en     km
en     km

អា​មេ​រិ​ក ​​គាប​សង្កត់​​វៀតណាម​ ​ករណី​​សិទ្ធិ​មនុស្ស​ ​មុន​​លោក ​អូ ​បា​ម៉ា ​ទៅ​​កាន់​​ប្រទេស​នេះ​

Share

​ក្នុង​ជំនួប​ទ្វេភាគី​ នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ កាលពី​ថ្ងៃ​ម្សិលមិញ​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ លោក​ Tom​ Malinowski​ បាន​ប្រាប់​ទៅ​លោក​ Vu​ Anh​ Quang​ សម​ភាគី​វៀតណាម​ ឱ្យ​ឈប់​គាបសង្កត់​ សេរីភាព​ របស់​ប្រជាជន​ គឺ​ធ្វើ​យ៉ាងនេះ​ដើម្បី​សាទរ​ទំនាក់​អា​មេ​រិ​ក​ -​វៀតណាម​។​

WASHINGTON, DC - AUGUST 05: U.S. President Barack Obama speaks about the Iran nuclear agreement August 5, 2015 at American University in Washington, DC. Obama is pushing for congress to appove the nuclear deal reached with Iran. (Photo by Alex Wong/Getty Images)
U.S. President Barack Obama

​តាម​សេចក្ដីរាយការណ៍​ លោក​អូ​បា​ម៉ា​នឹង​ទៅ​កាន់​ប្រទេស​វៀតណាម​ នៅ​ខែឧសភា​ ក្នុង​ដំណើរ​ ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​តំបន់​សេដ្ឋកិច្ច​មួយ​នៅ​ ប្រទេស​ឡាវ​។​

​លោក​ Tom​ Malinowski​ បាន​ប្រាប់​លោក​ Vu​ Anh​ Quang​ ប្រធាន​នាយកដ្ឋាន​ ទំនាក់ទំនង​ ការ​បរទេស​នៃ​ក្រសួងការបរទេស​ វៀតណាម​ ថា​បញ្ហា​ដែល​ជា​ឧបសគ្គ​ នៃ​ទំនាក់ទំនង​ រវាង​ប្រទេស​ទាំង​២​ គឺ​ ការ​រំលោភ​សិ​ទិ្ធ​មនុស្ស​ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​ការ​ឃុំខ្លួន​ សកម្មជន​សង្គម​ និង​ក្រុមប្រឆាំង​។​ តាម​របាយការណ៍​សិ​ទិ្ធ​មនុស្ស​ Human​ Rights​ Watch​ ប្រទេស​វៀតណាម​ នៅ​បន្ត​ឃុំខ្លួន​អ្នកទោស​នយោបាយ​ ៩៥​នាក់​ទៀត​។​

​លោក​អូ​បា​ម៉ា​ នឹង​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​វៀតណាម​ជា​លើក​ដំបូង​រយៈពេល​៤​ទស​វត្ស​ បន្ទាប់​ពី​ បញ្ចប់សង្គ្រាម​នៅ​វៀតណាម​ ៕​

ប្រភព​:ABC​

Share

Image
Image
Image