en     km
en     km

អាមេរិកបញ្ចូននាវាចម្បាំង៤គ្រឿងទៅជិតដែនទឹកវេណេហ្សូអេឡាខណៈអ៊ីរ៉ង់ព្រមានមិនឱ្យប៉ះនាវាដឹកប្រេងរបស់ខ្លួនទៅវេណេហ្សូអេឡា

Share

សេចក្ដីរាយការណ៍មួយរបស់បណ្ដាញផ្សាយព័ត៌មានអ៊ីរ៉ង់បានឱ្យដឹងថាសហរដ្ឋអាមេរិកបានបញ្ចូននាវាចម្បាំងបួនគ្រឿងបន្ថែមទៀតទៅច្រកCarribeanដែលជាប់នឹងដែន សមុទ្រនៃប្រទេសវេណេហ្សូអេឡាចំពេលអ៊ីរ៉ង់ព្រមានកុំឱ្យអាមេរិកប៉ះពាល់នាវាដឹកប្រេងរបស់ខ្លួនមួយដែលបរសំដៅផ្ដល់ទំនិញទៅឱ្យវេណេហ្សអេឡា។

ប្រភពរបស់គេហទំព័រ IFP NEWS.COMចុះផ្សាយថាការបញ្ចូននាវាចម្បាំងរបស់ សហរដ្ឋអាមេរិកភ្លាមៗបន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបញ្ចូនស្បៀងនិងជំនួយផ្សេងៗដឹកតាមកប៉ាល់ជាច្រើនកុងតឺន័រទៅឱ្យរបបលោកប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូដើម្បីទប់ស្ថានការណ៍វិបត្តិស្បៀងអាហារនិងថ្នាំពេទ្យនៃប្រទេសដែលហែកហួរដោយហិង្សានយោបាយនិងសេដ្ឋកិច្ចទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់បានចុះផ្សាយកាលពីថ្ងៃសៅរ៍ទី15ឧសភាថានាវាចម្បាំងរបស់អាមេរិកទាំងបួនគ្រឿងនេះគឺមានឈ្មោះថា USS DETROIT, USS LASSEN , USS PREBLE, USS FARRAGUហើយរួមជាមួយនឹងយន្ដហោះស៊ើបការណ៍P8-Poseidonផងដែរ។របាយការណ៍នេះបានស្រង់កាលវិភាគរបស់អ្នកវិភាគបញ្ហាយោធានិងនយោបាយមកចុះផ្សាយថាសហរដ្ឋអាមេរិកបានបញ្ចេញកម្លាំងយោធារបស់ខ្លួនជាថ្មីម្ដងទៀតនេះដើម្បីប្រាប់អន្ដរជាតិថា ក្រុងវ៉ាស៊ីនតោនប្រឆាំងដាច់ខាតរាល់ជំនួយទាំងឡាយណាទៅឱ្យវេណេហ្សូអេឡានៅពេលដែលអាមេិរកចាត់ទុកថារបបលោកប្រធានាធិបតីម៉ាឌូរ៉ូរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរៗនោះ។អ្នកវិភាគព្រមានថា ជំនួយរបស់អ៊ីរ៉ង់ផ្ដើមឱ្យរដ្ឋការរបស់លោកដូណាល់ត្រាំយកធ្វើជាល្បែងនយោបាយរបស់លោកនៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកខែវិច្ឆិកាឆ្នាំ២០២០នេះហើយចង់មិនចង់គឺលោកត្រាំនិងទាញយកលទ្ធផលឱ្យបានពីប្រទេសវេណេហ្សូអេឡា។ប៉ុន្ដែប្រភពដដែលបានបញ្ជាក់ថា