en     km
en     km

អាជ្ញាធរ​អ​ប្សា​រា​សម្អាត​មែកឈើ​តាម​តំបន់​ប្រាសាទ​

Share

សៀមរាប៖ដើមឈើ និងមែកឈើ ក្នុងទីកន្លែងចំនួនបួននៃតំបន់ប្រាសាទអង្គរនឹងត្រូវកាត់សម្អាតដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ។

 

អាជ្ញាធរ​អ​ប្សា​រា​សម្អាត​មែកឈើ​តាម​តំបន់​ប្រាសាទ​

អាជ្ញាធរអប្សារាបានជូនដំណឹងកាលពីថ្ងៃពុធថាដើមឈើចំនួន៥០ដើមនឹងត្រូវកាត់សម្អាតនៅបរិវេណភ្នំបាក់ខែង នៅភូមិស្រះស្រង់ខាងជើង នៅបរិវេណខ្លោងទ្វារទន្លេអុំ នៅបវិវេនប្រាសាទបេងមាលា និងដើមឈើដែលគ្របពីលើកំពែងប្រាសាទនិងដើមឈើដែលរំខានច្រកចូលខាងជើងប្រាសាទវត្តអធ្វារ។

អាជ្ញាធរជាតិដដែលនេះ ពន្យល់ថា ការសម្អាតបរិដ្ឋានដើមឈើនេះគឺ«ដើម្បី រក្សាសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ សាធារណៈជន និង ដើម្បីលើកកម្ពស់សោភ័ណភាពបរិវេណប្រសាទនានា ក្នុងរមណីយដ្ឋានអង្គរ»៕

Share

Image
Image
Image