en     km
en     km

អ្នករាការណ៍ពិសេស UN នឹងមកទស្សនកិច្ចនៅកម្ពជាសប្តាហ៍ក្រោយ

Share

ភ្នំពេញ៖អ្នករាយការណ៍ពិសេសរបស់អង្គការហសប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចំានៅកម្ពុជា នឹងមកទស្សនកិច្ចនៅកម្ពុជា សប្តាហ៍ក្រោយ តបតាមការអញ្ចើញរបស់រាជរដ្ឋាភិបាលកម្ពុជា។

​            អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​(Rhona​ Smith)​ប្រចាំ​ប្រទេស​កម្ពុជា​

លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការហសប្រជាជាតិ មកទស្សនកិច្ច​ចាប់​ពីថ្ងៃ​ទី៥ ​ដល់​ថ្ងៃទី១៤ ខែមីនា ឆ្នំា ២០១៨នេះ។ ​នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​អង្គការសិទ្ធិ​មនុស្ស ​សហ​ប្រជាជាតិនៅកម្ពុជា។

ក្នុងរយៈពេលទស្សនកិច្ច ១០ថ្ងៃនេះ អ្នក​រាយការណ៍​ពិសេស​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​លោក ស្រី រ៉ូណា ស្មីត (Rhona Smith) នឹងជួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល និងសមាជិកនៃ​សហគមន៍​ការទូត​មួយចំនួន។

ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស UN ស្របពេលដែលតុលាការកំពូលគ្រោង​នឹងបើកសវនាការ ​បណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា ប្រធាន អតីតគណបក្សប្រឆំាងនៅថ្ងៃទី៩ ខែ មីនា ខាងមុខនេះ។ ​ប្រធាន​អតីត​គណបក្សប្រឆំាង ត្រូវបានគេដឹងថា លោកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយ​មានបញ្ហា​សុខ​ភាព។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានបំពេញបេសកកម្មជាផ្លូវការជាប្រចាំមកប្រទេសកម្ពុជា ហើយរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានតែងតាំងលោកស្រី នៅខែមីនា ឆ្នាំ២០១៥ ។ លោកស្រី រ៉ូណា ស្មីត នឹងបង្ហាញរបាយការណ៍ ​បន្ទាប់​របស់​លោក​ស្រី ​ចំពោះក្រុមប្រឹក្សា​នៅ​ខែកញ្ញា ឆ្នាំ ២០១៨ ៕

Share

Image
Image
Image