en     km
en     km

អ្នកវិភាគ​៖​លោក ​សម រ​ង្ស៊ី​ គេច​ពី​សន្ទូច​របស់​សម្ដេច ​ហ៊ុន ​សែន ​បាន​ហើយ​នៅឡើយ​លោក ​កឹ​ម​ សុខា?​

Share

​ភ្នំពេញ​៖​នៅ​ពេល​ដែល​សភាពការណ៍​នយោបាយ​ថយកម្ដៅ​ គឺជា​សញ្ញា​ល្អ​នៃ​ការ​បង្រួបបង្រួម​ជាតិ​។​ នេះ​សម្រាប់​ប្រទេស​ដទៃ​។​ តែ​សម្រាប់​កម្ពុជា​វិញ​បើ​មាន​ដូចនេះ​ មាន​តែ​ការ​ភ័យ​ផង​អរ​ផង​គឺ​មាន​ទស្សនៈ​ចម្រុះ​។​ អ្នកខ្លះ​គិត​ថា​ អាច​ចាញ់ល្បិច​ ហើយ​អាច​គេ​ទិញ​បាន​ទៀត​ផង។​

លោក កឹម សុខា ចាប់ដៃជាមួយសម្ដេច ហ៊ុន សែន
លោក កឹម សុខា ចាប់ដៃជាមួយសម្ដេច ហ៊ុន សែន
តែ​អ្នកខ្លះ​គិត​ថា​ ភាគី​ម្ខាង​សុទ្ធតែ​លាក់​ល្បិច​របស់​ខ្លួន​ហើយ​ចង់​មិន​ចង់​ អុ្ន​ក​ព្យាយាម​ទិញ​ឬ​ប្រើ​ល្បិច​ខិលខូច​ក៏​អាច​បរាជ័យ​ដែរ​ ។​ ​យ៉ាងណា​ក៏​ដោយ​ប្រវត្តិ​ពិត​មាន​រួច​ហើយ​ សម្រាប់​កម្ពុជា​។​ គណបក្ស​មួយ​កើត​ចេញពី​អ្នកតស៊ូ​ ជាយ​ដែន​ដឹកនាំ​ដោយ​សែ​រាជវង្ស​ បាន​បែកបាក់​គ្នា​ ស្ទើរ​អស់​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​។​ ការ​បែកបាក់​នេះ​គឺ​តាម​រូបភាព​នៃ​ការ​ទិញ​ និង​អោយ​តំណែង​ធ្វើ​អោយ​បក្ស​នេះ​ប្រមូលផ្ដុំ​កម្លាំង​ពិត​ដែល​បាន​កន្លង​មក​ គឺ​ចាញ់ឆ្នោត​រហូត​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​។​ នេះ​គឺជា​មេរៀន​មួយ​សម្រាប់​អ្នក នយោបាយ​ ដែល​កំពុង​មាន​ឥទ្ធិពល​និង​ប្រជាប្រិយភាព​ ត្រូវ​យក​មក​ពិចារណា​និង​គេច​អោយ​ឆ្ងាយ​។

​ក្នុង​ន័យ​ហើយ​ មើលទៅ​បានជា​អ្នកវិភាគ​ ទទួលស្គាល់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ជា​មេដឹកនាំ​ម្នាក់​ដែល​ជា​គូប្រជែង​មិន​វាយលុក​ឬ​ ថ្ពក់​ទឹកចិត្ត​បាន​ឡើយ​។​ ​ការ​មិន​ងប់ងុល​នឹង​អំណាច​ឬ​ លុយកាក់​នេះ​ហើយ​ដែល​អ្នកវិភាគ​យល់​ថា​ ជា​ហេតុ​ធ្វើ​អោយដៃ​គូប្រជែង​រុញ​លោក​ទៅ​ឈរជើង​ក្រៅប្រទេស​ នឹង​មានរឿង​ក្ដី​នៅ​តុលាការ​កាន់តែ​ច្រើន​ ហើយ​ត្រូវ​បាន​គេ​សុំ​ដោះ​ដូរ​តំណែង​ប្រធាន​សភា​សំឡេង​ភាគតិច​ពី​លោក​ទៀត​ផង​។​