ការដែលអ៊ីរ៉ង់បញ្ចូនជំនួយដ៏ច្រើនសម្បើមនេះគឺបន្ទាប់ពីលោកម៉ាឌូរ៉ូបានស្នើសុំជំនួយជាបន្ទាន់ទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន។ក្នុងនោះគឺអ៊ីរ៉ង់មានភាពលេចធ្លោជាងគេសម្រេចផ្ដល់ជំនួយតាមការស្នើសុំរបស់លោកម៉ាឌូរ៉ូ។តែអ្នកវិភាគRefinitiv Eikonយល់ថាជំនួយរបស់អ៊ីរ៉ង់បានកំពុងបញ្ឆេះឱ្យអាមេរិកឆ្លើយតបទាំងអ៊ីរ៉ង់និងវេណេហ្សូអេឡាអាចក្នុងពេលតែមួយប៉ុន្ដែការបញ្ចូននាវាចម្បាំងរបស់អាមេរិកទៅច្រកសមុទ្រការ៉ាបៀនក្បែរដែនទឹកវេណេហ្សូអេឡាបានបង្ហាញថាអាមេរិកចង់ឃើញរបបលោកម៉ាឌូរ៉ូក្រឡាប់ឆាប់ៗបំផុត។ប៉ុន្ដែជាមួយគ្នានេះប្រភពព័ត៌មានដដែលនេះអះអាងថាបានស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយនៃមន្រ្ដីអាមេរិកដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាសហរដ្ឋអាមេរិកកំពុងតែពិចារណាវិធានការណ៍មួយចំនួនប្រឆាំងនឹងអ៊ីរ៉ង់ហើយវិធានការណ៍នេះអាចនឹងធ្វើឡើងឆាប់ៗនេះ។មន្រ្ដីដដែលនេះបាននិយាយថាសេតវិមានប្រតិកម្មជាខ្លាំងទៅលើរបបលោកម៉ាឌូរ៉ូនិងរដ្ឋាភិបាលអ៊ីរ៉ង់ដែលបានទទួលយកការដោះដូរជំនួញមាសពីប្រទេសវេណេហ្សូអេឡាកាលពីថ្មីៗនេះដែលសហរដ្ឋអាមេរិកថានេះជាការផ្គើនការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងរបបផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡាតែសូមជម្រាបថាទាំងអ៊ីរ៉ង់និងវេណេហ្សូអេឡាកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់មួយឈ្មោះថា Nourស្រង់មកផ្សាយដោយAljazeeraបានឱ្យគូសបញ្ជាក់ថាអ៊ីរ៉ង់ព្រមានអាមេរិកបើហ៊ានធ្វើដូចចោរសមុទ្រចង់បង្កើតអសន្ដិសុខលើផ្លូវនាវាចរណ៍អន្ដរជាតិ គឺជាការប្រថុយគ្រោះថ្នាក់ហើយ នឹងគេចមិនផុតពីការប៉ះទង្គិចទេ។

