en     km
en     km

អាយស៊ីស៊ី-អង្គរនឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨នៅថ្ងៃទី២១ -២២ មិថុនា

Share

ខេត្តសៀមរាប៖ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ នឹងរៀបចំកិច្ចប្រជុំ បច្ចេក ទេសលើកទី២៨ របស់ខ្លួននៅក្រុងសៀមរាបនៅថ្ងៃទី២១-២២ ខែ មិថុនា ឆ្នាំ២០១៧នេះ ។

លោក ស្រី ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ សីល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ប្រភពរូបភាព៖ អាជ្ញាធរជាតិអប្សរា។
លោក ស្រី ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ សីល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ប្រភពរូបភាព៖ អាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំដើម្បីពិនិត្យឡើងវិញនូវលទ្ធផលនៃការអភិរក្សនិងការជួសជុលក្នុងតំបន់អង្គរ រួមទាំងស្វែងរកជំនួយថវិកាសម្រាប់គម្រោងថ្មីថែមទៀត។ កិច្ចប្រជុំប្រចាំឆ្នាំនេះចូលរួមដោយតំណាងស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ តំណាងពីស្ថានទូតបារាំង និងភាគីកម្ពុជា៕

Share

Image
Image
Image