en     km
en     km

អាមេរិកដាក់ឱសានវាទអោយក្រុងព្យុងយ៉ាងចាប់ផ្ដើមរំលាយអាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០២១អោយអស់

Share

រដ្ឋមន្រ្ដីការបរទេសអាមេរិក លោក Mike Pompeo  បាននិយាយថា អាមេរិកស្វាគមន៍យ៉ាងខ្លាំងលទ្ធផលដែលបានមកពីជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន និង ម៉ូនចាវអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ដោយសង្ឃឹមថា លទ្ធផលនេះ នាំអោយក្រុងព្យុងយ៉ាងត្រៀមរៀបចំជំនួបជាថ្មីម្ដងទៀតរវាងលោកដូណាល់ត្រាំក្នុងពេលដ៏ឆាប់ខាងមុខនេះ។

តាមបណ្ដាញផ្សាយព័ត៌មាន​BBCរដ្ឋមន្រ្ដីការបរទេសអាមេរិកដែលបង្ហាញជំហរដូចនេះ ស្របពេលដែលអាមេរិកដាក់ឱសានវាទទៅទីក្រុងព្យុងយ៉ាងថា ការធ្វើអោយលែងមានអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនៅឆ្នាំ២០២១ ។

ស្របពេលនេះដែរ លោករដ្ឋមន្រ្ដីបានសាទរកិច្ចព្រមព្រៀងដែលនាំអោយមានអធិការកិច្ចអន្ដរជាតិចូលទៅពិនិត្យមើលការបិទរោងចក្រ នុយក្លេអ៊ែរ​ និងការបិទការដ្ឋានបាញ់កាំជ្រួចផ្លោងរបស់ទីក្រុងព្យុងយ៉ាង។

លោកម៉ូនចាវអ៊ីន ​និងលោក គីម ជុងអ៊ុន បានជួបគ្នាជាលើកទីបីនៅទីក្រុងព្យុងយ៉ាងដែលទើបបិទបញ្ចប់នៅថ្ងៃនេះ ហើយជំនួបនេះ នាំអោយអ្នកសង្កេតការណ៍ធ្វើការកត់សម្គាល់ថា ប្រទេសអតីតសត្រូវនឹងគ្នានេះបានឈានដល់ការបង្រួបបង្រួមជាតិនិងការកសាងសន្ដិភាពយូរអង្វែងជាមួយគ្នាទៅថ្ងៃខាងមុខទៀត៕

 

Share

Image
Image
Image