en     km
en     km

អាជ្ញាធរ​នឹង​ផ្អាក​ចរាចរ​កំណាត់​មហាវិថីឈ្នះ ឈ្នះ ចាប់ពី​គល់​ស្ពាន​ព្រែក​ព្នៅ​រហូត​ដល់​ផ្លូវជាតិ​លេខ​៦

Share

ភ្នំពេញ​៖​ រ​ដ្ឋា​បាល​រាជធានី​ភ្នំពេញ​នឹង​ចាប់​ផ្អាក​ចរាចរ​នៅ​លើ​កំណាត់​មហា​វិធី​ឈ្នះ​ឈ្នះ​ ចាប់ពី​គល់​ស្ពាន​ព្រែក​ព្នៅ​រហូត​ដល់​ផ្លូវជាតិ​លេខ​៦​ ដើម្បី​បញ្ជៀ​ស​ចរាចរ​កកស្ទះ​ក្នុង​អំឡុង​ពិធី​សម្ពោធ​វិមាន​អនុ​ស្សារី​យ៍​នយោបាយ​ឈ្នះ​ ឈ្នះ​និង​អបអរសាទ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ចន្ទ​ នេះ​ បញ្ជាក់​ថា​ ការ​ផ្អាក​ចរាចរ​បណ្តោះអាសន្ន​លើ​កំណាត់​ផ្លូវ​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ផ្លូវជាតិ​លេខ​៦​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ២៨​ ធ្នូ​ ដល់​ថ្ងៃ​ទី​ ១​ មក​រា​ ឆ្នាំ​ ២០១៩​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ អំពាវនាវ​ឱ្យ​អ្នកដំណើរ​ទាំំ​ង​អស់​ធ្វើ​ចរាចរ​ចេញ​-​ចូល​មក​រាជធានី​ភ្នំពេញ​ ត្រូវ​វាងទៅ​តាម​ស្ពាន​ព្រែក​ក្តាម​វិញ​។​

​កម្មវិធី​សម្ពោធ​វិមាន​អនុ​ស្សារី​យ៍​នយោបាយ​ឈ្នះ​ ឈ្នះ​និង​អបអរសាទ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២៩​ ដល់​ថ្ងៃ​ទី​ ៣១​ ធ្នូ​ ឆ្នាំ​ ២០១៨​។​

​សូម​រំលឹក​ថា​ ស្តូប​វិមាន​ឈ្នះ​ ឈ្នះ​ ចាប់ផ្តើម​សាងសង់​កាលពី​ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​។​ វិមាន​ឈ្នះ​ឈ្នះ​សាងសង់​លើ​ទំហំ​ដី​ ៨​ ហិច​តា​ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ដែល​ជា​អំណោយ​របស់​លោក​ឧ​ញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ដើម្បី​អបអរសាទ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៃ​ខួប​ ២០​ឆ្នាំ​ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ​ ចាប់ពី​ឆ្នាំ​ ១៩៩៨​ ដល់​ ឆ្នាំ​ ២០១៨​នេះ​ កងទ័ព​នឹង​ដាក់​តាំងពិព័រណ៍​សមិទ្ធផល​នានា​នៃ​កងកម្លាំង​វិស្វកម្ម​ចាប់តាំងពី​ការ​បង្កើត​ឡើង​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​៕​

Share

Image
Image
Image