en     km
en     km

អូស្ត្រាលី​ចំណាយ​ទឹកប្រាក់​ប្រមាណ​​ជាង​១៣​ម៉ឺន​ដុល្លារ​ ប​ញ្ចូ​ន​ស្ត្រីជន​ភៀសខ្លួន​មាន​ផ្ទៃពោះ​ម្នាក់​ទៅ​កាន់​ប្រទេស​ណា​អ៊ូ​រួ​ វិញ

Share

រូបភាពយន្តហោះ Boeing លេខ 737 BBJ របស់ RAAF ដឹកស្រ្តីភៀសខ្លូនជនជាតិសុម៉ាលីត្រលប់ទៅណាអ៊ូរួវិញ
រូបភាពយន្តហោះ Boeing លេខ 737 BBJ របស់ RAAF ដឹកស្រ្តីភៀសខ្លូនជនជាតិសុម៉ាលីត្រលប់ទៅណាអ៊ូរួវិញ

​ស្រី្ត​ភៀស​ខ្លូ​ន​ជនជាតិ​សុ​ម៉ា​លី​ម្នាក់​ឈ្មោះ​ អា​ថ​ល្យា​ណ​ (Abyan)​ ត្រូវ​បាន​ចាប់​ប​ញ្ចូ​ន​ត្រលប់​ទៅ​ប្រទេស​ណា​អ៊ូ​រួ​វិញ (Nauru)​​ ជា​បន្ទាន់​ ដោយ​យន្តហោះ​អូស្ត្រាលី​ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​១៣​ម៉ឺន​ដុល្លារ​ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​នេះ​។​ ស្ត្រី​រូប​នេះ​មាន​ផ្ទៃពោះ​១៥​ស​ប្តា​ហ៍​ដោយសារ​ការ​រំលោភ​នៅ​ឯ​ប្រទេស​ណា​អ៊ូ​រួ​ ជា​កន្លែង​ជនភៀសខ្លួន​រស់នៅ​។​ ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ​ពី​ការ​ស្នើ​សុំ​ទៅ​អូស្ត្រាលី​ដើម្បី​ប​ពា្ច​ប់​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់បាន​ នាង​ក៏​ត្រូវ​បាន​គេ​ប​ញ្ចូ​ន​ទៅ​ទីក្រុង​ស៊ី​ជនី​កាលពី​ថ្ងៃ​ទី​១១​កន្លង​ទៅ​នេះ​។​

​យ៉ាង​ទោះជា​យ៉ាងនេះ​ក្តី​ រយៈពេល​៥​ថ្ងៃក្រោយ​បន្ទាប់​ពី​បាន​ទៅ​ដល់​អូ​ស្រា្ត​លី​ Abyan​ ត្រូវ​បាន​គេ​ប​ញ្ចូ​ន​ចេញពី​ប្រទេស​នេះ​ដោយ​សំងាត់​តាម​ជើងហោះហើរ​ឈ្នួល​ពិសេស​ Boeing​ លេខ​737​ BBJ​ ទាំង​មិន​បាន​រំលូតកូន​ឡើយ​។​

ខ្លឹមសារដែលស្រ្តីភៀសខ្លួនសុម៉ាលីបានសរសេរ
ខ្លឹមសារដែលស្រ្តីភៀសខ្លួនសុម៉ាលីបានសរសេរ

​មេធាវី​របស់​នាង​លោក​ George​ Newhouse​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​ នាង​ត្រូវ​បាន​គេ​ប​ញ្ចូ​ន​ចេញ​ទៅ​វិញ​ដោយ​សំងាត់​ក្នុង​ន័យ​បញ្ចៀស​នូវ​ «​ដំណើរ​រឿងហេតុ​និង​ការ​ពិនិត្យ​ពិ​ច្ច័​យ​ផ្សេងៗ​»​។​ លោក​បន្ថែម​ទៀត​ថា​៖​ «​ការ​ប្រព្រឹត្ត​របស់​រដ្ឋ​ឯករាជ្យ​ដោយ​ប្រើ​ឥទ្ធិពល​ចាប់​ប​ញ្ចូ​ន​បែប​នេះ​មុន​ពេល​ដែល​យើង​អាច​សាកសួរ​នាំ​នាង​ ឬ​ក៏​នាំ​យក​បញ្ហា​ដាក់​ទៅ​ដល់​តុលាការ​ ពិតជា​គួរ​ឲ្យ​ចំឡែក​និង​ភ្ងា​ក់​ផ្អើល​»​។​

