en     km
en     km

អ្នកនាំពាក្យCNRP ៖ លោក សម រង្ស៊ី សម្រេចត្រឡប់មកកម្ពុជាវិញនៅមុនឆ្នាំ២០១៨

Share

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី ១វិច្ឆិកា នេះ ថា លោក សម រង្ស៊ី  នឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅមុនឆ្នាំ២០១៨។លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សប្រឆាំងរូបនេះ បានថ្លែងបញ្ជាក់ដូចនេះ បន្ទាប់ពីលោកចេញពីកិច្ចប្រជុំគណៈកម្មាការនាយករបស់គណបក្សដែលបានបិទបញ្ចប់នៅម៉ោងប្រហែល៦ល្ងាចនៅថ្ងៃនេះ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចរបស់អចិន្រ្ដៃយ៍បក្សបានធ្វើឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ដោយនៅទីនោះ សម្រេចឱ្យលោក សម រង្ស៊ី ស្ថិតនៅក្រៅប្រទេសមួយរយៈ  ព្រោះស្ថានការណ៍នយោបាយមិនអំណោយផល នោះទេ។ តែនៅពេលនេះ លោក យឹម សុវណ្ណ បានបញ្ជាក់ថា លោក សម រង្ស៊ី សម្រេចដោយខ្លួនលោកហើយថា លោកប្ដេជ្ញាវិលចូលប្រទេសវិញក្នុងអំឡុងបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ឬ យ៉ាងហោចណាស់ ក្រោយព្រឹត្តិការណ៍នេះបន្ថិច។ 

យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អះអាងថា ចំពោះឈ្មោះរបស់លោក ដែលខកខានមិនបានចុះឈ្មោះបោះឆ្នោត គឺ គ្មានអ្វីជាឧបសគ្គទេ ព្រោះ គឺជារឿងនយោបាយដែលត្រូវដោះស្រាយតាមកាលៈទេសៈ។

លោក សម រង្ស៊ី បានចាកចេញពីប្រទេស ដោយសារលោករងដីកាចាប់ខ្លួន ពីសំណាក់សាលាឧទ្ធរណ៍ ករណីបណ្ដឹងរបស់លោក ហោ ណាំហុង អតីតរដ្ឋមន្រ្ដីការបរទេសគឺមានជាងមួយឆ្នាំមកហើយ។

មេបក្សប្រឆាំងរូបនេះ បានប្រកាសវិលចូលប្រទេសវិញ គឺ ដើម្បីអោយអាជ្ញាធរចាប់ខ្លួនលោកយកទៅឃុំខ្លួននៅពន្ធធនាគារប្រយោជន៍ឱ្យមានការដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការជាតិទាំងអស់។ តែស្របពេលគ្នានេះ រដ្ឋាភិបាលបានចេញបញ្ជា បិទច្រកទាំងអស់ មិនឱ្យលោកវិលចូលប្រទេសវិញបានជាដាច់ខាត៕
 

Share

Image
Image
Image