en     km
en     km

អ្នកវិភាគ៖ព្រឹទ្ធសភាអាមេរិកនឹងគាំទ្រច្បាប់H.R ៥២៦សម្ដៅដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា

Share


នៅរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ មានមតិជាច្រើនលើកឡើងថា សេចក្តីស្នើច្បាប់ H.R ៥២៦ដែលសភាតំណាងរាស្រ្តអាមេរិកបានអនុម័តជាឯកច្ឆ័នកាលពីថ្ងៃ ១៥កក្កដា អាចនឹងត្រូវព្រឹទ្ធសភាគាំទ្រនិងពន្លឿនការអនុម័ត។ ដើម្បីបញ្ជាក់បន្ថែមលើមតិ ខ្វែងគំនិតគ្នាដែលអ្នកខ្លះថា ព្រឹទ្ធសភាអាមេរិកនឹងច្រានចោល ហើយអ្នកខ្លះថាព្រឹទ្ធសភាអាមេរិក និងគាំទ្រការអនុម័តរបស់សភាជាន់ទាប ត្រូវបានអ្នកវិភាគនយោបាយល្បីឈ្មោះពីររូបថា ព្រឹទ្ធសភាអាមេរិកទំនងនឹងមិនច្រានចោលច្បាប់នេះទេ ព្រោះច្បាប់នេះកើតចេញពីសំលេងកច្ឆ័នរបស់អ្នកតំណាងរាស្រ្តហើយកាន់តែពន្លឿនការអនុម័តថែមទៀត។
សូមស្តាប់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីប្រែសម្រួល
ច្បាប់ H.R ៥២៦មាន ធាតុផ្សំសំខាន់ចំនួន២ ដោយសំដៅដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា គឺក្នុងនោះការបង្កកទ្រព្យសម្បត្តិ និងការបិទទិដ្ឋាការមិនឲ្យចូលទឹកដីអាមេរិក។ ច្បាប់នេះអនុម័តដោយសំលេងឯកច្ឆ័នរបស់អ្នកតំណាងរាស្រ្តអាមេរិកហើយឥឡូវនេះបានដល់ព្រឹទ្ធសភាហើយ។ ក្រោយពីព្រឹទ្ធសភា អនុម័តទៀតគឺច្បាប់នេះនឹងត្រូវបញ្ជូនចូលការរិយាល័យរបស់ប្រធានាធិតីលោក ដូណាល់ត្រាំ។ ពេលលោកត្រាំចុះហត្ថលេខា គឺច្បាប់នេះនឹងដាក់ឲ្យចូលជាធរមាន។ តែយ៉ាងណាក៏ដោយមានការចោទសួរថា តើព្រឹទ្ធសភាអាមេរិក មានឆន្ទៈគាំទ្រច្បាប់នេះដែលឬទេ ឬក៏ត្រូវច្រានចោល ឬក៏ព្យួរមួយរយៈសិន។ ក្នុងបទសំភាសន៍ជាមួយវទ្យុស្រ្តីអ្នកវិភាគ២រូប គឺលោកបណ្ដិតមាសនី និងលោក ឯម សុវណ្ណរ៉ាជាអ្នកសិក្សា បញ្ហាសង្គម បានបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នា គឺថាព្រឹទ្ធសភាទំនងនឹងឯកភាពតាមរដ្ឋសភាជាន់ទាប។ លោកបណ្ឌិតមាស នី មើលឃើញថា សភា អាមេរិក គឺមិនដូចសភាកម្ពុជានោះទេ។ លោកថា សភាអាមេរិកមានសេរីភាពក្នុងការច្រានចោល ឬក៏អនុម័ត។ ប៉ុន្តែលោកថា ច្បាប់ H.R ៥២៦នេះ បើកម្ពុជាកែប្រែជំហរទាន់ពេលវេលា គឺច្បាប់នេះនឹងទំនងជាព្រឹទ្ធសភាព្យួរទុកសិន​។ ​តែបើស្ថានភាពនយោបាយនៅកម្ពុជាកាន់តែធ្ងន់ធ្ងរគឺពិតណាស់ ព្រឹទ្ធសភាអនុម័តជាបន្ទាន់។
សូមស្តាប់ប្រសាសន៍ការបកស្រាយលោកបណ្ឌិត មាស នី


ចំណែកឯលោក ឯមសុវណ្ណរ៉ា អ្នកវិភាគនយោបាយល្បីម្នាក់ដែរ ក៏យល់ឃើញដូចលោកមាសនីដែរ។ លោកថា ព្រឹទ្ធសភាអាមេរិកទំនងមិនចង់ឃើញកម្ពុជារអិលធ្លាក់ក្នុងល្បែងភូមិសាស្រ្តនយោបាយនោះទេ។ លោកបន្តថា ច្បាប់នេះជាឧបករណ៏មួយដាស់តឿនឲ្យកម្ពុជា កែប្រែជំហរឡើងវិញជាបន្ទាន់ ហើយព្រឹទ្ធសភាក៏មិនអាចបដិសេធឆន្ទៈរបស់រដ្ឋសភា​ផងដែរ។ លោកឯម សុវ៉ាន់រ៉ាបានបកស្រាយដូចនេះថា


យ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជា ដែលប្រកាសប្រជុំមន្រ្តីជាន់ខ្ពស់របស់ខ្លួននៅថ្ងៃទី២២ សីហា អាចនឹងត្រូវគេរំពឹងថា ក៏ផ្តោតលើបញ្ហាច្បាប់របស់អាមេរិកនេះផងដែរ។ តែសម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនចាត់ទុកថា ច្បាប់នេះថាគ្មានប្រសិទ្ធភាពលើកម្ពុជា និងលើបក្សកាន់អំណាចទេ ព្រោះមន្ត្រីកម្ពុជាគ្មានទ្រព្យសម្បត្តិណា នៅអាមេរិកនោះទេ។ អ្នកនាំពាក្យកម្ពុជាចាត់ទុកថា សភាអាមេរិកកំពុងតែរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាដែលជារដ្ឋឯករាជ្យ៕

Share

Image
Image
Image