំង​មាន​សេចក្ដី​ភ័យ​ខ្លាច​ហើយ​អាច​រក្សា​ជំហ​អ​ព្យា​ក្រឹត្យ​របស់​ខ្លួន​បាន​ទៀត​នោះ​ » ​។​

​ជាមួយ​គ្នា​នេះ​ដែរ​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុ​ត្ដិ​ធ​ម៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ និយាយ​ថា​លោក​ពិត​មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង​សម្រាប់​ការ​ប្រកាស់​របស់​របស់​តំណាង​មូល​និ​ធី​ កូ​ហ្វី​ អាណា​ន់​ នេះ​ ។​ លោក​ សំ​ គ​ន្ធា​មី​ បន្ដ​ថា​សភាពការណ៍​ក្នុង​ប្រទេស​បច្ចុប្បន្ន​គឺ​ពិតជា​គួរ​ឲ្យ​មាន​ក្ដី​បារម្ភ​ព្រោះតែ​មន្ដ្រី​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ពីរ​រូប​ កំពុង​តែ​រង​ការ​ការ​ចោទប្រកាន់​ដែល​ជា​ហេតុ​នាំ​ឲ្យ​ដំណើរ​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ពិបាក​នឹង​ប៉ាន់​ស្មានថា​ អាច​ល្អ​ប្រសើរ​ឬ​យ៉ាងណា​នៅឡើយ​ទេ​ ។​

​លោក​ សំ​ គ​ន្ធា​មី​ បញ្ជាក់​ថា​ នា​ពេល​ខាង​មុខ​ប្រសិនជា​មានការ​ដោះ​លែង​មន្ដ្រី​នៃ​ គ​.​ជ​.​ប​ និង​ទម្លាក់​បទចោទប្រកាន់​លើ​ពួក​គាត់​ទាំងអស់​មែន​លោក​ជឿជាក់​ថា​ដំណើរការ​បោះ​ឆ្នោត​ប្រាកដជា​អ​ព្យា​ក្រឹត្យ​យ៉ាង​ប្រាកដ​ ។​

​លោក​ សំ​ គ​ន្ធា​មី​៖«​ខ្ញុំ​គិត​ថា​ប្រ​សិន​គ្មាន​ការ​លូកដៃ​អី​ទេ​ ហើយ​គ្មាន​ការ​ចោទប្រកាន់​មន្ដ្រី​(​គ​.​ជ​.​ប​)​ អី​ទៀត​ទេ​ ហើយ​ទុក​ឲ្យ​គ​.​ជ​.​ប​ ធ្វើ​ការងារ​គាត់​និង​សហការ​ជាមួយ​ កូ​ហ្វី​ អាណា​ន់​ ក៏​ដូច​ជា​ NGO​ នោះ​ខ្ញុំ​គិត​លទ្ធិ​ផល​អាច​ទទួលយក​បាន​»​ ។​

​ចំណែក​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​ផ្នែក​វិ​ទ្យ​សាស្ដ្រ​នយោបាយ​យល់​ឃើញ​ថា​ បច្ចុប្បន្ន​ គ​.​ជ​.​ប​ កំពុង​តែ​រង​ការ​គំរាមកំហែង​ ដោយសារ​មានការ​ចោទ​ប្ដឹង​ទៅ​តុលាការ​ ដែល​ជា​ហេតុ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពួក​គេ​ក្នុង​ការ​អនុវត្ដន៍​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​ ។​

​សាស្ដ្រាចារ្យ​រូប​នេះ​បន្ថែម​ថា​ ប្រសិនជា​គ​.​ជ​.​ប​ ទទួល​រង​ឥទ្ធិពល​ពី​ គណបក្ស​នយោបាយ​ណាមួយ​វា​គឺជា​ឧ​ប​សក្ក​ដ៏​ធំធេង​សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ ។​

​លោក​ សូ​ ច​ន្ថា​ ទទូច​ថា​ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​ គ​.​ជ​.​ប​ ឯករាជ្យ​និង​អ​ព្យា​ក្រឹត្យ​រាជរដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​ឬ​បញ្ឈប់​ការ​ ចោទ​ប្ដឹង​ ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដូច​ករណី​លោក​ នី​ ចរិយា​ និង​ លោក​ រ៉ុ​ង​ ឈុ​ន​ ។​

​លោក​ សូ​ ច​ន្ថា​៖«​ប្រសិនជា​ គ​.​ជ​.​ប​ ត្រូវ​បាន​គំរៀម​ដោយ​ក្រុម​ណាមួយ​នោះ​ខ្ញុំ​គិត​ថា​លទ្ធិ​ល​ផល​គឺ​ប្រាកដជា​មិន​អាច​ទទួលយក​បាន​ទេ​ ហើយ​បើ​ដូច​ជា​ករណី​លោក​  រ៉ុ​ង​ ឈុ​ន​ លោក​ នី​ ចរិយា​ បច្ចុប្បន្ន​នេះ​ខ្ញុំ​គិត​ថា​យើង​ពិបាក​សង្ឃឹមថា​លទ្ធិ​ផល​នៃ​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេរី​និង​យុ​ត្ដិ​ធ​ម៍​ណាស់​»​

​​មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប​ អាណត្តិ​ថ្មី​នេះ​ មាន​សមាសភាព​ មក​ពី​គណបក្ស​ ធំ​២​ ដែល​មាន​អាសនៈ​នៅ​សភា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ ។​  តាម​រយៈ​នេះ​ គេ​សង្កេត​ឃើញ​ ប្រទេស​ ជា​ច្រើន​សន្យា​ជួយ​ទាំង​បច្ចេកទេស​ និង​ ហិរញ្ញវត្ថុ​ គឺ​មាន​ប្រទេស​ជប៉ុន​  សហភាព​អឺរ៉ុប​ អា​មេ​រិ​ក​ហើយ​ អង្គការសហប្រជាជាតិ​ ក៏​សន្យា​ ជួយ​ស្ថាប័ន​នេះ​ដែរ​ ៕​

Share

Image
Image
Image