en     km
en     km

អ្នកជំនាញរុស្ស៊ី៖ អាមេរិកនឹងចូលលុកលុយរបបវេណេហ្សូអេឡាឆាប់ៗនេះ

Share

អ្នកស្រាវជ្រាវម្នាក់ជនជាតិរុស្ស៊ី ដែលជំនាញកិច្ចការអាមេរិកមកពីវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ​រុស្ស៊ីបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tassថា សហរដ្ឋអាមេរិក​មានផែនការលុកលុយរបបរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ នៅពេលឆាប់ៗនេះ ក្រោមហេតុផលសិទិ្ធមនុស្ស។

លោក Igor Pshenichnikov បាននិយាយថា អាមេរិកបានបង្កើត ហើយកងកម្លាំងពិសេសនៅក្នុងទឹកដីនៃប្រទេសកូឡុំប៊ីដើម្បីត្រៀមលុកលុយ វេណេហ្សូអេឡា។

លោកបន្តថា កងទ័ពនៃប្រទេសមានព្រំដែនជាប់វេណេហ្សូអេឡាអាចជួយអន្តរាគមន៍សហការ ជាមួយកងកម្លាំងពិសេសរបស់អាមេរិក។

អតីតប្រធានាធិបតីកូឡុំប៊ី លោក Alvaro Uribe​ បាននិយាយថា ការធ្វើអន្តរាគមន៍ដោយកងទ័ពរបស់អាមេរិកចាំបាច់បំផុត ហើយគោលបំណង គឺដើម្បីផ្ដួលរំលំលោកម៉ាឌូរ៉ូ។  

លោក Igor Pshenichnikov បានបន្តថា ឥឡូវនេះអាមេរិកបានបើកយុទ្ធនាការការទូតប្រឆាំងនឹងលោកម៉ាឌូរ៉ូ​ ហើយអាចចាប់ផ្ដើមធ្វើប្រតិបត្តិការយោធានៅចុងឆ្នាំ ២០១៨នេះ។

កាលពីចុងឆ្នាំ ២០១៧ លោកប្រធានាធិបតីដូណាល់ត្រាំបានណែនាំអោយក្រុមប្រឹក្សាសន្តិសុខរបស់លោកសិក្សាការធ្វើអន្តរាគមន៍កងទ័ពដើម្បីបញ្ចប់របបលោកម៉ាឌូរ៉ូ។

ជំហររបស់លោកត្រាំចំពេលលោក ម៉ាឌូរ៉ូ បង្រ្កាបក្រុមប្រឆាំងយ៉ាងធ្ងន់ធ្ងរដោយចាប់មនុស្សជាច្រើនរយនាក់ដែលប្រឆាំងការដឹកនាំរបស់លោក។ ចាប់តាំងពីចុងឆ្នាំ២០១៧មក លោកម៉ាឌូរ៉ូ រងការប៉ងធ្វើរដ្ឋប្រហារជាច្រើន មកហើយ។ លោកម៉ាឌូរ៉ូ ចោទអាមេរិកនៅពីក្រោយ៕

 

Share

Image
Image
Image