en     km
en     km

អ៊ីរ៉ង់៖អ្នកប្រឹក្សាមេដឹកនាំកំពូលអាយ៉ាតូឡាស្លាប់ដោយសារវីរុសកូរ៉ូណាព្រមានប្រជាជនកុំឱ្យចាកចេញពីផ្ទះ

Share

ប្រជាជនអ៊ីរ៉ង់ប្រមាណ៦៦នាក់បានស្លាប់គិតត្រឹមថ្ងៃទី០២មីនានេះដោយវីរុសកូរ៉ូនាខណៈតួលេខអ្នកឆ្លងមានជាង១៥០០នាក់។

បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់នឹងស្រង់មកផ្សាយដោយIndia Today គឺនៅថ្ងៃនេះក្នុងចំណោមអ្នកស្លាប់១២នាក់ថ្ងៃនេះគឺមានមន្រ្ដីជាន់ខ្ពស់ម្នាក់ដែលជាសមាជិកក្រុមប្រឹក្សាកាលានុវត្តភាពអ៊ិរ៉ង់បន្ទាប់ពីអនុរដ្ឋមន្រ្ដីនិងរដ្ឋមន្រ្ដីចំនួន៧នៅក្នុងប្រទេសបានកើតជំងឺកូរ៉ូណាវីរុស។លោកដែលស្លាប់ម្នាក់នោះគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងប្រមុខមេដឹកនាំកំពូលអ៊ីរ៉ង់គឺលោកអាយ៉ាតូឡេស អាល៊ីខេមម៉ាណៃ គាត់មានឈ្មោះថា Mohammad Mirmohammadi ដែលជាមនុស្សវ័យ៧១ឆ្នាំ។ក្រុមប្រឹក្សាកាលានុវត្តភាពនេះជាក្រុមជំនួយនិងប្រឹក្សាកំពូលរបស់ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់និងសភា។ ការស្លាប់របស់លោកម្នាក់នេះបានក្លាយជាកង្វល់របស់បណ្ដាមន្រ្ដីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើន។មរណភាពអ្នកប្រឹក្សាមេដឹកនាំកំពូលអាំយ៉ាតូឡេសអាលីខេមម៉ាណៃគឺក្រោយមរណភាពចៅហ្វាយស្រុកតេអេរ៉ង់មួយរូបគឺលោក Morteza Rahmanzadehវ័យ៨១ឆ្នាំស្លាប់ដោយវីរុសកូរ៉ូណាកាលពីថ្ងៃព្រហស្បត្តិ៍។ខណៈដែលអនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាល Mr Harirchi និងអនុរដ្ឋមន្រ្ដីក្រសួងកិច្ចការនារី Ms Ebtekarរួមនឹងសមាជិកសភា Mojtaba Zolnourក៏ដូចជាគណៈកម្មាការគោលនយោបាយការបរទេស Mahmoud Sadeghiព្រមទាំងអ្នកនាំពាក្យរដ្ឋាភិបាលបានមានផ្ទុកមេរោគកូវីដ១៩នេះ។

ប្រទេសអ៊ីរ៉ង់នៅពេលនេះគឺរដ្ឋមន្រ្ដីការបរទេសអង់គ្លេសបានជម្លៀសនិងឱ្យពលរដ្ឋរបស់ខ្លួនប្រញាប់ធ្វើដំណើរមកកាន់ប្រទេសវិញជាពិសេសគឺបុគ្គលិកដែលមិនចាំបាច់ឬមានភារកិច្ចនោះតេនោះ។

