en     km
en     km

អាមេរិកចាប់ផ្ដើមពិនិត្យឡើងវិញការទម្លាក់មេដឹកនាំវេណេហ្ស៊ូអេឡាពីអំណាច

Share

រដ្ឋមន្រ្ដីការបរទេសអាមេរិក Mike Pompeo នឹងចាប់ផ្ដើមធ្វើទស្សនកិច្ចទៅប្រទេសប៉ាណាម៉ា និងមិស៊ិក នៅសប្ដាហ៍នេះ ដើម្បីជួបមេដឹកនាំប្រទេសទាំងពីរនេះផ្ដោតលើប្រជាធិបតេយ្យនៅប្រទេសវេណេហ្សូអេឡាដែលកំពុងគ្រោះថ្នាក់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិកចុះផ្សាយកាលពីថ្ងៃពុធ ទី១៧ តុលា ម្សិលមិញនេះ។

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក Mike Pompeo នឹងជួបជាមួយប្រធានាធិបតីប៉ាណាម៉ានិងប្រធានាធិបតីម៉ិចស៊ិកនៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយក្នុងជំនួបនេះផ្ដោតទៅលើស្ថានភាពនយោបាយវេណេហ្ស៊ូអេឡា​ រួមទាំងការប្រយុទ្ធប្រឆាំងចរាចរគ្រឿងញៀនដែលកំពុងរីករាលដាលក្នុងប្រទេសវេណេហ្ស៊ូអេឡានេះផងដែរ។

អ្នកសង្កេតការណ៍រំពឹងថា រដ្ឋមន្រ្ដីការបរទេសអាមេរិកនឹងបញ្ចុះបញ្ចូលមេដឹកនាំប្រទេសទាំងពីរនេះ អោយបង្ហាញស្មោះត្រង់ជាមួយអាមេរិកដើម្បីស្ដារអោយមានប្រជាធិបតេយ្យឡើងវិញនៅប្រទេសវេណេហ្ស៊ូអេឡា។

 

កាលពីថ្មីៗនេះ លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានព្រមានថា ប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ អាចនឹងត្រូវទម្លាក់ពីអំណាចដោយការធ្វើរដ្ឋប្រហារមួយកើតឡើង។

លោកប្រធានាធិបតីត្រាំបញ្ជាក់ទៀតថា លោក ម៉ាឌូរ៉ូបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរហើយកំពុងប្រឈមនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

សហរដ្ឋអាមេរិកបានគម្រាមផ្ដួលរំលំលោកម៉ាឌូរ៉ូច្រើនលើកមកហើយ ដោយគ្រប់រូបភាពទាំងអស់។ លោក ម៉ាឌូរ៉ូ បានប្រតិកម្មយ៉ាងខ្លាំងដោយហៅ អាមេរិកជាចក្រព័ត្រទំនើបមួយនៅសម័យថ្មីនេះ។ លោកថា ប្រទេសកូឡុំប៊ី កំពុងតែរៀបចំទ័ពសំងាត់ ដើម្បីផ្ដួលរំលំរូបលោកតាមរយៈជំនួយរបស់សហរដ្ឋអាមេរិក។

ស្របពេលនេះដែរ រដ្ឋកាលរបស់លោកត្រាំបានបង្ហើបឱ្យដឹងថា សេតវិមានកំពុងពិនិត្យមើលការដាក់ទណ្ឌកម្មដំណាក់កាលទីពីរទៅលើរបបលោកម៉ាឌូរ៉ូ ដោយការកម្រិតទំហំនាំប្រេង និងបិទការនាំប្រេងពីប្រទេសនេះចូលទឹកដីអាមេរិក និងប្រទេសផ្សេងៗទៀត។

ការបង្ហើបព័ត៌មានដោយសេតវិមាន ធ្វើឡើងបន្ទាប់ពីលោក ម៉ាឌូរ៉ូបានសម្រេច និងហាមពលរដ្ឋរបស់លោកកាន់ក្រដាស់ប្រាក់ដុល្លារអាមេរិកដោះដូរនិងប្រាក់ Bolivars នៃប្រទេសវេណេហ្ស៊ូអេឡាដោយជំនួសមកវិញការយកប្រាក់យ័នប្រទេសចិនធ្វើចរាចរលើទីផ្សារ៕

Share

Image
Image
Image