en     km
en     km

អាជ្ញាធរ​រក​ឃើញ​គ្រាប់​រ៉ូ​កែ​ត​ប្រមាណ​ ១៨០០​គ្រាប់​

Share

មន្ត្រីជំនាញនៃមណ្ឌលជាតិកំចាត់មីនកម្ពុជា CMAC បានរកឃើញគ្រាប់លាក់ទុកប្រមាណ ១៨០០គ្រាប់ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ១៩ ខែមិថុនា ម្សិលមិញ។

rokeat

មន្ត្រីស៊ីម៉ាក បានរកឃើញគ្រាប់ទាំំងនោះ នៅក្នុងរណ្តៅមួយ បន្ទាប់ប្រជាពលរដ្ឋសាងសងផ្ទះ ក៏ប្រទះឃើញគ្រាប់រ៉ូកែតទាំងនោះ។

បើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមណ្ឌលជាតិកំចាត់មីនកម្ពុជាCMAC បានឲ្យដឹងថា គ្រាប់រ៉ូកែតដែលជាគ្រាប់បាញ់បុក(rocket launchers)ប្រភេទ ៦០មម ៨១មម និងគ្រាប់បេ ៤០ បានលាក់ទុកក្នុងដីអស់ជាច្រើនឆ្នាំ។
លោកសនិដ្ឋានថា គ្រាប់ទាំងនេះទំនងជាគេលាក់ទុកសម្រាប់វាយប្រយុទ្ធនៅអំឡុងខែកក្កដា ឆ្នាំ ១៩៩៧៕

Share

Image
Image
Image