en     km
en     km

អ្នកទោសវេណេហ្ស៊ូលអេឡាបះបោរចំពេលប្រទេសនេះជិតបោះឆ្នោតប្រធានាធិបតី

Share

វេណេហ្ស៊ួលអេឡា៖ បណ្ដាញផ្សាយព័ត៌មាន​Independent បានចុះផ្សាយថា គុកដ៏ធំមួយផ្ទុកទៅដោយអ្នកទោសនយោបាយដែលស្ថិតនៅក្នុងតំបន់រដ្ឋធានីការ៉ាស់កាស់ បានផ្ទុះការបះបោរដោយគ្រប់គ្រងតំបន់នោះទាំងស្រុង ធ្វើអោយមានការព្រួយបារម្ភពីការផ្ទុះហិង្សាចំពេលប្រទេសនេះ រៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២០ ឧសភា។

ប្រភពដដែលនេះបានបញ្ជាក់ថា មូលហេតុដែលនាំអោយមានអ្នកទោសបះបោរនោះដោយ សារតែប្រជាជននៅតំបន់នោះ តវ៉ាប្រឆាំងគម្រោងការបោះឆ្នោតរបស់ប្រធានាធិបតីម៉ាឌូរ៉ូ នាំអោយព័ត៌មាននេះធ្លាក់ដល់ទណ្ឌិតទាំងនោះ។

យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះមិនបានបញ្ជាក់ពីព័ត៌មានពីការបះបោររបស់អ្នកទោសនោះទេ ។ ប៉ុន្ដែ Independent បានបញ្ជាក់ថា អ្នកទោសទាំងនោះបានលើកបដារព្រោតព្រាងទាមទារសិទ្ធិសេរីភាពរបស់ពួកគេ ។

ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍មកថា ដើមហេតុដំបូងដោយសារតែ ឆ្មាំគុកបានធ្វើទារុណកម្មទៅលើអ្នកទោសនយោបាយម្នាក់ ហើយទីបំផុតអ្នកទោសផ្សេងៗទៀតក៏បានបះបោរធ្វើអោយមានភាពច្របូកច្របល់ផ្ទុះឡើង ដែលទីបំផុតគុកនោះ ត្រូវបានអ្នកទោសគ្រប់គ្រងទាំងស្រុង។

ប្រទេសវេណេហ្ស៊ួលអេឡានឹងត្រូវរៀបចំបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ ២០ឧសភា តែការបោះឆ្នោតនេះ​ស្ថិតនៅក្នុងភាពចម្រូងចម្រាស់យ៉ាងខ្លាំងដោយសារតែក្រុមប្រឆាំងធ្វើពហិការស្របពេលអាមេរិក សហភាពអឺរ៉ុប និងប្រទេសសម្ព័ន្ធអាមេរិកឡាទីន បានប្រកាសថា ពួកគេមិនទទួលស្គាល់រដ្ឋាភិបាល កើតចេញពីការបោះឆ្នោតនោះទេ។​តែបែបនេះក្ដីលោក ម៉ាឌូរ៉ូ ចាត់ទុកកាធ្វើពហិការរបស់ក្រុមប្រឆាំងមិនបានធ្វើអោយខូចការបោះឆ្នោតឡើយ៕

Share

Image
Image
Image