en     km
en     km

អាជ្ញាធរភូមាមិនអនុញ្ញតឱ្យមន្ត្រីUNទៅរដ្ឋរ៉ាកខាញដែលផ្ទុះហិង្សាជាតិសាសន៍

Share

អង្គការសហប្រជាជាតិបាននិយាយថា អាជ្ញាធរភូមាបានលុបចោលគម្រោងធ្វើទស្សនកិច្ចរបស់មន្ត្រីរបស់ខ្លួន ទៅកាន់រដ្ឋ រ៉ាក់ខាញទីដែលផ្ទុះហិង្សាប្រឆាំងសហគមន៍ម៉ូស្លីម។

អង្គការសហប្រជាជាតិបានស្នើសុំទៅពិនិត្យមើលស្ថានភាពសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា បន្ទាប់ពីតំបន់ដែលពួកគេរស់នៅ រដ្ឋរ៉ាក់ខាញ ផ្ទុះហិង្សាដ៏ខ្លាំង ចាប់តាំងពីថ្ងៃទី ២៥ សីហា មកដោយបណ្ដាលឱ្យសហគមន៍នេះ រត់ចោលលំនៅដ្ឋានជាងកន្លះលាននាក់ ។

អ្នកអ្នកនាំពាក្យអង្គការសហប្រជាជាតិនៅក្រុងយ៉ាំងហ្គនបានប្រាប់បណ្ដាញផ្សាយព័ត៌មានBBCថា សេចក្ដីសម្រេចរបស់ អាជ្ញាធរភូមាមិនមានហេតុផលត្រឹមត្រូវទេ។

សហគមន៍ម៉ូស្លីមបានរងទុក្ខទោសខ្លាំងក្លាចាប់តាំងពីឆ្នាំ ២០១២ ដែលដើមចម កើតចេញពីការរើសអើងជាតិសាសន៍និងសាសនា។ សហគន៍រូហីងយ៉ាត្រូវបានរដ្ឋធម្មនុញ្ញរបស់អតីតរបបយោធាចាត់ទុកជាជនអន្តោប្រវេសខុសច្បាប់ទោះជាពួកនេះមកតាំងទីលំនៅតាំងពីសម័យអាណានិគមអង់គ្លេសក៏ដោយ ៕ ប្រភពៈBBC

 

Share

Image
Image
Image