en     km
en     km

អ្នកវិភាគ​៖​ លោក​ កឹ​ម​ សុខា​ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺជា​ទំនុក​ចិត្តរឹង​មាំ​មួយ​ចំពោះ​ អ្នកគាំទ្រ​ CNRP​ ហើយ​ជា​ជោគជ័យ​នៃ​ការ​ តស៊ូ​មតិ​

Share

ភ្នំពេញ៖ ជា​ការ​ពិត​ នរណា​ក៏​ដឹង​ដែរ​ថា​ លោក​ កឹ​ម​ សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ដែល​មានរឿង​ក្ដី​ ជា​ច្រើន​នៅ​តុលាការ​ នឹង​មិន​មាន​វាសនា​ ល្អ​ មាន​ន័យ​ថា​ លោក​ជា​អ្នកនយោបាយ​ ងាយ​នាំ​ខ្លួន​ទៅ​ពន្ធនាគារ​ បន្ទាប់​ពី​លោក​ រង​ការ​ផ្ដន្ទាទោស​ឱ្យ​មានទោស​ ៥​ខែ​ ពី​បទ​ បដិសេធ​មិន​ចូលខ្លួន​ទៅ​បំភ្លឺ​ នៅ​តុលាការ​ ក្នុង​សំនុំ​ រឿង​ សញ្ចារ​កម្ម​។​ តែ​កាលពី​ថ្ងៃ​ពុធ​ទី​ ៥​តុលា​ លោក​បាន​សម្រេច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​គេ​មើលឃើញ​ថា​ ជា​ជម្រើស​ចុង​ក្រោយ​ របស់​លោក​ បង្ហាញ​ភាព​ក្លាហាន​ ជំនះ​ភាព​ភ័យ​ខ្លាច​ពី​ការ​នាំ​ខ្លួន​។កញ្ញា ច្រឹក ស្រីអូន រាយការណ៍៖​

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា

ជំហរ​ របស់​លោក​ កឹ​ម​ សុខា​ ដូចនេះ​នាំ​ឱ្យ​មានការ​វាយតម្លៃ​ថា​ ជា​សញ្ញា​មួយ​ប្រាប់​ថា​ អ្នកគាំទ្រ​បក្ស​ប្រឆាំង​ ពិតជា​មាន​ទំនុកចិត្ត​ឡើង​វិញ​ព្រោះថា​ មេ​បក្ស​ប្រឆាំង​ មាន​សិទ្ធិ​ស្របច្បាប់​ ដើម្បី​ ដឹកនាំ​បក្ស​ទៅ​រក​ ការ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​នៅ​ពេល​ខាង​មុខ​។​

 

​អ្នកវិភាគ​ដែល​ វិទ្យុ​ស្ត្រី​បាន​សុំ​ ធ្វើការ​វិភាគ​ ពួក​គាត់​យល់​ឃើញ​ថា​លោក​ កឹ​ម​ សុខា​ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺជា​ទំនុក​ចិត្តរឹង​មាំ​មួយ​ចំពោះ​ស្មារតី​ អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ ហើយ​ជា​ជោគជ័យ​នៃ​ការ​ តស៊ូ​មតិ​ ដោយ​អហិង្សា​។​
​កញ្ញា​ ច្រឹ​ក​ ស្រី​ អូន​ រៀបរៀង​ បទ​វិភាគ​នេះ​៖

​ជា​លើក​ដំបូង​ លោក​ កឹ​ម​ សុខា​ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ទាំង​ស្ថិត​ក្នុង​ស្ថានភាព​ នៃ​ការ​ផ្ដ​នា្ទ​ទោស​ បន្ទាប់​ពី​លោក​ សម្ងំ​រស់នៅ​ក្នុង​ស្នាក់​ការ​ គណបក្ស​ស​ង្ក្រោះ​ជាតិ​ រយៈពេល​ជាង​៤​ខែ​ ដោយសារ​មានរឿង​ក្ដី​នៅ​តុលាការ​។​ កាលដែល​លោក​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ នាំ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ជា​ខ្លាំង​ ដល់​ មជ្ឈដ្ឋាន​ អ្នកនយោបាយ​។​ អ្នកវិភាគ​ ទទួលស្គាល់​ថា​ ជំហរ​របស់​លោក​ កឹ​ម​ សុខា​ និង​ បក្ស​សង្គ្រោះ​ជាតិ​ ដោយ​ឱ្យ​មេ​បក្ស​កំពុង​មានរឿង​ក្ដី​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​ ដោយ​សុវត្ថិភាព​ទៀត​នោះ​ គឺជា​ ជោគជ័យ​មួយ​ នៃ​ការ​ តស៊ូ​ដោយ​អហិង្សា​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​គោលនយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្តរជាតិ​ លើក​ឡើង​ថា​នេះ​ជា​ជោគជ័យ​មួយ​របស់​គណបក្សប្រឆាំង​ តែ​លោក​ថា​ជា​ជោគជ័យ​ជំ​ហ៊ាន​ដំបូង​ ប៉ុណ្ណោះ​។​

