en     km
en     km

អាជ្ញាធរ​ ហាមឃាត់​មិន​ឲ្យ​សមាគម​ន៍​មួយ​ បើក​វគ្គ​បណ្ដុះបណ្ដាល​ចិញ្ចឹម​មាន់​

Share

​ភ្នំពេញ​៖​ អាជ្ញាធរ​ប៉ូ​លី​ស​ប៉ុស្តិ៍​ឃុំ​អំពិល​ បាន​ចុះ​ហាមឃាត់​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ចិញ្ចឹម​មាន់​តាម​ភូមិ​របស់​សមាគម​ន៍​សាមគ្គី​រមាស​ហែក​ ដែល​ជា​សមាជិក​របស់​សម្ព័ន្ធ​សហគមន៍​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ កញ្ញា​នេះ​។​

​អាជ្ញាធរ​ប៉ូ​លី​ឃុំ​អំពិល​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ បាន​ចុះ​បញ្ឈប់​សកម្មភាព​នៃ​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ចិញ្ចឹម​មាន់​បែប​ធម្មជាតិ​ និង​បែប​បច្ចេកទេស​ដល់​ពលរដ្ឋ​រស់នៅ​សហគមន៍​នៅ​ឃុំ​នោះ​។​

​អ្នកស្រី​ ខៀវ​ សា​រុន​ គណៈកម្មការ​សហ​គន៍​ នៃ​សមាគម​ន៍​សម្ព័ន្ធ​សហគមន៍​កម្ពុជា​ ប្រាប់​វិ​ទ្យ​ស្ត្រី​ថា​ ការ​ចុះ​ហាមឃាត់​មិន​ឱ្យ​បន្ត​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ចិញ្ចឹម​មាន់​ដល់​អ្នក​រស់នៅ​ក្នុង​សហគមន៍​នេះ​ អាជ្ញាធរ​ទាំងនោះ​មិន​មាន​មូលហេតុ​ច្បាស់លាស់​នោះ​ទេ​។​

​យ៉ាងណា​ អ្នកស្រី​ ខៀវ​ សា​រ៉ុ​ន​ថា​ អ្នកស្រី​បាន​ស្នើ​សុំ​ទៅ​ទាំង​អាជ្ញាធរ​ភូមិ​ ឃុំ​ និង​មន្ទីរ​កសិកម្ម​ស្រុក​រួចរាល់​ហើយ​ តែ​មិន​បាន​ស្នើ​ដល់​ខេត្ត​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា​ ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ចិញ្ចឹម​មាន់​របស់​សហគមន៍រ​មា​ហែក​ ដែល​ជា​សមាជិក​របស់​សម្ព័​ន​សហគមន៍​កសិករ​កម្ពុជា​ មិន​មាន​យក​ប្រាក់​កម្រៃ​នោះ​ទេ​។​ យ៉ាងណាមិញ​ ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ គឺ​ដើម្បី​ឱ្យ​សហគមន៍​ផ្ទាល់​មានការ​រីក​ចម្រើន​ផ្នែក​ជីវភាព​ និង​ចេះ​ចិញ្ចឹម​មាន់​ឱ្យ​បាន​ត្រឹមត្រូវ​។​

​មក​ដល់​ពេល​នេះ​ វិទ្យុ​ស្ត្រី​មិន​អាច​ទាក់ទង​ អធិការ​ស្រុករ​មា​ហែក​បាន​ទេ​ ដោយ​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល​៕ អត្ថបទដោយលោក សោម លាភ

Share

Image
Image
Image