​ឆ្លើយ​តប​នឹង​សំណួរ​របស់​ព្រឹទ្ធសភា​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ លោក​ Neil​ skill​ ជា​ជំនួយការ​រដ្ឋលេខាធិការ​ទី​មួយ​ខាង​ផ្នែក​ឃុំឃាំង​ប្រចាំ​ក្រសួង​អ​ន្ថោ​ប្រវេសន៍​និង​ការពារ​ព្រំដែន​បាន​និយាយ​ថា​ Abyan​ ត្រូវ​បា​នប​ញ្ចូ​ន​ចេញ​ទៅ​ដោយ​យន្តហោះ​ឈ្នួល​ឯកជន​ពីព្រោះ​តែ​នាង​បាន​បង្ហោះ​ឃ្លា​មួយ​ថា​៖​ «​ហានិភ័យ​នៃ​ការ​មិន​គោរព​តាម​គោលការណ៍​របស់​ជើងហោះហើរ​យន្តហោះ​ពាណិជ្ជកម្ម​»​។​ ចំនែកឯ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អ​ន្ថា​ប្រវេសន៍​វិញ​លោក​ Peter​ Dutton​ បាន​និយាយ​ថា​ លោក​មិន​បានដឹង​ថា​ចំណាយ​អស់​ប៉ុន្មាន​នោះ​ទេ​ក្នុង​កា​រប​ញ្ចូ​ន​ Abyan​ ត្រលប់​ទៅ​វិញ​។​

​ប៉ុន្តែ​យ៉ាងណា​ក្តី​ ជើង​យន្តហោះ​ឈ្នួល​ Boeing​ លេខ​ 737​ BBJ​ ដែល​ថោក​ជាងគេ​មាន​តម្លៃ​យ៉ាងតិច​ណាស់​ $11,326​ បើ​គិត​ក្នុង​មួយ​ម៉ោង​។​ ទិន្នន័យ​ជើងហោះហើរ​ចាប់ពី​ថ្ងៃ​សុក្រ​ចង្អុលបង្ហាញ​ថា​យន្តហោះ​បាន​យក​ពី​ ប្រ៊ី​ស​បា​នេ​ (Brisbane)​ ទៅ​ស៊ី​ជនី​ (Sydney)​ ដើម្បី​ទទួល​ Abyan​។​ បន្ទាប់​មក​ហោះហើរ​ទៅ​កាន់​ ហា​នី​អា​រ៉ា​(Haniara)​ នៅ​ឯ​កោះ​ សូ​ឡូ​ម៉ូ​ន​(Solomon)​ រួច​បន្ត​ទៅ​ប្រទេស​ណា​អ៊ូ​រួ​តែ​ម្តង​។​ រួច​យន្តហោះ​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​សៅរ៍​វិញ​។​ ជា​សរុប​យន្តហោះ​មួយ​នេះ​ចំណាយ​អស់​រយះ​ពេល​11​ម៉ោង​ និង​39​នាទី​ ដែល​អាច​ប៉ានស្មាន​ក្នុង​តំលៃ​ប៉ុន្មាន​131,947$​ ឯណោះ​។​

រូបភាពប្រាប់សញ្ញាផ្លូវទៅអូស្រ្តាលី និងញ្ញូវស៊ីឡែននៅភូមិមួយនៅឯណាអ៊ូរួ Nauru
រូបភាពប្រាប់សញ្ញាផ្លូវទៅអូស្រ្តាលី និងញ្ញូវស៊ីឡែននៅភូមិមួយនៅឯណាអ៊ូរួ Nauru

