en     km
en     km

អាមេរិកចាប់ផ្ដើមប្រាប់ពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកូរ៉េ

Share

វ៉ាស៊ិនតោន ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្ដីណែនាំ ដល់ពលរដ្ឋរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅប្រទេសកូរ៉េ ជាពិសេសគឺកូរ៉េខាងជើង ដែលជាហេតុផលមួយត្រូវបានគេមើលឃើញថា អាមេរិកគិតថា សង្រ្គាមអាចនឹងផ្ទុះឡើងឆាប់ៗនេះ។

ការណែនាំរបស់ក្រសួងការបរទេសអាមេរិក ដែលហាមប្រាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់កូរ៉េខាងជើងនោះធ្វើឡើងស្របពេលដែលមានភាពតានតឹងកាន់តែខ្លាំង នៃការប្រឈមមុខដាក់គ្នារវាងអាមេរិក និងកូរ៉េខាងជើង។ កាលពីខែមុននិស្សិតអាមេរិក​ម្នាក់ ដែលបានទៅកូរ៉េខាងជើងត្រូវបានចាប់ខ្លួន ហើយធ្វើទារុណកម្មរហូតដល់ស្លាប់ ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ពេលនេះស្ថានការណ៍គ្រោះថ្នាក់ខ្លាំងណាស់ ហើយការធ្វើដំណើរណាមួយទៅកាន់ប្រទេសកូរ៉េខាងជើង គឺមិនអាចឲ្យទៅនោះទេ។

នេះជាការដាក់បម្រាមថ្មីជាលើកដំបូងរបស់ក្រសួងការបរទេសអាមេរិក ហាមពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅកូរ៉េខាងជើង ដែលបម្រាមនេះ ធ្វើឡើស្របពេលដែលកូរ៉េខាងជើង ព្រមានថា នឹងវាយកម្ទេច កោះ ហ្គូន សហរដ្ឋអាមេរិកក្នុងពេលដ៏ឆាប់ខាងមុខនេះ៕ ប្រភពពី ៖ BBC

Share

Image
Image
Image