en     km
en     km

អ្នកការទូតវៀតណាមថា វៀតណាមនឹងឈ្នះការបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃUNSC

Share

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Đặng Đình Quý,  បានអះអាងថា វៀតណាមមានឱកាសល្អហើយនៅពេលនេះ ដែលប្រទេសក្នុងតំបន់បានជ្រើសតាំង​ជា​បេក្ខ​ជន​​សម្រាប់អាសនៈមួយនៃសមាជិកមិនអចិន្រ្តៃយិ៍នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិនៃរយៈពេលពីរឆ្នាំគឺឆ្នាំ២០២០ដល់ឆ្នាំ២០២១។

ការបោះឆ្នោតជ្រើសរើស តំណាងមិនអាចិន្ត្រៃយិ៍នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិនឹងប្រពឹ្រត្តទៅនៅថ្ងៃទៅ៧មិថុនាឆ្នាំ២០១៩នេះ។

នៅក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម Vietnam News នៅ​ទីក្រុង​ញូយ៉ក ដែលបានចុះផ្សាយនៅថ្ងៃទី៣០ឧសភានេះ លោក Đặng Đình Quý បាន​ឱ្យដឹងថា​ប្រទេស​ជាង១២០បានបង្ហាញការគាំទ្ររួចហើយ តែលោកថាមានតែប្រទេសជាង៤០មិន​បានបញ្ចេញទស្សនៈអ្វីឡើយ។ យ៉ាងណាក្រោយបោះឆ្នោតហើយគឺវៀតណាម​ត្រូវ​ក្លាយ​ជាអ្ន​កសង្កេតការណ៍រយៈពេល៦ខែសិនមុននឹង ចូលកាន់តំណែងរបស់ខ្លួន​នៃក្រមខណ្ឌ​នៃ​សមាជិក​​មិនចិន្ត្រៃយិ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នេះជាលើកដំបូងហើយដែលប្រទេសកុម្មុយនិស្តមួយនៅអាស៊ី ដែលលម្អៀងទៅរកអាមេរិក​កំពុងទទួលបានសំឡេងគាំទ្រដើម្បីឱ្យជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយិ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខណៈប្រទេសខ្លះក្នុងតំបន់អាស៊ានបានព្យាយាមដូចគ្នានេះដើម្បី បាន​ជាសមាជិកនៃស្ថាប័នកំពូលរបស់ពិភពលោកនេះ បានបរាជ័យ៕

Share

Image
Image
Image