en     km
en     km

អ្នកវិភាគ​ថា​ជំនួប​ CPP​និង​CNRP​ គួរតែ​បញ្ចប់រឿង​មន្ដ្រី​សិទ្ធិ​មនុស្ស​ឲ្យ​មាន​សេរីភាព​ជា​ជាង​គិតតែ​ប្រយោជន៍​បក្ស​(​មាន​សំឡេង​)

Share

​ភ្នំពេញ​៖​ តាម​លិខិត​របស់​សម្ដេច​ ស​ ខេ​ង​ បញ្ជាក់​ថា​ តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​ប្រជុំ​គ្នា​ចាប់ពី​ចុង​ស​ប្ដា​ហ៍​ទី​២​ ខែមករា​ ដើម្បី​ពិភា ក្សា​ការងារ​មួយ​ចំនួន​ដែល​ខកខាន​មួយ​រយៈ​មកនេះ​។​

kur
សម្ដេច​ ស ខេង និងលោក កឹម សុខា

ករណី​នេះ​អ្នកវិភាគ​ថា​ គណបក្ស​នយោបាយ​ទាំង​ពីរ​គួរ​ដោះស្រាយ​បញ្ហា​សកម្មជន​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ឆាប់​មិន​គួរ​បណ្ដោយ​តទៅ​ទៀត​ទេ​។​  ​លិខិត​របស់​សម្ដេច​ ស​ ខេ​ង​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៥​ មក​រា​ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​និង​សំណើ​របស់​លោក​ កឹ​ម​ សុខា​ បាន​បញ្ជាក់​ថា​ ឋានៈ​ជា​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង រាស្ដ្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ជួប​ជាមួយ​លោក​ កឹ​ម​ សុខា​ ដែល​ជា​ប្រធាន​ថ្នាក់ដឹកនាំ​នៃ​តំណា ងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រោយ​ថ្ងៃ​ទី​១១​ ខែមករា​ ដោយពេល​វេលា​ជាក់លាក់​ខុទ្ទកាល័យ​រប ស់​សម្ដេច​នឹង​ជួ​ដំណឹង​នៅ​ពេល​។​

​លិខិត​របស់​សម្ដេច​ ស​ ខេ​ង​ សរសេរ​ថា​ ៖​ “​ខ្ញុំ​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​របស់​ឯកឧត្ដម​ ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៧​ និង​សូម​អរគុណ​ចំពោះ​ឯកឧត្ដម​ដែល​បាន​ផ្ញើ​លិខិត​នេះ​មក​ខ្ញុំ​ សម្ដែង​នូវ​ឆន្ទៈ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ថា្ន​ក់​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​”​។

sor-khen
សម្ដេច ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ

​ក្នុង​លិខិត​ដដែល​នេះ​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ ចំពោះ​កា​រខក​ខានមិនបាន​ជួប​ប្រជុំ​ជាមួយ​គ្នា​ក្នុង​រយៈពេ ល​កន្លង​មក​គឺ​ដោយ​មូលហេតុ​កម្មវិធី​ការងារ​របស់​សម្ដេច​ មាន​ភាព​មមាញឹក​ខ្លាំង​ពេក​។​

​ចំពោះ​ដំណឹង​ស្ដី​ពី​ពន្លឺ​នៃ​ការ​ជួប​ពិភាក្សា​គ្នា​រវាង​សម្ដេច​ ស​ ខេ​ង​ និង​លោក​ កឹ​ម​ សុខា​ នេះ​ អ្នកវិភាគ​បាន​សម្ដែង​ក្ដី​សាទរ​ជា​ខ្លាំង​ ក៏​ប៉ុន្ដែ​បាន​សុំ​ឱ្យ​ គណបក្ស​ទាំង​ពីរ​ ព្យាយាម​ជជែក​គ្នា​ ដោះស្រាយ​បញ្ហា​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ឲ្យ​បាន​ឆាប់​ ជា​ជាង​ការ​ពិភាក្សា​គ្នា​ដើម្បី​តែ​ផលប្រយោជន៍​បក្ស​និង​ក្រុម​របស់​ខ្លួន​។

​លោក​ ចាន់​ វិបុល​ អ្នក​សិក្សា​ពី​អភិបាលកិច្ច​ និង​ លទ្ធិប្រជាធិបតេយ្យ​ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ នេះ​ មាន​ប្រសាសន៍​ថា​ ការ​ជួប​ពិភាក្សារ​គ្នា​វាង​គណបក្ស​ធំ​ទាំង​២​ គឺជា​ការ​ប្រសើរ​។​ ប៉ុន្ដែ​លោក​រំពឹង​ថា​ ជំនួប​នេះ​នឹង​អាច​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ហា​សកម្មជន​សិទ្ធិ​មនុស្ស​ មន្ដ្រី​ គ​.​ជ​.​ប​ ក៏​ដូច​ជា​អ្នក​ផ្សេងៗ​ទៀត​ ដែល​កំពុង​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​ដើមឆ្នាំ​២០១៧​នេះ​។

