en     km
en     km

អ្នកគ្រប់គ្រង​សាកល​ល័យ​ក្វា​ង​ស៊ី​ ប្រទេស​ចិន​ជំរុញ​ឲ្យ​និស្សិត​ខ្មែរបន្ត​ការ​សិក្សា​នៅ​ទីនោះ​ឲ្យ​បាន​ច្រើន​

Share

kvang-sy-uni-cover

​ក្រោម​កិ​ចុ្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​ ដោយ​មាន​ភាព​ស្និត​ស្នាល​ និង​ស្អិតរ​មួ​ត​នោះ​ សកលវិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ ក្វា​ង​ស៊ី​ លោកស្រី​ Shang​ Nahong​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ផ្តល់​អាហារូបករណ៍​ដល់​និ​ស្សិ​ខ្មែរ​ឲ្យ​បាន​ច្រើន​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ក្វា​ង​ស៊ី​ដែល​ជាស​កល​វិ​ទ្យ​ល័យ​ល្បី​ជាងគេ​នៅ​ខេត្ត​ក្វា​ង​ស៊ី​ ប្រទេស​ចិន​។​

Shang Nahong -rector of Kvang-Sy-U.
លោកស្រី​ Shang​ Nahong សាកល​វិទ្យាល័យ​ ក្វា​ង​ស៊ី​ (Guangxi)​

​លោកស្រី​សកលវិទ្យា​ធិ​ការ​បាន​បន្ត​ថា​ ទាក់ទង​នឹង​វិស័យ​អប់រំ​ បច្ចុប្បន្ន​សាកល​វិទ្យាល័យ​ ក្វា​ង​ស៊ី​ (Guangxi)​ មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​តិចតួច​នៅឡើយ​។​ លោកស្រី​ Shang​ Nahong​ បាន​អំពាវនាវ​ឲ្យ​និស្សិត​ខ្មែរ​ បន្ត​ការ​សិក្សា​នៅ​សាលា​ក្វា​ង​ស៊ី​ ប្រទេស​ចិន​ឲ្យ​បាន​ច្រើន​ តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ចិន​។​

​បច្ចុប្បន្ន​មាន​និស្សិត​ខ្មែរ​តែ​១៦​នាក់​ប៉ុណ្ណោះ​ ទទួល​បាន​អាហារូបករណ៍​នេះ​ ខណៈ​ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ឲ្យ​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​វ័យ​ដ៏​ចំណាស់​ជាងគេ​នៅ​ក្នុង​ខេត្ត​ក្វា​ង​ស៊ី​នេះ​ រហូត​ដល់​ទៅ​៨០​កន្លែង​ក្នុង​មួយ​ឆ្នាំ​។​ បច្ចុប្បន្ន​នេះ​ មាន​និស្សិត​បរទេស​ជិត​២​ពាន់​នាក់​ដល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្វា​ង​ស៊ី​ Guangxi​ ហើយ​ ៩០%​ ជា​និស្សិត​មក​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។​

khmer-student-kvang-sy-uni-
កញ្ញា​ សា​រ៉េ​ត​ សិរី​អង្គារិ​ទ្ធ​ (ទៅពីររាប់ពីខាងស្តាំ) និង​ ក្រុមនិស្សិតខ្មែរ

តំណាង​ក្រុម​និស្សិត​ខ្មែរ​នៅ​ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ Guangxi​ កញ្ញា​ សា​រ៉េ​ត​ សិរី​អង្គារិ​ទ្ធ​ បាន​លើក​ឡើង​ថា​ និស្សិត​អាហារូបករណ៍​ខ្មែរ​រៀន​នៅ​សកល​វិទ្យាល័យ​នេះ​ ភាគច្រើន​ពួក​គេ​រៀន​ផ្នែក​សេដ្ឋកិច្ច​,​ ពាណិជ្ជកម្ម​,​ សំណង់​ ផ្នែក​ធនាគារ​
​និង​ហិរញ្ញវត្ថុ​ ជាដើម​។​ និស្សិត​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ សិរី​អង្គារិ​ទ្ធ​ បាន​ពន្យល់​ពី​មូលហេតុ​ដែល​មិនសូវ​មាន​និស្សិត​ខ្មែរ​នៅ​សកល​វិទ្យាល័យ​ក្វា​ង​ស៊ី​ Guangxi​ នេះ​ថា​ មាន​មូលហេតុ​៣​គឺ​៖​ ទី​១​ មក​ពី​សកល​វិទ្យាល័យ​ Guangxi​ មិនសូវ​មាន​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សកល​វិទ្យាល័យ​នៅ​កម្ពុជា​។​ ទី​២​ មក​ពី​និស្សិត​ខ្មែរ​មិន​បានដឹង​ព័ត៌មាន​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​ Guangxi​ និង​ទី​បី​ គឺ​សកល​វិទ្យាល័យ​ Guangxi​ តម្រូវ​ឲ្យ​សិក្សា​ជា​ភាសា​ចិន​៕

 

 

Share

Image
Image
Image