en     km
en     km

អាជ្ញាធរ​ឃាតខ្លួន​ជនជាតិ​ចិន​ជាង​ ១០០ ​នាក់​ ករណី​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​

Share

​ភ្នំពេញ​៖​ កងកម្លាំង​នគរបាល​អន្តោ​ប្រ​វ​សន៍​ កាលពី​ថ្ងៃអាទិត្យ​ ទី​២២​មេ​សា​ បាន​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ដោយ​ឃាតខ្លួន​ជនជាតិ​ចិន​ជាង​១០០​នាក់​។​

​បើ​តាម​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​ ១២១​ នាក់​ពាក់ព័ន្ធ​នឹង​ការ​ចាប់ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត ​នៅ​សង្កាត់​បឹង​កក់​២​ ខ​ណ្ខ​ទួល​គោក​ និង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។ ​ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំង​នោះ​ អ្នកខ្លះ​គ្មាន​លិខិតឆ្លងដែន​។​

​កាលពី​ស​ប្តា​ហ៍​មុន​ លោក​ លាង​ ជិន​រ៉ុ​ង​ (LIAO​ JINGRONG)​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ច​សហ​ប្រិ​តិ​ប​ត្តិ​ការ​អន្តរជាតិ​ ក្រសួង​សន្តិសុខ​សារ​ធារ​ណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ស្នើ​កម្ពុជា​ឲ្យ​ចាត់វិធានការ​ទៅ​តាម​ច្បាប់​ចំពោះ​ជនជាតិ​ចិន​និង​អ្នក​វិនិយោគ​ចិន​ ដែល​ប្រព្រឹត្ត​ខុសច្បាប់​និង​ទំនៀប​ទម្លាប់​ខ្មែរ​។​

​នៅ​ឆ្នាំ​២០១៧​ កម្ពុជា​បាន​បណ្តេញ​ជនបរទេស​ខុសច្បាប់​ជិត​២​ពាន់​នាក់​ ក្នុង​ចំណោម​ជនបរទេស​ ៤៧​ សញ្ជាតិ​។​ក្នុង​នោះ​ជនជាតិ​ចិន​ជិត​ ៦០០​នាក់​៕

Share

Image
Image
Image