en     km
en     km

អ្នកប្រជាធិបតេយ្យនៅហុងកុងដណ្ដើមបានអំណាចមូលដ្ឋាន បានហើយ

Share

យោងតាមលទ្ធផលបោះឆ្នោត នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាស្រុក ចំនួន ១៨ស្រុក និងខណ្ឌនៃដែនដី រដ្ឋបាលស្វ័យត ក្រុងហុងកុងនៅក្រោម របបគ្រប់គ្រង ប្រទេសមួយប្រព័ន្ធ២ ដែល បក្សកុម្មុយនិស្តចិនបានដាក់ចុះអោយអនុវត្តចាប់តាំងពីអាណានិយគមអង់គ្លេស ប្រគល់អោយ នៅឆ្នាំ១៩៩៧ បានបង្ហាញថា ពលរដ្ឋហុងកុងបានសម្រេចទាត់ចោល ប្រព័ន្ធត្រួតត្រារបស់ចិន។

តាមការចុះផ្សាយរបស់ សារព័ត៌មានហុង RTHK បានអោយដឹងថា​បេក្ខជន អុ្នកប្រជាធិបតេយ្យ ហុងកុងបានឈ្នះ ភ្លូកទឹកភ្លូកដី លើ បេក្ខជនលំអៀងក្រុងប៉េកាំង ដោយឈ្នះ៩០ភាគរយ ក្នុងការកាន់កាប់ ១៧ស្រុកខណ្ឌ លើ ១៨ស្រុកខណ្ឌនៃដែនដីហុងកុង។ នៅក្នុងការបោះឆ្នោត​អាណត្តិ​មុន​នៅ​ឆ្នាំ​២០១៥ សមាជិក​ជាប់ឆ្នោត​ភាគច្រើន ជា​អ្នក​ស្និទ្ធនឹង​ទីក្រុង​ប៉េកាំង​។ 

ប្រជាជន​ហុងកុង​ចំនួន​៤លាន១​០ម៉ឺន​នាក់​ដែលមាន​សិទ្ធិ​បោះឆ្នោត បាននាំគ្នា​តម្រង់​ជួរ​នៅតាម​មណ្ឌលបោះឆ្នោត​នៅ​ទូទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ស្រុក​ចំនួន​៤៥២​អ​សនៈ​នៃ​ស្រុក​ទាំងអស់​១៨ ។ បេក្ខជន​ដែល​​ចូលរួម​ប្រជែង​អាសនៈ​ក្រុមប្រឹក្សា​នេះ​មាន​ចំនួន​១០៩០​នាក់​។

​ក្រុមប្រឹក្សា​ស្រុក ដែល​នៅជាប់​ផ្ទាល់​នឹង​ប្រជាជន​ហុងកុង មាន​តួនាទី​បម្រើ​សេវាកម្ម​សម្រាប់​ដោះស្រាយ​បញ្ហា​កម្រិត​សហគមន៍​ដូចជា​ការងារ​ដឹកជញ្ជូន និង​សេវាកម្ម​សាធារណ​នានា និងសន្តិសុខ ក្រុង។

​ការបោះឆ្នោត​នេះ ធ្វើឡើង​ស្របពេល​ដែល​ទីក្រុង​ហុងកុងធ្លាក់ក្នុងវិបត្តិ ប្រព័ន្ធ២ ប្រទេស​មួយ ដោយសារ​បាតុកម្ម​រយៈ៦​ខែ​មកនេះ​។ បានតុកម្មនេះ ផ្ដើម​ពី​ការទាមទារ​ឲ្យ​ដកចេញ​សេចក្ដីស្នើច្បាប់​ធ្វើ​បត្យាប័ន បាតុករ​ក៏​រាលដាល​កាន់តែ​ធំ និង​ប្រែ​ទៅជា​ការតវ៉ា​ប្រឆាំង​ចិន និង​ការស្នើ​ឲ្យ​មានការ​ពង្រឹង​សេរីភាព ក៏ដូចជា​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​នេះ​ឡើងវិញ​។

