en     km
en     km

អាជ្ញាធរ​ថៃ​ រឹបអូស​ថ្នាំ​ញៀន​ ១៤​លាន​គ្រាប់​ ស្មើនឹង​ ៦១​លាន​ដុល្លារ​

Share

​ប៉ួ​លិ​ស​ថៃ​ បាន​រឹបអូស​ថ្នាំ​ញៀន​ ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ ចំនួន​ ១៤​លាន​គ្រាប់​ គិត​ជា​ក្រដាសប្រាក់​ដុល្លារ​ ៦១​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​សម្រាប់​នាំ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ នេះ​ជា​ការ​រឹបអូស​ដ៏​ធំ​បំផុត​ លើក​ដំបូង​របស់​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន​ នៃ​ប្រទេស​ថៃ​។​

​ប៉ូលិស​បាន​និយាយ​ថា​ ថ្នាំ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​ ដែល​គេ​ហៅ​ថា​ យ៉ា​បា​ ឬ​ថ្នាំ​ឆ្កួត​ ត្រូវ​បាន​រឹបអូស​ នៅ​ខេត្ត​ អយុធ្យា​ ភាគ​ខាងជើង​ក្រុង​បាងកក​ កាលពី​ថ្ងៃ​ទី​១៨​ ខែសីហា​។​ ក្នុង​អំឡុង​យុទ្ធនាការ​នេះ​ ជនសង្ស័យ​ ជនជាតិ​ថៃ​ ៣​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​។​

​តាម​ប្រភព​របស់​ប៉ូលិស​ ថ្នាំ​ញៀន​ទាំងនេះ​ ត្រូវ​បាន​នាំ​មក​ពី​រដ្ឋ​សាន​ ប្រទេស​ភូមា​ ដែល​ជា​តំបន់​ដាំ​អាភៀន​របស់​ពួក​ផ្ដាច់ខ្លួន​ នៅ​ក្នុង​តំបន់​នោះ​។​ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​។​

​ឧត្តមសេនីយ៍ទោ​ Sommai​ Kongvisaisuk​ បាន​និយាយ​ថា​ ថ្នាំ​ញៀន​ទាំងនេះ​ មាន​គោលដៅ​នាំ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ទីផ្សារ​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី​៕​

Share

Image
Image
Image