en     km
en     km

អ្នកវិភាគ៖តម្លៃការទូតកម្ពុជាធ្លាក់ចុះលើឆាកអន្តរជាតិដោយសារតែគេនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRP 

Share

បទសម្ភាស៖រយៈពេលចុងក្រោយនេះ ឃើញថា មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជាបានខិតខំជាខ្លាំងបង្ហាញមុខមាត់លើវេទិកាអន្តរជាតិធំៗ ដែលខិតខំទាក់ទាញសហគមន៍អន្តរជាតិមួយចំនួនត្រឡប់មកជួយធ្វើឱ្យស្របច្បាប់ឡើងវិញនូវរាជរដ្ឋាភិបាលរដ្ឋសភាចេញពីការបោះឆ្នោតកាលពីចុងខែកក្កដា ឆ្នាំ ២០១៨។

នៅគ្រប់វេទិកាអន្តរជាតិទាំងអស់ថ្នាក់ដឹកនាំបក្សកាន់អំណាចបានថ្លែងពីកាតព្វកិច្ចរបស់ខ្លួនធ្វើឱ្យមានសន្តិភាព និងការអភិវឌ្ឍប្រទេស ដោយសន្យាធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទោះជាគ្មានវត្តមានបក្សប្រឆាំងនៅក្នុងសភានីតិកាលទី៦ក៏ដោយ។ តែសម្រាប់អ្នកវិភាគនយោបាយ និងកិច្ចការសង្គម លោក សាស្ត្រាចារ្យ ឯមសុវណ្ណារ៉ា មើលឃើញថា ទោះជាបក្សកាន់អំណាចខិតខំយ៉ាងងនេះក្ដីតែមិនអាចធ្វើឱ្យតម្លៃខ្លួនលើឆាកអន្តរជាតិ មានភាពល្អប្រសើរឡើយ។ លោកថា អ្វីដែលនាំឱ្យតម្លៃការទូតកម្ពុជាធ្លាក់ចុះលើឆាកអន្តរជាតិដោយសារ តែសហគមន៍អន្តរជាតិធំៗដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសហភាពអន្តរសភាIPU នៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRP ។តាមអ្នកវិភាគរូបនេះ ការទូតរបស់បក្សកាន់អំណាចហាក់ចាញ់ប្រៀប ការទូតរបស់អតីតបក្សសង្រ្គោះជាតិCNRP ។

ដើម្បីជ្រាប!សូមអញ្ជើញស្ដាប់បទសម្ភាសរវាងលោក នួន បូរិន និងអ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា ដូចតទៅ៖

 

Share

Image
Image
Image