en     km
en     km

អំឡុងពេលកូវីដក្រសួងកិច្ចការនារី ផ្ដើមបណ្ដុះបណ្ដាលគ្រូបង្គោល ជួយប្រឹក្សាយោបល់ស្ត្រី និងកុមារ ងាយរងគ្រោះ

Share

ទោះក្នុងអំឡុងពេលកូវីដក៏ដោយក្ដី វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការផ្តល់ ប្រឹក្សាជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីជាជនរងគ្រោះដោយអំពើហិង្សា ត្រូវបានរៀបចំឡើងរយៈ ពេល០៣ថ្ងៃដោយក្រសួងកិច្ចការនារីបានចប់ជាស្ថាពរកាលពីថ្ងៃទី០៥មិថុនា។


វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមមកពីខេត្តចំនួន០៨ ជាសរុបគឺ២៥នាក់ក្នុងនោះបុរស ០៦នាក់។

ក្រសួងកិច្ចការនារីបានវាយតម្លៃថាជាលទ្ធផល សិក្ខាកាមបានយល់ដឹងអំពី បទដ្ឋានអប្បបរមា សម្រាប់ការផ្តល់សេវាជាមូលដ្ឋាន ដល់ស្ត្រី និងក្មេងស្រីជាជនរង គ្រោះដោយអំពើហិង្សា ដែលទាក់ទងនឹងយេនឌ័រ និងសិទ្ធ ជាមូលដ្ឋានរបស់ជនរង គ្រោះនៅក្នុងបទដ្ឋានអប្បបរមា និងរបៀបថែទាំខ្លួនឯងក្នុងនាមជា អ្នកផ្តល់សេវា ។

បើតាមទំព័រហ្វេសប៊ុកក្រសួងកិច្ចការនារី បានឱ្យដឹងថាក្រោយពីបាន ចូលរួមវគ្គបណ្តុះបណ្តាលសិក្ខាកាមទទួលបានចំនេះដឹង កើនឡើងប្រមាណ៨០% ។
ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ក្រសួងអះអាងទៀតថាសិក្ខាកាមបានអនុវត្តការ សាកល្បងបង្រៀន អំពីមេរៀនបទដ្ឋានអប្បបរមា ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការក្លាយខ្លួនជាអ្នក បណ្តុះបណ្តាលបន្តទៅអ្នកផ្តល់សេវា នៅថ្នាក់ក្រោមជាតិ។


កន្លងមកក្រសួងកិច្ចការនារីក៏បានកែលម្អយន្តការសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងក្រុមការងារបច្ចេកទេស ទទួលបន្ទុកអំពើហិង្សាទាក់ទងយេនឌ័រឈ្មោះថា TWGDD។ ជាមួយគ្នានេះគឺការបង្កើនបទដ្ឋានអប្បបរិមាសម្រាប់ការផ្តល់សេវា ដែលផ្តោតលើការឆ្លើយតបផ្នែកប្រឹក្សាយោបល់ផ្នែកសុខភាព ផ្នែកបញ្ជូន និងការផ្សះផ្សារវាងដៃគូទាំងពីរដូចការបណ្ដុះបណ្ដាលគ្រូបង្គោលនៅសប្ដាហ៍មុននេះបណ្ដាលកណ្ដាលឆ្នាំ២០២០។


អ្នកស្រីប៉ុកបញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការកម្ពុជា ដើម្បីជួយស្រ្តីមានវិបត្តិហៅ កាត់ថា CWCCគាំទ្រលើវិធីសាស្រ្ដរបស់ក្រសួងកិច្ចការនារីថាជាសារៈសំខាន់។


បើតាមមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនហៅកាត់ថាUNFPAនិងជំនួយរបស់ប្រទេសអូស្រ្តាលី សហការជាមួយក្រសួងកិច្ចការនារីបង្ហាញថា ស្រ្តីកម្ពុជាជាង៣០%ធ្លាប់បានរងអំពើហិង្សាលើរាងកាយ ផ្លូវភេទ ផ្លូវចិត្ត ឬសេដ្ឋកិច្ចពីដៃគូស្និទ្ធស្នាលក្នុងជីវិតរបស់ពួកគេ។ ក្នុងនោះ៨៥%នៃស្រ្តីធ្លាប់ជួបអំពើ ហិង្សាផ្លូវភេទ បានទទួលរងអំពើហិង្សាផ្សេងៗទៀតដូចជាអំពើហិង្សាលើរាងកាយ និងផ្លូវចិត្ត។ បើតាមរបាយការណ៍ដដែលនោះស្រ្តីដែលធ្លាប់រងអំពើហិង្សាលើផ្លូវកាយ ឬផ្លូវភេទពីដៃគូស្និទ្ធស្នាលមាន ៤៩%រាយការណ៍ថា ពួកគេមិនដែលនិយាយពីបទពិសោធន៍ ប្រាប់នរណាម្នាក់ឡើយ។ ដោយឡែកស្រ្តីប្រហែល ២៤% ដែលធ្លាប់រងអំពើហិង្សារាងកាយ ឬផ្លូវភេទពីដៃគូស្និទ្ធស្នាលបានស្វែងរកជំនួយផ្តល់សេវាផ្លូវការ ឬអាជ្ញាធរ។
មាន ៤០% នៃស្រ្ដីនោះគឺ ពួកគេមិនស្វែងរកជំនួយដោយសារ អំពើហិង្សាគឺកើតឡើងជាធម្មតា ហើយ៣០% ទៀតនិយាយថា ពួកគេមិនស្វែងរកជំនួយដោយសារភាពភ័យខ្លាច ឬខ្មាសអៀន។ចំណែកទីតាំងនៃការស្វែងរកជំនួយគឺស្រ្តីរងគ្រោះបានទៅស្វែងរកជំនួយ ពីអាជ្ញាធរមូលដ្ឋានមានចំនួន១៤,៥% ពីនគរបាល ១១% និងពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬសេវាផ្តល់ជំរក៥%។

សូមជម្រាបថាអ្នកជំនាញអំពើហិង្សាលើស្ត្រី បានលើកឡើងពីការកើនឡើងករណី អំពើហិង្សាក្នុងគ្រួសារ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ កូវីដ១៩ ដោយសារ​ការតានតឹងផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត ជនប្រព្រឹត្តមានពេលវេលានៅ ជាមួយជនរងគ្រោះច្រើន។

ដូច្នេះក្រសួងកិច្ចការនារីក៏បានរៀបចំលេខទំនាក់ទំនងនៅតាមបណ្តាខេត្តនានា ដើម្បីឱ្យជនរងគ្រោះ អាចផ្តល់ព័ត៌មាន និងស្វែងរកជំនួយតាមលីងខាងក្រោម៖

https://www.facebook.com/mowa.gov.kh/posts/3027483833940464?__xts__[0]=68.ARBrjY6tiQXcbuQdQEBfha3d4cT1LqzapHu04zk4-W9DAyb4BIZuRyLGmavsgUzmskQAMwEZpXYvpC4gKBwfLbPP__yXpuPFNJNstGAqGZSBirzfp3bwUYPPJBMTsdEoBy-cOGkHQYLkiF5EEdhs9y92e8TZmWp_X4mpqdH8H4J3bvq3lhe1N7wPdpQPzKGLm9Kynpv6U4EgKJJMx6AHtEeR50bJCPwkcfBthTDIEKVvewI_mNQEcco6PrIFQkViqdQJuBEhmOafHzAufjAvsq_7BdxlE_MuWbCVZ8eQg5wc5ybYjqdgNO4NQXiBgS6qvjySDvT22A_Yp__057_IEbEw2oJKEjV7bcJ7RPAW3zKPW0t6VGhhb2_xMmVBIVkKnPxKCcoKBl-XuotxwK3j5kBxsM3V04-qnwP2ib6gXGYBd4XvNoRtwZIGuhcpv0FlpDBhrFVFSZ6eMCuakaR9rZBadGIz15uccvAQosNAHSJfqYDlOanqrehR&__tn__=H-R

ដោយ៖ពៅនិកា

Share

Image
Image
Image