​ចំណែក​លោក​ កឹ​ម​ សុខា​ អនុប្រធាន​របស់​លោក​ពេល​នេះ​មាន​សេរីភាព​ឡើង​វិញ​ហើយដោយ​ទទួល​បាន​តំណែង​ជា​ប្រធាន​សមាជិក​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ តាម​រយៈ​តំណែង​នេះ​ លោក​កឹ​ម​សុខា​ មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​និង​ ជា​ដៃគូ​សន្ទនា​ជាមួយ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្សនយោបាយ​មួយ​កំពុង​កាន់​អំណាច​។​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​លោក​ កឹ​ម​ សុខា​ តែ​ម្នាក់​គត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មានឱកាស​ជួប​សម្ដេច​ ហ៊ុន​ សែន​ បាន​គ្រប់​កាលៈទេសៈ​ចាំបាច់​ជំនួស​លោក​ សម​ រ​ង្ស៊ី​ ដែល​បក្ស​កាន់​អំណាច​រករឿង​រហូត​លោក​គេចខ្លួន​នៅ​ក្រៅប្រទេស​។​  មិន​ថា​ឡើយ​តែ​ប្រទេស​កម្ពុជា​ដែល​ បក្សនយោបាយ​តែ​តែង​ប្រើ​ល្បិច​លួងលោម​ឬ​ទិញ​ទឹកចិត្ត​គូប្រជែង​របស់​ខ្លួន​ គឺ​សូ​ម្បី​ប្រទេស​ដទៃ​ទៀត​ក៏​គេ​អាច​ប្រើ​យុទ្ធសាស្ត្រ​នេះ​ដែរ​បើ​គេ​មានឱកាស​។

លោក សូ ណារ៉ូ
លោក សូ ណារ៉ូ

​លោក​ សូ​ ណា​រ៉ូ​ ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​ក​ ដែល​ត្រូវ​បាន​គេ​រាប់​ថា​ជា​អ្នកវិភាគ​រឿង​កម្ពុជា​ផង​ដែរ​នោះ​ លោក​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បាន​ហៅ​លោក​ សម​ រ​ង្ស៊ី​ ថា​ជា​កូនសិស្ស​បាន​ប្រឡង​ជាប់​វិញ្ញា សា​របស់​នាយក​រដ្ឋមន្ត្រី​។​ លោក​ថា​ លោក​ សម​ រ​ង្ស៊ី​ បាន​ជោគជ័យ​ ដោយសារ​លោក​មិន​ទទួល​នុយ សន្ទូច​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​។​ ចំណែក​លោក​ កឹ​ម​ សុខា​ ក៏​លោក​គិត​ថា​ ក៏​គេច​ពី​ផ្លែ​សន្ទូច​របស់​នាយក​រដ្ឋមន្ត្រី​បាន​ដូច​គ្នា​ដែរ​។​ ប៉ុន្តែ​លោក​ចាត់​ទុក​ថា​ គឺជា​កាលៈទេសៈ​លំបាក​បំផុត​ ដែល​លោក​កឹ​ម​សុខា​ ត្រូវ​តាំងខ្លួន​ជា​មេដឹកនាំ​ស្អាតស្អំ​។​

​ក្រោយ​ពី​លោក​ កឹ​ម​ សុខា​ ជួប​សម្ដេច​ ហ៊ុន​ សែន​ ជា​សម្ងាត់​តែ​ពីរ​នាក់​រយៈពេល​មួយ​ម៉ោង​ កាលពី​ថ្ងៃ​ទី​៧​ ធ្នូ​ នៅ​ឯ​មន្ទីរ​រដ្ឋសភា​ក៏​បាន​នាំ​ឱ្យ​មានការ​គិត​ខុសៗ​គ្នា​ពី​អនាគត​របស់​ប្រធាន​សមាជិក​សភា​សំឡេង​ភាគតិច​រូប​នេះ​ថា​ មាន​ន័យ​ដូច​ម្ដេច​ពី​ជំនួប​សម្ងាត់​នេះ​។​ ការ​ជួប​សម្ងាត់​មាន​ហេតុផល​ពីរ​យ៉ាង​គឺ​ទី​មួយ​បាន​និយាយ​រឿង​អា​ថ៍កំ​បាំង​របស់​ជាតិ​ ផលប្រយោជន៍​ជាតិ​ និង​ទី​២​ អាច​និយាយ​ពី​រឿង​គ្រួសារ​ច្រើន​ជាង​រឿង​ជាតិ​។

