en     km
en     km

អ្នកវិភាគ៖ សារលោកកឹម សុខា មិនធ្វើឱ្យលោកកើនប្រជាប្រិយភាព ហើយក៏មិនធ្វើឱ្យបែកបាក់ពីលោក សម រង្ស៊ី ទេ

Share

ភ្នំពេញ៖ លោក កឹម សុខា បានចេញសារដោយបញ្ជាក់ថា លោកមិនល្ងង់ទេ ដែលឱ្យអាជ្ញាធរចាប់ខ្លួនលោក តែលោកដឹងច្បាស់ថាធ្វើជាអ្នកប្រជាធិបតេយ្យគឺមានគ្រោះថ្នាក់ ខណៈលោកថា លោកមិនយកពលរដ្ឋ ឬអ្នកគាំទ្រ និងកូនចៅមកបាំងគ្រោះថ្នាក់ជំនួស ។ ការបញ្ជាក់បែបនេះ ក្រោយពេលលោក សម រង្ស៊ី ថាលោកមិនល្ងង់ឱ្យគេសម្លាប់ដូចបណ្ឌិតកែម ឡី ហើយមិនល្ងង់ឱ្យអាជ្ញាធរចាប់ដូចលោក កឹម សុខា ។ មានការលើកឡើងថា សាររបស់លោក កឹម សុខា គឺចំអក និងវាយប្រហារទៅលោក សម រង្ស៊ី ។ អ្នកវិភាគថា សារនេះមិនធ្វើឱ្យលោក កឹម សុខា កើនប្រជាប្រិយភាព ហើយក៏មិនធ្វើឱ្យលោក និងលោក សម រង្ស៊ី ឈានទៅដល់ការបែកបាក់គ្នាដែរ ។

ដើម្បីជា្របឱ្យកាន់តែច្បាស់ជុំវិញរឿងរ៉ាវទាំងនេះ សូមស្ដាប់បទសម្ភាសន៍រវាងលោក សោម លាភ ជាមួយនឹងអ្នកវិភាគ​​​​​​​​​​​​​​​​​ឯករាជ្យ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ដូចតទៅ៖

Share

Image
Image
Image