en     km
en     km

អាមេរិកបណ្ដេញមន្ត្រីទូតគុយបា ១៥រូប

Share

រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានបណ្ដេញមន្ត្រីទូតប្រទេសគុយបា ១៥នាក់ ដែលសេតវិមាននិយាយថា រដ្ឋាភិបាលក្រុងហាវាន់ណាបានបរាជ័យចំពោះការការពារមន្ត្រីទូតអាមេរិក ដែលរងការវាយប្រហារដោយ សម្ងាត់មួយ។

យ៉ាងណាក៏ដោយរដ្ឋមន្ត្រីការបរទេសគុយបា​ Bruno Rodriguez បានហៅ សេចក្ដីសម្រេចរបស់អាមេរិកថា មិនអាចទទួលបានឡើយ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC ជំហររបស់ក្រសួងការបរទេសអាមេរិកធ្វើឡើងមួយសប្ដាហ៍បន្ទាប់ពីអាមេរិក បានមន្ត្រីទូតរបស់ខ្លួនជាងពាក់កណ្ដាល។

រដ្ឋមន្ត្រីការបរទេស Rex Tillerson បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា សេចក្ដីសម្រេចនេះ ដោយសារតែគុយបាមិនបានការពារសុវត្តិភាពមន្ត្រីទូតអាមេរិកគ្រប់គ្រាន់ស្របតាមអនុសញ្ញាក្រុងវិយេនដែលធានាប្រតិបត្តិការការទូត។

នេះជាលើកដំបូងហើយនៃរដ្ឋការរបស់លោកត្រាំដែលមានវិធានការលើប្រទេសគុយបាទើបមានចំណងទាក់ទងការទូតជាផ្លូវការជាមួយអាមេរិកនៅក្រោមរដ្ឋការរបស់អតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា៕BBC

 

 

Share

Image
Image
Image