en     km
en     km

អ្នកជំនាញបង្ហាញពីរចនាសម្ពន្ធស្រះខាងជើងមុខអង្គរវត្តបន្ទាប់ពីធ្វើកំណាយ

Share

ភ្នំពេញ៖មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា ការងារកំណាយស្រាវជ្រាវនៅស្រះខាងជើងមុខអង្គរវត្ត ទទួលបានលទ្ធផលខ្លះហើយមកដល់ពេលនេះ។

តាមការចុះផ្សាយរបស់អាជ្ញាធរអប្សារា កាលពីថ្ងៃទី ០៨មិថុនា ២០១៨ បញ្ជាក់ថា ជាលទ្ធផលបឋមក្រុមការងារបានរកឃើញរចនាសម្ពន្ធស្រះដែលមានកាំជណ្តើរធ្វើអំពីថ្មបាយក្រៀមនៅតួស្រះនិងថ្មភក់នៅមាត់ស្រះ ក្រៅពីនោះមានការចាក់បង្គរដីជាស្រទាប់ៗខុសៗគ្នាដើម្បីរក្សាស្ថេរភាពផ្ទៃស្រះទាំងមូល។

កន្លងមកនេះ ស្រះខាងជើង និងខាងត្បូងមុខអង្គរវត្តត្រូវបានបំផ្លាញដោយធម្មជាតិ នៅក្នុងឆ្នាំ១៩២០-១៩២០២១ សាលាបារាំងចុងបូព៌ា មានលោក HENRI Machal  បានធ្វើកំណាយ និងជួសជុលឡើងវិញ។

នៅឆ្នាំ២០០៥-២០០៧ ក្រុមការងារបុរាណវិទ្យាក៏បានសិក្សារចនាសម្ពន្ធស្រះខាងត្បូងរកឃើញជណ្តើរចំនួន៦កាំដែលមានស្ថានភាពល្អនិងជណ្តើរថ្មបាយក្រៀមពុកផុយ និងបាតគ្រឹះមានសភាពនៅល្អនៅឡើយ។

ការធ្វើកំណាយនេះមានគោលបំណងលើកតម្លៃស្រះ ដែលជាផ្នែកមួយនៃស្ថាបត្យកម្មប្រាសាទអង្គរ ទម្រង់ស្ថាបត្យកម្មប្រាសាទ សម្រាប់ការពង្រឹងជួសជុលលើសោភណ្ឌភាពស្រះ និងទម្រង់ទស្សនីយភាពទេសចរ៕ 

Share

Image
Image
Image