អ្នកវិភាគ​រូប​នេះ​ យល់​ថា​ មាន​កត្តា​បី​យ៉ាង​ដែល​នាំ​ឱ្យ​លោក​កឹ​ម​សុខា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​ទី​មួយ​ បក្ស​ទាំង​២​ចង់​រួបរួម​គ្នា​។​ ទី​ពីរ​ដោយសារ​សហគមន៍​អន្តរជាតិ​ ប្រើប្រាស់​ឥទ្ធិពល​របស់​ពួក​គេ​ កាន់តែ​ខ្លាំង​ លើ​ បក្ស​កាន់​អំណាច​និង​ទី​បី​គណបក្សប្រឆាំង​ព្រមាន​ធ្វើ​បាតុកម្ម​។​

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖ «ឃើញ​មានការ​ព្រួយបារម្ភ​ ពី​សហគមន៍​អន្តរជាតិ​ទាំង​បណ្តា​ប្រទេស​ មហាអំណាច​ក៏​ដូច​ជា​អង្គការ​អន្ត​រដ្ឋាភិបាល​ ដូច​ជា​អង្គការសហប្រជាជាតិ​ ឬ​អង្គការ​សហភាព​អ៊ឺ​រ៉ុ​ប​ ព្រួយបារម្ភ​ខ្លាំង​អំពី​ស្ថានភាព​នឹង​អ្នកនយោបាយ​កម្ពុជា​ ចង់​មិន​ចង់​ក៏​ដោយ​រស់នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ អន្តរជាតិ​ត្រូវ​តែ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​កម្ពុជា​ខ្លួនឯង​បាន​សន្យា​ជាមួយ​គេ​ទាំង​ការ​គោរព​ច្បាប់​ទាំង​រឿង​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​»។​

​យ៉ាងណា​ក៏​ដោយ​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ យល់​ថា​ ប្រជាជន​ខ្មែរ​ មិន​ចង់​ឃើញ​ អ្នកនយោបាយ​ខ្មែរ​ បែកបាក់​គ្នា​ ហើយ​នាំ​ឱ្យ​ប្រទេស​ជិតខាង​ មើល​ស្រាល​នោះ​ទេ​។​

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«ទី​មួយ​យ៉ាងណា​ក៏​ដោយ​ខ្ញុំ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ ខ្ញុំ​មិន​ចង់​ឃើញ​អ្នកនយោបាយ​គាត់​មានការ​ឈ្លោះ​ទាស់ទែង​គ្នា​ទេ​ ហើយ​ខ្ញុំ​នៅ​តែ​សង្ឃឹមថា​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយនឹង​ភាព​ចាស់​ ទុំ​របស់​អ្នកនយោបាយ​ នឹង​កាន់តែ​ធ្វើ​ឲ្យ​ន​យោ​យ​ បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ល្អ​ប្រសើរ​ទៅ​ប្រកួតប្រជែង​គ្នា​ដោយ​ភាព​ស្របច្បាប់​ ដោយ​ភាព​ស្មើរ​គ្នា​ និង​យុត្តិធម៌​ហើយ​ស្ថានភាព​នឹង​កាន់តែ​ប្រសើរ​​»

​លោក​ កឹ​ម​ សុខា​ បាន​ទៅ​សម្ងំ​ជ្រកកោន​ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​រយៈពេល​ជាង​ ៤​ខែ​តែ​ លោក​បាន​ចេញ​មុខ​ ជា​សាធារណៈ​ កាលពី​ថ្ងៃ​ទី​៩​កញ្ញា​ គឺ​ចំ​ពេល​តុលាការ​ ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ ថា​ មិន​ឯករាជ្យ​ បាន​បើក​សវនាការ​ជំនុំ​ជម្រះក្ដី​លោក​ ករណី​បដិសេធ​មិន​ចូលខ្លួន​ ដោយ​ផ្ដន្ទាទោស​លោក​ ៥​ខែ​។​  

