en     km
en     km

អ្នកជំនាញសេដ្ឋកិច្ច៖ សង្រ្គាមពាណិជ្ជកម្ម ចិន-អាមេរិក អភិវឌ្ឍសេដ្ឋកិច្ចក្រុងហាណូយ

Share

នៅខែមិថុនាឆ្នាំ២០១៨ ចិនប្រកាសថា អាមេរិកកំពុងធ្វើសង្គ្រាមពាណិជ្ជកម្មនឹងខ្លួន។ ពាណិជ្ជកម្មរបស់ពួកគេ បង្កើតនូវរបាំងពន្ធគយមានកម្រិតខ្ពស់ដែលបណ្ដាលឱ្យប្រទេសទាំងពីរ បង់ប្រយោជន៍ដូចតែគ្នា តែផ្ទុយទៅវិញភាគីមិនពាក់ព័ន្ធនឹងទទួលបានផលលាភពីសង្គ្រាមនេះ។ របាយការណ៍​របស់​អ.ស.ប នៅថ្ងៃទី៤កុម្ភៈកន្លងទៅ​ បានព្យាករណ៍ថា​ សហភាពអឺរ៉ុប​នឹងក្លាយជាអ្នក​ដែលអាចទាញយកផលចំណេញបានច្រើនជាងគេ​ ពី​ជម្លោះពាណិជ្ជកម្ម​រវាងអាមេរិក​និងចិន​។ តែសេដ្ឋវិទូអន្ដរជាតិ មួយរូប យល់ឃើញថា វៀតណាមដែលជាប្រទេសនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ឯណោះក៏ទទួលបានប្រយោជន៍មិនតិចដែរពីលើបញ្ហានេះ។

វៀតណាមកំពុងទាញបានប្រយោជន៍ពីសង្គ្រាមនេះ មានវិនិយោគិនជាច្រើនកំពុងរត់ពីតំបន់មានជម្លោះសេដ្ឋកិច្ចនេះ ហើយទៅតាំងទីនៅកន្លែងអនុគ្រោះហើយនោះគឺប្រទេសវៀតណាម។  លោក ROB SCHMITZ អ្នកជំនាញសេដ្ឋកិច្ចមួយរូប កត់សម្គាល់បែបនេះ បញ្ជាក់ទៅកាន់ គេហទំព័រព័ត៌មាន NPR ថា : នៅពេលនេះសង្គ្រាមពាណិជ្ជកម្មកំពុងពន្លឿនការផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់សកល។ ពន្ធរបស់ប្រធានាធិបតី Trump លើប្រទេសចិនគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកការងារមកប្រទេសអាមេរិកវិញប៉ុន្តែការងារទាំងនោះកំពុងធ្វើដំណើរទៅកាន់ប្រទេសដូចជាវៀតណាម។

អ្នកជំនាញរូបនោះ បានលើកឡើងទៀតថា ពាណិជ្ជកម្មនៅកំពង់ផៃ ហៃហ្វុង ជាកំពង់ផែទឹកជ្រៅ ពេលនេះក្លាយជាតំបន់យុទ្ធសាស្រ្ដ និង ភូមិសាស្រ្ដសេដ្ឋកិច្ចមួយយ៉ាងប្រសើរ ថ្វីបើនៅសមុទ្រចិនភាគខាងត្បូង តែហៃហ្វុងទី១ មិនមែនជាតំបន់មានវិវាទនោះទេ។

ខណៈនេះ វៀតណាមក៏កំពុងរៀបចំខ្លួនទទួលភ្ញៀវបរទេសកំពូលៗពីប្រទេសកូរ៉េខាងជើង និង ប្រទេសអាមេរិក ទៀតសម្រាប់ជំនួបកំពូលរវាងមេដឹកនាំទាំងពីរ គឺ លោក ត្រាំ និង​លោកគីមជុងអ៊ុន ហើយវានឹងក្លាយជាឱកាសមាសបន្ដទៀតសម្រាប់វៀតណាម​មុននឹងសេចក្ដីសម្រេចបញ្ចប់ការជជែកគ្នាក្នុងបញ្ហាសង្គ្រាមពាណិជ្ជកម្ម ចិន និង អាមេរិក នៅដើមខែមិនា។ 

ទៀតសោត បទវិភាគរបស់ Washington post អង្កេតឃើញថា ការរើសទីតាំងវៀតណាមនេះ អាមេរិក កំពុងមានគោលបំណងឱ្យកូរ៉េខាងជើង រៀនមើលពីគម្រូភាពវៀតណាម បង្កើនសេដ្ឋកិច្ចខ្លួននឹងវៀតណាមដើម្បីប្រយោជន៍ជាតិខ្លួនថែមឡើង៕

Share

Image
Image
Image