តាមលទ្ធផលនេះ គឺជាវាយសំពង ដ៏ធ្ងន់ធ្ងរមួយ ទៅលើ បក្សកុម្មុយនិស្តចិន ដែលព្យាយាម ប្រើឥទិ្ធពល លើដែនដីមួយដែលមាន របបប្រជាជាធិបតេយ្យសល់ពីសម័យអាណានិគមអង់គ្លេស។

​ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ ​ហុងកុង លោកស្រី ការី ឡាំ ដែល ពលរដ្ឋហុងកុង ធ្វើបាតុកម្ម ប្រឆាំងលោកស្រី  គឺលោកស្រី  បានចេញទៅ​បោះឆ្នោត​នៅ​មណ្ឌល​វិទ្យាល័យ Raimondi ស្ត្រីកម្មាភិបាល ចិន រូបនេះ បានធ្លោយសំដីថា ពលរដ្ឋ​ជាច្រើន​សង្ឃឹម​ពី​ការបន្ត​ភាពស្ងប់ស្ងាត់​ឡើងវិញ  ​នៅក្រោយ​ការបោះឆ្នោត​។

​ទីក្រុង​ហុងកុង បាន​ធ្លាក់ចូល​វិបត្តិ​ដ៏​ធំ​របស់ខ្លួន​តាំងពី​ខែមិថុនា ក្រោយ​រដ្ឋាភិបាល​លោកស្រី ខាឡាំ ដាក់​ស្នើ​សេចក្ដីស្នើច្បាប់​បត្យាប័ន​សុំ​សិទ្ធិពីសភាហុងកុង ​បញ្ជូន​ពលរដ្ឋ​ហុងកុង​ទៅ​កាត់ទោស​នៅ​លើទឹកដី​ចិន​។ ដោយសារហេតុនេះ  ពលរដ្ឋហុងកុងរាប់ម៉ឺននាក់ បានផ្ទុះការតវ៉ា ប្រឆាំងនឹងប្រព័ន្ធតុលាការ​មួយដែលក្រុងប៉េកាំងនៅពីក្រោយ  ដែលនាំអោយ ផ្ទុះហិង្សាមកដល់ពេលនេះ។

យ៉ាងណា រដ្ឋមន្ត្រីការបរទេសចិន លោកវាំងយី ដែលបានដឹងថា បេក្ខជនលំអៀង ក្រុង​​ប៉េកាំង ចាញ់ឆ្នោតយ៉ាងអាម៉ាស់​  លោក បាននិយាយដែលទំនងលួងចិត្តខ្លួនឯងថា មិន​ជាបញ្ហាអ្វីទេ ទោះជាលទ្ធផល បានស្ដែងអោយឃើញយ៉ាងនេះក្ដី ។

តែអ្នកសង្កេតការណ៍យល់ថានេះ ជាសារនយោបាយមួយដ៏រឹងមាំរបស់ប្រជាជនក្រុងហុងកុង ដែលប​ញ្ជាក់ប្រាប់ក្រុងប៉េកាំងថា បាតុកម្មកន្លងមកនេះ គឺមិនមែនជាការឥតប្រយោជន៍នោះទេ ព្រោះ សេរីភាព និងឆន្ទៈរបស់ពលរដ្ឋនៃដែនដីអតីតក្រោមអាណានិគមអង់គ្លេស បានស្ដែង តាមរយៈនៃការបោះឆ្នោត​ក្រុមប្រឹក្សាស្រុកខណ្ឌដូចនេះហើយ ដែលឆ្លុះបញ្ចាំងអោយឃើញថា អ្នកប្រជាធិបតេយ្យនៅហុងកុងដណ្ដើមបានអំណាចមូលដ្ឋាន បានហើយ៕  

ពៅនិកា

Share

Image
Image
Image