en     km
en     km

អា​មេ​រិ​ក​ស្នើ​ឲ្យ​ជួយ​កសាង​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​បើ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​

Share

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ថ្មី​ លោក​ Mike​ Pompeo​ និ​យា​យា​ថា​ អា​មេ​រិ​ក​នឹង​ ស្នើ​ឲ្យ​ជួយ​កសាង​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងជើង​ឡើង​វិញ​ បើសិន​ទីក្រុង​ព្យុ​ង​យ៉ាង​ យល់ព្រម​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ។​

​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ សុក្រ​ ថា​ អា​មេ​រិ​ក​នឹង​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​កូរ៉េ​ខាងជើង​ ដើម្បី​សម្រេច​នូវ​ភាព​រុងរឿង​ឲ្យ​ដូច​ទៅ​នឹង​ភាព​រីក​ចម្រើន​របស់​កូរ៉េ​ខាងត្បូង​ដែល​ជា​មិត្ត​របស់​អា​មេ​រិ​ក​។​
​លោក​ Pompeo​ ដែល​ទើបតែ​ត្រលប់​មក​ពី​ទីក្រុង​ព្យុ​ង​យ៉ាង​ បាន​និយាយ​ថា​ លោក​មាន​កិច្ច​ ចរចា​ល្អ​ ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​ គី​ម​ ជុង​ អ៊ុ​ន​។​

​លោក​ គី​ម​ ជុង​ អ៊ុ​ន​ និង​ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ Donald​ Trump​ នឹង​ជួប​គ្នា​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ ខាង​មុន​នេះ​។​

​មេដឹកនាំ​ទាំង​ពីរ​ដែល​ធ្លាប់​បាន​ គំរាមកំហែង​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​ឪ​ឡូ​វ​នេះ​ បាន​ប្រកាស​ បន្ទាប់​ពី​កិច្ចចរចា​ដ៏​សំខាន់​រវាង​កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង​កាលពី​ខែមេសា​៕​ ប្រភព​៖​ BBC​

Share

Image
Image
Image