​ភាគច្រើន​នៃ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​និង​ជនភៀសខ្លួន​រវាង​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ណា​អ៊ូ​រួ​តែងតែ​ដឹក​ជ​ញ្ចូ​ន​តាម​ជើងហោះហើរ​ពាណិជ្ជកម្ម​ធម្មតា​។​ លោក​ Neil​ Skill​ ក៏​បន្ថែម​ទៀត​ថា​«​តែ​សំរាប់​ក្រុមហ៊ុន​ជើងហោះហើរ​ឈ្នួល​ឯកជន​ Royal​ Australia​ Air​ Force​ (RAAF)​នេះ​បាន​ដឹក​ជ​ញ្ចូ​ន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ ជនភៀសខ្លួន​និង​ជន​រួម​ដំនើរ​របស់​ពូក​គេ​រវាង​អូស្ត្រាលី​ ហ្គី​នី​PNG(Papua​ New​ Guinea)​ និង​ណា​អ៊ូ​រួ​បាន​ប្រតិបត្តិការ​ជា​ធម្មតា​ទៅ​ហើយ​»​។​

​លោក​ក៏​បាន​បន្ត​ផង​ដែរ​ថា​៖​ ជើង​យន្តហោះ​ទាំងនេះ​រក​ចំណូល​បាន​ពី​ការ​ដឹក​ជ​ញ្ចូ​ន​កាលពី​ឆ្នាំទៅ​មួយ​ដោយ​ដឹក​បាន​ចំនួន​68​ដង​ដាក់​មនុស្ស​នៅ​ឯ​ទីទួល​និង​11​ដង​ទៀត​ដឹក​ចេញពី​ទី​ទឹក​។​ ហើយ​នៅ​ឆ្នាំ​នេះ​បាន​ដឹក​ជ​ញ្ចូ​ន​នៅ​ឯ​ទីទួល​ចំនួន​11​ដង​ និង​រវាង​ប្រទេស​អូ​ស្រា្ត​លី​ ហ្គី​នី​ និង​ណា​អ៊ូ​រួ​ចំនួន​10​ដង​ផង​ដែរ​។​

​គួរ​បញ្ជាក់​ទៀត​ថា​ ក្រុម​អ្នក​ច្បាប់​និយាយ​ថា​៖​ «​នាង​បាន​ហោះហើរ​ចាក​ចេញពី​ប្រទេស​ខុស​ពី​សមត្ត​កិច្ច​ច្បាប់​»​។​

​ទាក់ទិន​នឹង​រឿង​នេះ​ តំណាង​រដ្ឋាភិបាល​ក៏​បាន​និយាយ​ដែរ​ នាង​ផ្លាស់​ចេញពី​ប្រទេស​ពីព្រោះ​នាង​ប្តូរ​ចិត្ត​លែង​ចង់​ពពោះ​»​។​

​ក៏​ប៉ុន្តែ​ Abyan​ វិញ​និយាយ​ថា​៖​ «​វា​មិនមែន​ជា​ការ​ពិត​ទេ​ដែល​នាង​មិន​ចង់​រំលូតកូន​»​។​ នៅ​ក្នុង​ក្រដាស​សរសេរ​ដៃ​នាង​បាន​បង្ហាញ​ថា​៖ «​ខ្ញុំ​ត្រូវ​បាន​គេ​ចាប់រំលោភ​នៅឯណា​អ៊ូ​រួ​ ហើយ​ខ្ញុំធ្លាក់ខ្លួនឈឺ​ជា​ខ្លាំង​ ខ្ងុំ​មិន​ដែល​និយាយ​ថា​មិន​ចង់​ពពោះ​សោះឡើយ​»​។​

​ប្រែ​សម្រួល​ដោយ​៖​ ហេង​ រតនា​/​ប្រភព​៖​ TheGuardian​

Share

Image
Image
Image