en     km
en     km

អ្នកនយោបាយ​ល្បីឈ្មោះ​ពីរ​រូប​ ដែល​មាន​ជំ​លោះ​នឹង​គ្នា​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​

Share

ភ្នំពេញ​៖​ បន្ទាប់​ពី​រដូវ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់​ភ្លាម​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​មាន​ជម្លោះ​នឹង​គ្នា​ បាន​អំពាវនាវ​ ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​   

(ពីឆ្វេង) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី
(ពីឆ្វេង) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី

​លោក​ សម​ រ​ង្ស៊ី​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​វត្ត​ចំការ​ រតនា​រាម​ ក្នុង​ទីក្រុង​ ម៉ុង​រេ​អាល់​ ប្រទេស​កា​ណា​ដា​ កាលពី​ល្ងាច​ថ្ងៃ​ទី​ ០៣​ ខែ​ តុលា​ ម្សិលមិញ​ លោក​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​ សូម​និមន្ដ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​អង្គ​។​ លោក​ថាបើ​ព្រះសង្ឃ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ប្រមាណ​ ៥​ម៉ឺន​អង្គ​ និមន្ដ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ភ្ញាក់រ​ឮ​ក​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដូច​គ្នា​។​

​បន្ថែម​ពី​នេះ​លោក​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​ថា​ ទាំង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ ទាំងអស់​ដែល​បាន​ខិតខំ​តស៊ូ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ដើម្បី​ធ្វើ​ឱ្យ​បេស​កម្ម​មួយ​នេះ​ ទទួល​បាន​ជោគជ័យ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សន្ដិវិធី​។​

​រំលង​មួយ​ថ្ងៃក្រោយ​សុន្ទរកថា​ របស់​មេ​ក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ គឺ​នៅ​ថ្ងៃ​ទី​ ០៤​ ខែ​ តុលា​ នេះ​សម្ដេច​ ហ៊ុន​ សែន​ ដែល​ជា​មេដឹកនាំ​ប្រទេស​អស់​ជាង​ ៣០​ឆ្នាំ​មកនេះ​ តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ​ សម្ដេច​ ក៏​បាន​អំពាវនាវ​ ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ផង​ដែរ​។​

​អត្ថន័យ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ សម្ដេច​ បាន​សរសេរ​ថា​៖«​សូម​បងប្អូន​ប្រជាពលរដ្ឋ​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អោយ​បាន​គ្រប់ៗ​គ្នា​ ជា​ពិសេស​ក្មួយៗ​ដែល​មាន​អាយុ​គ្រប់​អាច​បោះ​ឆ្នោត​បាន​។​ នេះ​គឺជា​ការ​ប្រើប្រាស់​តួនាទី​ និង​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​»​។​

​សូម​ជម្រាប​ថា​ប្រទេស​កម្ពុជា​ នៅ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ នឹង​មាន​ព្រឹត្ដិការណ៍​សំខាន់ៗ​ចំនួន​ពីរ​ ដែល​ជា​ការ​ទន្ទឹង​របស់​អ្នកនយោបាយ​នឹង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ គឺ​ ការ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​ ៤​ មិថុនា​ឆ្នាំ​២០១៧​ និង​ ការ​បោះ​ឆ្នោត​សភា​អាណត្ដិ​ទី​ ៦​ ឆ្នាំ​ ២០១៨៕

Share

Image
Image
Image