​ការ​ដែល​លោក​ កឹ​ម​ សុខា​ សម្ងំ​ស្នាក់​នៅ​ ក្នុង​គណបក្ស​ រយៈពេល​ច្រើន​ខែ​មកនេះ​ មាន​ឯកអគ្គរដ្ឋទូត​ មួយ​ចំនួន​ ប្រចាំ​នៅ​កម្ពុជា​ ជា​ពិសេស​ ទូត​លោក​ខាងលិច​ មាន​ អា​មេ​រិ​ក​ បារាំង​ អង់គ្លេស​ សហភាព​ អឺរ៉ុប​ កា​ណា​ដា​ អា​ល្លឺ​ម៉​ង​ ស៊ុ​យ​អ៊ែ​ត​ និង​រដ្ឋមន្ត្រី​ការ​បរទេស​កា​ណា​ដា​ អា​ល្លឺ​ម៉​ង់​ និង​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ មក​ពី​ក្រសួងការបរទេស​ ពួក​គាត់​បាន​ មក​សួរសុខទុក្ខ​លោក​ កឹ​ម​ សុខា​ ដែល​ទ​ង្វើ​នេះ​ ត្រូវ​បាន​អ្នកវិភាគ​ ចាត់​ទុក​ ជា​ការ​លើកទឹកចិត្ត​ដល់​លោក​ កឹ​ម​ សុខា​ ក្នុង​ការ​តស៊ូ​ដោយ​អហិង្សា​។​ ដោយសារ​ហេតុផល​នេះ​ហើយ​ មើលទៅ​ បានជា​លោក​ ហ៊ាន​ចេញ​ទៅ​ចុះ​ឈ្មោះ​ឆ្នោត​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​និង​នយោបាយ​ យល់​ស្រប​ការ​លើក​ឡើង​ដូចនេះ​ ។​ តែ​លោក​ ថា​ ការ​ដែល​លោក​ កឹ​ម​សុខា​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ដោយ​សុវត្ថិភាព​ ពិតជា​នាំ​មក​នូវ​ការ​ប្រែប្រួល​មួយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ពិសេស​ ជា​ផ្នែក​មួយ​នៃ​ការ​លើកទឹកចិត្ត​ ដល់​ស្មារតី​ អ្នកគាំទ្រ​ បក្ស​ប្រឆាំង​រូប​នេះ​ ដែល​លោក​ថា​ពួក​គាត់​សង្ឃឹមថា​ មានការ​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ ។​

លោក​ គឹ​ម​ សុខ៖«​ជោគជ័យ​របស់​ CNRP​ មិនមែន​សន្លឹក​ឆ្នោត​របស់​លោក​ កឹ​ម​ សុខា​ មួយ​សន្លឹក​ និង​ទេ​ ពិតមែន​វា​ជា​ចំនែក​មួយ​ដែល​ជួយ​ជា​ស្មារតី​ដល់​ CNRP​ នៅ​ពេល​មេដឹកនាំ​របស់​ខ្លួន​ហាក់​បង្ហាញ​សេរីភាព​ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ វា​ជា​ការ​ជួយ​ពង្រឹងស្មារតី​បាន​មួយ​ផ្នែក​ធំ​ ក្នុង​សង្គម​ខ្មែរ​យើង​ កាលណា​មេ​ដឹង​នាំ​មើលទៅ​មាន​សេរីភាព​ហើយ​អាច​ចូលរួម​ក្នុង​សកម្មភាព​បាន​ហើយ​ មាន​សិទ្ធ​បង្គោល​ធំ​ក្នុង​ការ​ពង្រឹងស្មារតី​នៃ​សកម្មជន​និង​អ្នកនយោបាយ​ថ្នាក់​ក្រោម​ជា​បន្តបន្ទាប់​នឹង​»។​

​តែ​យ៉ាងណា​ ក៏​ដោយ​ អ្វី​ដែល​នាំ​ឱ្យ​លោ​កឹ​ម​សុខា​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ម្សិលមិញ​ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ធ្វើ​ឡើង​បន្ទាប់​ពី​ សមាជិក​សភា​បក្ស​សង្គ្រោះ​ជាតិ​សន្យា​ ចូល​ប្រជុំ​សភា​ វិញ​ ហើយ​ស្រប​ពេល​ សម្ដេច​ហ៊ុន​ សែន​ បង្ហើប​ពី​ការ​ចរចា​ឡើង​វិញ​បើ​សមាជិក​សភា​បក្ស​ប្រឆាំង​ ចូល​ប្រជុំ​សភា​។​

​តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​ នៅ​មិន​ទាន់​មាន​សុទិដ្ឋិនិយម​ ច្រើន​ ទេ​ចំពោះ​អនាគត​ដំណោះស្រាយ​នយោបាយ​នៃ​គណបក្សកាន់អំណាច​និង​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ ខណៈ​លោក​សមរ​ង្ស៊ី​ ប្រធាន​លោក​កឹ​ម​សុខា​ នៅ​បន្ត​រស់នៅ​ជា​អ្នកនយោបាយ​និរទេស​ខ្លួន​នៅឡើយ​៕​  

Share

Image
Image
Image