លោក គឹម សុខ អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម
លោក គឹម សុខ អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​និង​នយោបាយ​ថា​ បើ​ទោះជា​យល់​ស្រប​តាម​ ការ​វិភាគ​របស់​លោក​បណ្ឌិត​ សូ​ ណា​រ៉ូ​ ក៏​ដោយ​តែ​លោក​ថា​ លោក​ កឹ​ម​ សុខា​ ត្រូវ​ប្រាប់​លោក​ សម​ រ​ង្ស៊ី​ ពី​អ្វី​ដែល​បាន​និយាយ​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហើយ​រឿងរ៉ាវ​ជាតិ​មួយ​ចំនួន​បើ​អាច​គេច​រួច​គួរ​កុំ​យល់ព្រម​។​ យ៉ាងណា​ក៏​ដោយ​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​។​ ​លោក​បញ្ជាក់​ថា​ គ្មាន​ការ​ទិញ​ទឹកចិត្ត​ឬ​ក៏​ដាក់​សន្ទូច​ទៅ​ដៃគូ​សន្ទនា​អ្វី​ទេ​។​ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា​ ការ​ធ្វើ​នយោបាយ​គេ​មិន​ឱ្យ​គូប្រកួត​ខ្លាំង​ទេ​។

​តែ​បែប​នេះ​ក្ដី​ នៅ​ពេល​លោក​ សម​ រ​ង្ស៊ី​ ជា​ដៃគូ​សន្ទនា​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ ក៏​ប្រមុខ​រដ្ឋាភិបាល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ បង្ហាញ​មនោ​ស​ចេតនា​ ល្អូក​ល្អឺ​ន​ច្រើន​ដែរ​គឺ​មាន​រហូត​ទទួលទាន​អាហារ​ជា​លក្ខណៈ​គ្រួសារ​ និង​ថតរូប​អនុស្សាវរីយ​ទៀត​ផង​។​  តែ​ទីបំផុត​ គូសន្ទនា​កើត​មាន​តែ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ក៏​រលាយ​ទៅ​វិញ​នៅ​ពេល​ដែល​លោក​ សម​ រ​ង្ស៊ី​ ចាប់ផ្ដើម​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ ហើយ​ក្រោយមក​ទៀត​ស្រាប់តែ​សាលាឧទ្ធរណ៍​គាស់​រឿង​ចាស់​ជា​ច្រើន​ឆ្នាំ​ ដែល​លោក​ ហោ​ ណាំ​ហុង​ ប្ដឹង​ពី​បទ​បរិហារកេរ្ដិ៍​ មក​ចេញ​ដីការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ​នាំ​ឱ្យដៃ​គូសន្ទនា​ម្នាក់​នៅ​ក្នុងស្រុក​ម្នាក់​នៅ​ក្រៅប្រទេស​។

​អ្នកវិភាគ​យល់​ថា​ យុទ្ធសាស្ត្រ​របស់​គូប្រកួត​មិន​ត្រឹមតែ​ផ្ដួល​សម​ភាគី​នោះ​ទេ​គឺ​គេ​រិះរក​មធ្យោបាយ​ធ្វើ​ឱ្យ​ មន្ត្រី​ថ្នាក់​ក្រោម​របស់​គូប្រកួត​ប្រជែង​បែកបាក់​ផង​ដែរ​៕​    

Share

Image
Image
Image