en     km
en     km

អាមេរិក និងម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងទ្វេភាគី

Share

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo នៅថ្ងៃសុក្រ ទី ៣ សីហានេះ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី លោក បណ្ឌិតមហាធាមហាម៉ាត ខ​ណៈលោកធ្វើទស្សនកិច្ចនៅប្រទេសនេះរយៈពេលពីរថ្ងៃ។

តាមបណ្ដាញផ្សាយព័ត៌មានម៉ាឡេស៊ី Bernama  លោករដ្ឋមន្ត្រី Mike Pompeo និងលោកមហាធាបានយោគយល់គ្នាជាច្រើនអំពីការធ្វើទំនាក់ទំនងទ្វេភាគី។ តែបែបនេះក្ដី ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក គឺជាការមកសាទរដោយផ្ទាល់ចំពោះលោកមហាធាដែលបាន   ​ជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រី។

ទស្សនកិច្ចនេះ ត្រូវបានមើលឃើញថា បាននាំមកនូវឱកាសដ៍ល្អ គឺទាំងអាមេរិក និងម៉ាឡេស៊ីពិភាក្សាអំពីកិច្ចការទ្វេភាគីបញ្ហាតំបន់ និងអន្តរ ជាតិ។

សហរដ្ឋអាមេរិក និងម៉ាឡេស៊ីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ ១៩៥៧ គឺបន្ទាប់ពីម៉ាឡេស៊ីបានឯករាជ្យពីចក្រភពអង់គ្លេស។

ក្រោយពីបញ្ចប់ទស្សនកិច្ចពីរថ្ងៃនៅម៉ាឡេស៊ី លោករដ្ឋមន្ត្រី Mike Pompeo នឹងត្រូវធ្វើទស្សនកិច្ចបន្តទៀតនៅប្រទេសសិង្ហបុរី៕

 

 

Share

Image
Image
Image