en     km
en     km

អាជ្ញាធរ​មូលដ្ឋាននៅ​ស្រុក​បរិបូរ​ណ៌​ ខេត្តកំពង់ឆ្នាំង ​ធ្វើ​ជំរឿន​ពលរដ្ឋ​ជនជាតិ​វៀតណាម​

Share

រូបតំណាង៖ ហ្វេសប៊ុក
រូបតំណាង៖ ហ្វេសប៊ុក

​កំពង់ឆ្នាំង៖ អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ធ្វើ​ជំរឿន​ដល់​ពលរដ្ឋ​ជនជាតិ​វៀតណាម​ នៅ​ឃុំ​ឆ្នុកទ្រូ​ និង​ឃុំ​ពន្លៃ​ នៃ​ស្រុក​បរិបូរ​ណ៌​ ខេត្តកំពង់ឆ្នាំង​ ក្នុង​គោលបំណង​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ និង​រៀបចំ​ឱ្យ​គ្រួសារ​ជនជាតិ​វៀតណាម​ទាំងនោះ​ ឡើង​ទៅ​រស់នៅ​លើ​ដីគោក​។​

​ចាប់តាំងពី​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ឆ្នាំ​ ២០១៥​ រហូត​មក​ដល់​ថ្ងៃ​ទី​ ៣០​ ខែតុលា​ ឆ្នាំ​ ២០១៥​ នេះ​ មេឃុំ​ឆ្នុកទ្រូ​ និង​មេ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ពន្លៃ​ នៃ​ស្រុក​បរិបូរ​ណ៌​ ខេត្តកំពង់ឆ្នាំង​ បាន​អះអាង​ថា​ អាជ្ញាធរ​ចុះ​ធ្វើ​ជំរឿន​ដល់​ពលរដ្ឋ​ជនជាតិ​វៀតណាម​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ និង​ផ្តល់​ឱកាស​ឱ្យ​គ្រួសារ​ជនជាតិ​វៀតណាម​ឡើង​ទៅ​រស់នៅ​លើ​ដីគោក​។​

​លោក​ សំ​រិ​ទ្ធ​ ផេង​ មេឃុំ​ឆ្នុកទ្រូ​ ស្រុក​បរិបូរ​ណ៌​ ខេត្តកំពង់ឆ្នាំង​ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ នេះ​ថា​ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ជំរឿន​ជនជាតិ​វៀតណាម​ ដែល​រស់នៅ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ និង​ស្របច្បាប់​ នៅ​សាលាឃុំ​ឆ្នុកទ្រូ​ ជាង​ ៥០០​ គ្រួសារ​ក្នុង​រយៈពេល​ ០៥​ កន្លង​ទៅ​។​

​លោក​ សំ​រិ​ទ្ធ​ ផេង​ បន្ត​ថា​ ការ​ធ្វើ​ជំរឿន​នេះ​ ដើម្បី​មាន​ភាព​ងាយ​ស្រួ​ស​ដល់​ការ​គ្រប់គ្រង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជនជាតិ​វៀតណាម​ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ ទាំងមូល​។​ លោក​មេឃុំ​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​ ជំរឿន​នេះ​ អាជ្ញាធរ​ ចង់​រៀបចំ​សណ្ដាប់ធ្នាប់​ការ​រស់​របស់​ពលរដ្ឋ​ជនជាតិ​វៀតណាម​ពី​ការ​រស់នៅ​លើ​ផ្ទៃ​ទឹក​ មក​រស់នៅ​លើ​ដីគោក​វិញ​ ព្រោះ​ការ​រស់នៅ​របស់​ជន​អន្តោប្រវេសន៍​វៀតណាម​ក្នុង​ពេល​កន្លង​ទៅ​នៅ​លើ​ទឹក​មានការ​លំបាក​ និង​បាន​បង្ក​ឱ្យ​មាន​ប៉ះពាល់​ជា​ច្រើន​ដល់​បរិស្ថាន​ទន្លេ​។​

​លោក​ សំ​រិ​ទ្ធ​ ផេង​ ៖​ «​ការ​រស់នៅ​លើ​ទឹក​ អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ​គិត​គួរ​ពីលើ​ទឹក​ មក​លើគោក​ ក៏​ប៉ុន្តែ​ជា​គោលការណ៍​របស់​ខេត្ត​លោក​នឹង​ដោះស្រាយ​ហើយ​ អនាគត​ទៅ​ក៏​ដូច​ជា​ពេល​ខាង​មុខ​ មិន​ឱ្យ​ប្រជាជន​រស់នៅ​លើ​ផ្ទៃ​ទឹក​ទៀត​ទេ​ ឱ្យទៅ​រស់នៅ​លើគោក​»​។​

រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក

ចំណែក​លោក​ វ៉ា​ន់​ សុ​ខន​ មេ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ពន្លៃ​ ស្រុក​បរិបូរ​ណ៌​ ខេត្តកំពង់ឆ្នាំង​វិញ​ ក៏​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​យ៉ាង​ខ្លី​ថា​ ការ​ធ្វើ​ជំរឿន​របស់​មន្ត្រី​ជំរឿន​នៅ​ក្នុង​ឃុំ​ពន្លៃ​ថ្ងៃនេះ​ ជា​ការ​ចង់​ដឹង​ពី​ចំនួន​ប្រជាជន​ជា​អន្តោប្រវេសន៍​ជនជាតិ​វៀតណាម​រស់នៅ​ក្នុង​ឃុំ​ពន្លៃ​ទាំងមូល​ថា​តើ​អ្នក​ទាំងនោះ​រស់នៅ​ស្របច្បាប់​ ឬ​មិន​ស្របច្បាប់​។​

​លោក​ វ៉ា​ន់​ សុ​ខន​ ៖​ «​ គេ​ធ្វើ​ជំរឿន​ទេ​ គ្មាន​នរណា​ចេញ​លិខិត​ឱ្យ​គាត់​ទេ​ បាទ​!​ គេ​ចង់​ដឹង​ថា​អ្នក​ហ្នឹង​ជា​អន្តោប្រវេសន៍​ស្របច្បាប់​ ឬ​អន្តោប្រវេសន៍​ខុសច្បាប់​»​។​

​សូម​ជម្រាប​ផង​ដែរ​ថា​ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ ស្រុក​បរិបូរ​ណ៌​ ខេត្តកំពង់ឆ្នាំង​ មាន​ប្រជាជន​អន្តោប្រវេសន៍​វៀតណាម​ប្រមាណ​ជាង​ ៥០០​ គ្រួសារ​ ដោយ​គ្រួសារ​ភាគច្រើន​ជា​ប្រកប​របរ​នេសាទ​ត្រី​ និង​លក់ដូរ​ឥ​វ៉ា​ន​បន្តិចបន្តួច​តាម​ទូក​៕​

Share

Image
Image
Image