en     km
en     km

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ ២២៥​នាក់​

Share

ភ្នំពេញ៖ ពលរដ្ឋខ្មែរប្រមាណ ២២៥នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរថៃ ក្នុងប្រទេសថៃ ករណីស្នាក់នៅនិងធ្វើការដោយខុសច្បាប់ ស្របពេលស្ថានកុងស៊ុល ខ្មែរនៅខេត្តសាកែវ កំពុងស្វែងរកមេធាវី ការពារពលរដ្ឋខ្មែរ ៧នាក់ត្រូវឃុំខ្លួនករណីចូលធ្វើនៅប្រទេសថៃដោយខុសច្បាប់។
hd
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា នេះបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន គឺស្ថិតក្នុងស្រុកបាងឡាមុង ខេត្ដឈុនបុរី។

តាមការអះអាងពលរដ្ឋខ្មែរ ទាំង ២២៥នាក់នោះ ២នាក់ ប្រើបណ្ណអនុញ្ញាតិការងារក្លែងក្លាយ ៤០នាក់មានបណ្ណពណ៌ស៊ីជម្ពូរ ក៏ប៉ុន្ដែទៅធ្វើការខុសកន្លែង  និង ១៨៣នាក់ផ្សេងទៀតគ្មានឯកសារអ្វីទាំងអស់។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ ពលរដ្ឋខ្មែរ ១៨៣នាក់ ដែលគ្មានឯកសារ នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ចំណែកពលរដ្ឋខ្មែរ ៤២នាក់ផ្សេងទៀត នឹងត្រូវបញ្ជូនឡើងតុលាការ៕

Share

Image
Image
Image