en     km
en     km

អាជ្ញាធរ​ក្រុង​ហុងកុង​ដាក់​ពង្រាយ​ប៉ូលិស​ជាង​ ៦០០០​នាក់​ជួយ​ការពារ​មេដឹកនាំ​ចិន

Share

​​អន្តរជាតិ ៖ អាជ្ញាធរ​ទីក្រុង​ហុងកុង​បាន​ដាក់​ពង្រាយ​ប៉ូលិស​ជាង​៦​ពាន់​នាក់​ដើម្បី​រឹត​បន្ដឹង​សន្ដិសុខ​ការពារ​មេដឹកនាំ​ចិន​ម្នាក់​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​នេះ​ នៅ​ថ្ងៃ​ម្សិលមិញ​ខណៈ​ ក្រុមប្រឆាំង​ ប្រកាស​ធ្វើ​បាតុកម្ម​ ប្រឆាំង​ឥទ្ធិពល​ក្រុង​ប៉េ​កាំ​ង​លើ​ដែនដី​អតីត​អាណានិគម​អង់គ្លេស​ ។​

police-Hongkong
ប្រភព​:​ Reuters​

​លោក​ Zhang​ Dejiang​ ទទួល​បន្ទុក​កិច្ចការ​ទីក្រុង​ហុងកុង​បាន​មក​ដល់ទី​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​អង្គារ​ គឺ​ភ្លាមៗ​លោក​បាន​ថ្លែង​សុន្ទរកថា​តែ​៥​នាទី​ប៉ុណ្ណោះ​ ទៅ​កាន់​ប្រជាជន​ទីក្រុង​ហុងកុង​ ដោយ​លោក​បាន​ពាំនាំ​មក​ជាមួយ​នៅ​ការ​សួរសុខទុក្ខ​ របស់​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ភីង​ ជូន​ប្រជាជន​ហុងកុង​ ។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ សារ​របស់​លោក​ស៊ី​ ជី​ន​ភីង​បាន​ហៅ​ប្រជាជន​ក្រុង​ហុងកុង​ថា​ជា​ប្រជាជន​ចិន​តែ​មួយ​ ប៉ុន្ដែ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ​ប្រជាជន​ទីក្រុង​ហុងកុង​ មួយ​ចំនួន​បាន​សំដែង​ការ​មិន​ពេញចិត្ត​ហើយ​បាន​រិៈ​គន់​ឥទ្ធិពល​របស់​ទីក្រុង​ប៉េ​កាំ​ង​មក​លើ​ដែនដី​ទីក្រុង​ហុងកុង​ ។​

​កាលពី​ឆ្នាំ​២០០៤​ក្រុម​និស្សិត​ដែល​ដាក់​ឈ្មោះ​ខ្លួនឯង​ថា​ជា​ ចលនា​ប្រជាធិបតេយ្យ​បាន​ធ្វើ​បាតុកម្ម​ពាសពេញ​ទីក្រុង​នេះ​ដោយ​ទាមទារ​ឲ្យ​ ក្រុង​ប៉េ​កាំ​ង​បញ្ឈប់​ការ​ត្រួតត្រា​លើ​ដែនដី​នេះ​ប៉ុន្ដែ​នៅ​គ្រានោះ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ។​

​ប្រទេស​អង់គ្លេស​បាន​ប្រគល់​ទីក្រុង​ហុងកុង​ ទៅ​ឲ្យ​ចិន​ប៉េ​កាំ​ង​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​ ៕​

ប្រភព​:​ Reuters​

Share

Image
Image
Image