សហរដ្ឋអាមេរិកកាលពីប្រមាណសប្ដាហ៍មុននេះរងភាពអាម៉ាសជាខ្លាំងដោយសារតែកងទ័ពរបស់លោកម៉ាឌូរ៉ូបានចាប់ខ្លួនពលរដ្ឋអាមេរិកកាំងពីរនាក់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមួយដែលលោកម៉ាឌូរ៉ូថាជារដ្ឋប្រហារមិនបានសម្រេចផ្ដួលរលំរបបរបស់លោក។ជនជាតិអាមេរិកកាំងពីរូបនោះគឺជាទាហានស៊ីឈ្នួលបានដឹកនាំក្រុមប្រដាប់អាវុធជិត២០នាក់ បើកម៉ារ៊ីនសំដៅមកប្រទេសវេណេហ្សូអេឡាដើម្បីធ្វើសកម្មភាពណាមួយទៅលើលោកម៉ាឌូរ៉ូលោកម៉ាឌូរ៉ូបានប្រកាសថាពលរដ្ឋអាមេរិកកាំងពីររូបនេះគឺធ្វើសកម្មភាពប្រុងចាំលោកយកទៅឱ្យលោកត្រាំដែលលោកថានេះជាអំពើបរាជ័យធ្ងន់ធ្ងរណាស់របស់លោកត្រាំមានមកលើរូបលោកតែបែបនេះក្ដីរដ្ឋាភិបាលរបស់លោកដូណាល់ត្រាំបានបដិសេធចំពោះការចោទប្រកាន់ទាំងឡាយរបស់លោកម៉ាឌូរ៉ូហើយបានប្រកាសថាអាមេរិកមានផែនការដូចនេះគឺមិនឱ្យបរាជ័យដាច់ខាត។សូមជម្រាបទៀតថាអ៊ីរ៉ង់ចិន គុយបា រុស្ស៊ីនិងប្រទេសមួយចំនួនទៀតដែលមានសម្ព័ន្ធភាពវេណេហ្សូអេឡាបានដាក់គំនាបកាន់តែខ្លាំងឡើងឱ្យលោកដូណាល់ត្រាំទម្លាក់ចោលជាបន្តាំន់ការដាក់ទណ្ឌកម្មលើរបបលោកម៉ាឌូរ៉ូដោយអះអាងថាទណ្ដកម្មរបស់អាំមេរិកនេះកំពុងតែធ្វើឱ្យប្រជាជនវេណេហ្សូអេឡាធ្លាក់ខ្លួនក្នុងស្ថានភាពទរ្ភិក្សហើយប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្សទៀតផង។ប្រទេសទាំងនេះបានកោះប្រជុំក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដោយសម្រេចប្រឆាំងទណ្ឌកម្មរបស់អាមេរិកតែបែបនេះក្ដីសហរដ្ឋអាមេរិកបោះឆ្នោតវេតូរួមជាមួយនឹងមហាអំណាចអង់គ្លេសបារាំងទៀតផង។មកដល់ពេលនេះអាមេរិកបង្កើនការដាក់ទណ្ឌកម្មលើរបបលោកម៉ាឌូរ៉ូកាន់តែខ្លាំងឡើងៗដោយអាមេរិកបិទក្រុមហ៊ុនប្រេងដ៏ធំរបស់ខ្លួនគឺChevronនៅក្នុងវេណេហ្សូអេឡាទៅហើយបន្ថែមលើនោះក្រុមហ៊ុនប្រេងធំចំនួនពីររបស់រុស្ស៊ីក៏បានវេចបង្វេចពីវេណេហ្សូអេឡាដែរដោយប្រកាសខ្លួនមិនអាចវិនិយោគទុនលើការរុករកប្រេងពីវេណេហ្សូអេឡាបានទៀតទេដោយការនាំចេញប្រេងទៅកាន់ប្រទេសផ្សេងៗទៀតធ្លាក់ចុះ៨០ភាគរយ។អ្នកវិភាគព្រមានថារបបលោកម៉ាឌូរ៉ូត្រូវតែដោះដូរគោលនយោបាយខ្លួនជាបន្ទាន់ហើយសម្របសម្រួលឱ្យមានការបោះឆ្នោតប្រធានាធិបតីថ្មីឡើងវិញជាមួយនឹងវត្តមានរបស់មេដឹកនាំបក្សប្រឆាំងដែលសហរដ្ឋអាមេរិកនិងជិត៦០ប្រទេសគាំទ្រ។ហើយមេដឹកនាំបក្សប្រឆាំងនោះគឺលោកជួនហ្គៃដូដែលកំពុងស្ថិតក្នុងស្ថានទូតសហភាពអឺរ៉ុបគេចចេញពីការតាមចាប់ខ្លួនរបស់រដ្ឋអាជ្ញាលោកម៉ាឌូរ៉ូ៕

ប្រែសម្រួល៖ ពៅនិកា

https://www.aljazeera.com/news/2020/05/iran-media-warn-move-fuel-shipment-venezuela-200516195741293.html

https://thedispatch.com/p/iran-is-airlifting-supplies-to-venezuela

Share

Image
Image
Image