en     km
en     km

អាជ្ញាធរ​ថៃ​បញ្ចូន​ពលករ​ខ្មែរ ១​ថ្ងៃ​​ ៥០​ទៅ​១០០​នាក់ ​ខណៈថៃ​រឹត​បន្តឹង​ច្បាប់​ការងារ​

Share

ភ្នំពេញ៖​ អាជ្ញាធរ​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ខុសច្បាប់​បញ្ជូន​មកវិញក្នុងមួយ ​ថ្ងៃ​ប្រមាណ​ ៥០​ទៅ​១០០​នាក់​ ខណៈរាជរដ្ឋាភិបាលថៃ​រឹតបន្ដឹងច្បាប់ការងារ ។​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពនេះ បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ នៅ​ថ្ងៃ​ទី​១៦​ ខែ កក្កដា​ ឆ្នាំ ​២០១៨​ នៅ​សាលា​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​  លោក​ សួន​បវរ​អភិបាល​ខេត្តឱ្យដឹងថា ​ ​ក្រសួងមហាផ្ទៃបាន​ជូនដំណឹង​រដ្ឋបាល​មកកាន់សាលា​ខេត្តបន្ទាយមានជ័យ​ដែលបញ្ជាក់ថា ​រដ្ឋាភិបាល​ថៃ​បាន​រឹត​បន្តឹង​ច្បាប់​ការងារ​នៅ​ប្រទេស​ថៃ​ ។

ការរឹតបន្តឹងនេះបាននាំមានការ​ចាប់​ពលករ​ដែល​ធ្វើការ​គ្មាន​ច្បាប់​បញ្ជូន​មកវិញ។  ជាក់ស្តែង រយៈពេល​ ២​ទៅ​ ៣​ថ្ងៃនេះ​ ភាគី​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ ​១​ថ្ងៃ ​មាន​ប្រមាណ​ ៥០​ ទៅ​ ១០០​នាក់​ ​ ។​

យោង​តាម​របាយការណ៍​ប្រចាំខែ​មិថុនា​ ឆ្នាំ ​២០១៨​ ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ​គ្រប់គ្រង​ទេស​ន្ត​ប្រវេសន៍ គឺ​ពលករ​ខ្មែរ​ ដែល​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ មាន​ចំនួន ​១ពាន់ ៨៩៣​នាក់​ ស្រី ​៦១៧​នាក់​ និង​កុមារ​ ១៧៣​នាក់​ ៕

Share

Image
Image
Image