chan-vibol
លោក ចាន់ វិបុល អ្នកឃ្លាំមើលពីអភិបាលកិច្ច

​លោក​ ចាន់​ វិបុល​ ៖​ “​អ្វី​ដែល​ជា​សំណូមពរ​គឺ​យើង​ ចង់​ឲ្យ​គាត់​ដោះស្រាយ​មុនគេ​បំផុត​គឺ​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​បួន​រូប​ និង​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ព្រោះ​ពួក​គាត់​គ្មាន​ទោស​ទេ​ ទោស​ទាំង​អស់នេះ​គឺ​ប្រឌិត​ឡើង​ដោយ​អ្នកនយោបាយ​ដែល​កេងប្រវ័ញ្ច​នយោបាយ​ទេ​”​។​

​បន្ថែម​ពី​នេះ​លោក​ថា​ ប្រសិនបើ​សកម្មជន​សិទ្ធិ​មនុស្ស​ទាំងនោះ​នៅ​តែ​ស្ថិត​ក្នុង​ពន្ធនាគារ​បន្ដ​ទៀត​ គឺ​គ្មាន​ផល​ចំណេញ​សម្រាប់​អ្នកនយោបាយ​ទេ​ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ដ​លើ​អ្នកនយោបាយ​កាន់តែ​ខ្លាំង​។

kem-sokha
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ

​យ៉ាងណា​ករណី​គម្រោង​ជួប​ពិភាក្សា​គ្នា​រវាង​សម្ដេច​ ស​ ខេ​ង​ និង​លោក​ កឹ​ម​ សុខា​ នេះ​ដែរ​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​លោក​ សុខ​ ឥ​សាន្ដ​ មាន​ប្រសាសន៍​ថា​ ការ​ជួប​គ្នា​នេះ​គឺ​អាច​ត្រឹម​ មាន​តែ​ការ​ពិ​ភក្សា​រឿង​ប្រយោជន៍​ជាតិ​ប៉ុណ្ណោះ​ ចំពោះ​រឿង​ចង់​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​គឺ​មិន​អាច​ទៅ​រួច​ជា​ដាច់ខាត​ ព្រោះ​អ្នក​ទាំងនោះ​ កំពុង​ស្ថិត​ក្នុង​ដំណើ​ការ​នីតិវិធី​របស់​តុលាការ​។​ លោក​ សុខ​ ឥ​សាន្ដ​ ៖​ “​ក៏​ប៉ុន្ដែ​ខ្ញុំ​យល់​ថា​ ក្នុង​ករណី​ដែល​មាន​សំណើសុំ​ដោះ​លែង​អ្នក​កំពុង​ជាប់ចោទ​ប្រការ​ហ្នឹង​គឺ​ទៅ​មិន​រួច​ទេ​ ពីព្រោះ​តុល​ការ​កំពុង​ដំណើ​ការ​នីតិវិធី​មិន​ទាន់​ចប់​ទេ​ មាន​ឯកឧត្ដម​ខ្លះ​គឺ​ស្ថិត​នៅ​ពាក់កណ្ដាល​ផ្លូវ​នៃ​សាលាឧទ្ធរណ៍​ ហើយ​អ្នកខ្លះ​ឡើង​ដល់​តុលាការ​កំពូល​ហើយ​"​

sok-eysan
លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សកាន់អំណាច

​ថ្វីបើ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​អះអាង​ដូចនេះ​ក្ដី​ តែ​អ្នកវិភាគ​ជឿ​ង​ថា​ ប្រសិនបើ​គណបក្សកាន់អំ ណាច​មាន​ឆន្ទៈ​ចង់​ដោះ​លែង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ មន្ដ្រី​ គ​.​ជ​.​ប​ គឺ​ចង់​ដោះ​លែង​ពេល​ណា​ក៏​បាន​ដែរ​។​ ប៉ុន្ដែ​ការ​បន្ដ​ឃុំខ្លួន​អ្នក​ទាំងនោះ​ដូចនេះ​ គឺជា​ផ្នែក​មួយ​នៃ​ល្បិច​នយោបាយ​ ដែល​ចង់​ផ្ដួល​គូប្រកួត​របស់​ខ្លួន​។​

​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ដ្រី​ គ​.​ជ​.​ប​ ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក​ យី​ សុខ​សាន​ លោក​ ណៃ​ វង់​ដា​ លោក​ នី​ សុខា​ លោកស្រី​ លឹ​ម​ មុន្នី​ និង​លោក​ នី​ ចរិយា​ ។​ ពួក​គាត់​រហូត​មក​ដល់​ពេល​នេះ​ គឺ​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​ ២០០​ថ្ងៃ​មក​ហើយ​ ក្នុង​សំណុំរឿង​អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​ ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​លួចលាក់​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​៕

Share

Image
Image
Image