en     km
en     km

អ្នកនាំពាក្យ៖ការបោះបង្គោលព្រំដែនជាមួយវៀតណាមស្រួលជាងជាមួយថៃ(មានសំឡេង)

Share

កម្ពុជាមានព្រំដែនគោកជាមួយប្រទេសជិតខាង គឺ២៥៣០ គីឡីម៉ែត្រ និងព្រំដែនសមុទ្រ មានប្រវែង៤៤៣គីឡូម៉ែត្រ។ ព្រំដែនគោកជាមួយវៀត ណាមមាន ១១៥៨គីឡូម៉ែត្រ ។ ជាមួយនឹងប្រទេសថៃ ៨១៧គីឡូម៉ែត្រ។ ជាមួយប្រទេសឡាវមាន ៥៥៥ គីឡូម៉ែត្រ។នេះបើតាមរបាយការណ៍របស់Wikipedia ។តែការអនុវត្តការបង្គោល​ព្រំដែននាពេលបច្ចុប្បន្ន ធ្វើឡើងតាម គំនូសបង្គោលចាស់ ដែលបន្សល់ទុកពីសម័យអាណានិគមបារាំង។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាង ថាការបោះបង្គោលព្រំដែនជាមួយប្រទេសថៃមានការលំបាកជាងវៀតណាម។

តើមានមូលហេតុអ្វីបានជាអ្នកនាំពាក្យលើកឡើងដូចនេះ?

លោក រឿន ឬទី្ធជូនសេចក្ដីលំអិត ៖

ប្រទេសណាក៏ដោយនៅលើលោកយើងនេះត្រូវតែមានព្រំដែន និងការបង្គោលសីម៉ា បើពុំនោះទេងាយនឹងធ្វើអោយមានការរំលោភឬឈ្លានពានគ្នាបង្កមានជំលោះព្រំដែន។ យ៉ាងណាមិញកម្ពុជា ជារដ្ឋធំមួយកាលពីសម័យអង្គរ មានព្រំដែនលានសន្ធឹកដល់ប្រទេសភូមានិងដែនដីចម្ប៉ា។ តែបច្ចុប្បន្ន កម្ពុជាមានផ្ទៃដី ១៨១​០៣៥គីឡូម៉ែត្រការ៉េ។ 

លោក ផៃស៊ីផាន រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តីកាលពីថ្មីនេះថា លោកបានស្ថិតនៅតាមព្រំដែនកម្ពុជាថៃ។លោកបានអោយដឹងថាកម្ពុជា មានផែនការបោះបង្គោលព្រំដែនគោកជាមួយប្រទេសថៃដែរ តែពេលនេះ មិនអាចធ្វើបានដោយសាររាជាណាចក្រនេះពុំទាន់មានសភាត្រឹមត្រូវ។ 

លោកបន្តថា បង្គោលព្រំដែន កម្ពុជា មានជាមួយថៃ ក៏ជាការបន្សល់ទុកដោយអាណានិគមបារាំងដែរហើយ ថាមកដល់ពេលនេះ កម្ពុជា-ថៃមិនទាន់បង្កើត កិច្ចព្រមព្រៀង ឬសន្ធិសញ្ញាព្រំដែនថ្មីដើម្បីកំណត់ការបង្គោលនោះនៅឡើយទេ។ យ៉ាងណាលោកថា បច្ចុប្បន្នថៃគោរពយើង យើងគោរពថៃ គឺមិនប៉ះពាល់ព្រំដែនជាមួយគ្នានោះទេលើលែងករណី ជំរុលរបស់ពលរដ្ឋសងខាងតែប៉ុណ្ណោះ។

ការបោះបង្គោលព្រំដែនជាមួយវៀតណាម ទោះបីក្រុមប្រឆាំងវាយប្រហាររិះគន់ថា បាត់ដីព្រំដែនមួយចំនួនទៅភាគីវៀតណាមក៏ដោយ ក៏ដំណើរទៅមុខជានិច្ច។

ការបោះបង្គោលព្រំដែនជាមួយប្រទេសនេះបានចាប់ផ្ដើម ច្រើនឆ្នាំមកហើយ ដោយដំណើរការបោះបានស្ទើរសចប់សព្វគ្រប់ គឺ បានជាង ៨៤ ភាគរយ ក្នុងបង្គោល សរុប ៣៥០បង្គោល។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអោយដឹងបន្តថា ការបោះបង្គោលព្រំដែនជាមួយ វៀតណាមអាចចប់សព្វគ្រប់នៅអាណត្តិក្រោយនេះ។

លោកអះអាងថា អ្វីដែលនាំប្រទេសទាំងពីរ បានអនុវត្តការបោះបង្គោលនេះបានដោយសារតែ ការអនុវត្តតាមសន្ធិសញ្ញា ទសវត្ស១៩៨០ និងទសវត្ស ២០០០។ លោកបញ្ជាក់ថា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមហាក់មិនមានភាពស្មុកស្មាញច្រើនទេ ព្រោះមានការអនុវត្តតាមបង្គោលព្រំដែនដែលបន្សល់ទុកពីអាណានិគមបារាំងហើយ បើកម្ពុជាមានបញ្ហា ឬវៀតណាមមិនយល់ស្របគឺគេត្រូវពឹងអ្នកជំនាញមកពីប្រទេសបារាំង។

ករណីនៃការបោះបង្គោលព្រំដែនជាមួយវៀតណាម នាំអោយមានការចាប់ខ្លួន និងផ្តន្ទាទោសតំណាងរាស្រ្តបក្សប្រឆាំងពីររូបដែលពួកគាត់រងបទ ចោទករណីក្លែងផែនទី និងការក្លែងឯកសារព្រំដែន គឺជាការបង្កអសន្តិសុខសង្គម។ បែបនេះក្ដី ទាំងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀត -ណាម សង្ឃឺមថា បង្គោលព្រំដែនថ្មីនេះ នឹងក្លាយជាព្រំដែនមិត្តភាពសន្តិភាពរាប់រយឆ្នាំទៅមុខទៀត ហើយគ្មានការរំលោភព្រំដែនឡើយ៕

Share

Image
Image
Image