នៅប្រទេសអ៊ីរ៉ង់គឺខុសពីចិន ហើយនឹងខុសពីរបាយការណ៍សុខភាពពិភពលោកដែលថា អត្រាមរណៈដោយជំងឺកូរ៉ុនាវីរុស២ភាគរយជាងតែប្រទេសនេះគឺប្រកាសថាអត្រាមរណៈដល់ទៅ៥.៥ភាគរយដែលធ្វើឱ្យចងចាំថាមេរោគម៉ឺសវាយប្រហារមជ្ឈឹមបូព៌ាគឺកាលណោះអត្រាមរណៈមានដល់ទៅ៣៤ភាគរយនៅឆ្នាំ២០១២។ការណ៍នេះអ្នកជំនាញសុខាភិបាលកំពុងកើតមានការព្រួយបារម្ភជាខ្លាំងខ្លាចក្រែងរោគកូរ៉ូណាផ្ទុះនៅមជ្ឈឹមបូព៌ាដោយយកទីតាំងអ៊ីរ៉ង់ជាស្នូល។ ខណៈនេះដែរអន្ដរជាតិមួយចំនួននិងអង្គការសុខភាពពិភពលោកបារម្ភរឿងទណ្ឌកម្មអាមេរិកដែលបណ្ដាលឱ្យអ៊ីរ៉ង់រងសម្ពាធកាន់តែខ្លាំងហើយពិបាកនឹងទប់ទល់នឹងវីរុសនេះខ្លាំងណាស់។ រដ្ឋមន្រ្ដីការបរទេសអាមេរិកលោកម៉ៃប៉ុមពីអូក៏បានស្នើថាជួយអ៊ីរ៉ង់ដែរ។

តែអ្នកនយោបាយកំណែទម្រង់អ៊ីរ៉ង់លោកម៉ូសាវីថា យើងមិនត្រូវការការជួយហើយក៏មិន ត្រូវការពាក្យជួយដែរ។លោកបន្ថែមថាយើងតែសង្ស័យចំពោះចេតនាអាមេរិកហើយយើងសូមចោទថាអាមេរិកកំពុងធ្វើឱ្យអ៊ីរ៉ង់ទន់ខ្សោយតាមរយៈការរីករាលដាលនៃជំងឺនេះ។

មិនខុសគ្នាប៉ុន្មានទេអ្នកប្រឹក្សាដល់លោកប្រធានាធិបតីហាសានរ៉ូហានីលោក Hesamodin Ashena ក៏បានសរសេរគណនីទ្វីតធឺលោកដែលថាទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក និងការសមគំនិតពីសំណាក់អង់គ្លេសនេះហើយដែលធ្វើឱ្យរចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាលអ៊ីរ៉ង់មិនរួចរាល់ក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណា។លោកបន្ថែមថាគោលនយោបាយលោកត្រាំគឺត្រូវតែជាផ្នែកមួយនៃការទទួលខុសត្រូវលើការររីករាលដាលនៃវីរុសនេះក្នុងប្រទេសអ៊ីរ៉ង់ក៏ដូចជាការបាត់បង់ជីវិតមនុស្សជាច្រើន។

ពេលនេះអ៊ីរ៉ង់បានបិទសាលារៀននិងសាកលវិទ្យាល័យហើយអំពាំវនាវឱ្យពលរដ្ឋរបស់ខ្លួនឈប់ចេញពីផ្ទះនិងធ្វើការបួងសួងនៅតែមួយកន្លែងបានហើយ។

ព្រោះបច្ចុប្បន្ននេះទីក្រុងនៃទីសក្ការៈ Mashhad និង Qom កំពុងរងការវាយប្រហារដោយវីរុសនិងត្រូវបានគេដឹងថាមន្រ្ដីជំនាញសុខាភិបាលរត់ចេញពីប្រទេស ស្របពេលគ្រឿងបរិក្ខារពេទ្យមិនគ្រប់គ្រាន់ដែលអ្នកតំណាងរាស្រ្ដខេត្តនៃ ក្រុងកូមថាការស្លាប់គឺជាង៥០០នាក់មិនមែនដូចតួលេខរដ្ឋាភបិាលថា៦៦នាក់នោះទេ។

សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់មួយនេះឈរលើលំដាប់ទីបួននៃករណីកើនឡើងវីរុសកូរ៉ូណាបន្ទាប់ពីប្រទេសប្រភព ចិន បន្ទាប់មកកូរ៉េខាងត្បូងនិងជប៉ុន។សូមជម្រាបថាពេលនេះតួលេខអ្នកផ្ទុកមេរោគកូរ៉ូណាត្រឹមថ្ងៃទី២មីនាមានជិត៩ម៉ឺនករណីស្លាប់លើស៣ពាន់នាក់ តែកក៏ជាសះស្បើយជាង៤ម៉ឺន៥ពាន់នាក់ដែរ៕

ដោយៈ ពៅនិកា

Share

Image
Image
Image