en     km
en     km

អាជ្ញាធរបិទផ្ទាំងរូបថតលោកសមរង្ស៊ីនិងថ្នាក់ដឹកនាំស្វែងរកចាប់ខ្លួននៅតាមច្រកទ្វារព្រំដែនកម្ពុជាថៃ

Share

អាជ្ញាធរនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចុះបិទផ្ទាំងរូបថតនៃថ្នាក់ដឹកនាំនៃអតីតគណបក្សសង្ក្រោះជាតិចំនួន១៨នកា់ក្នុងនោះមានលោកសមរង្ស៊ីផងដែរនៅតាមច្រកព្រំដែនមួយចំនួនជាប់ប្រទេសថៃ។អាជ្ញាធរចាត់ទុកមន្រ្ដីជាន់ខ្ពស់និងលោកសមរង្ស៊ីថាជាក្រុមឧទ្ទាមមានផែនការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។វិធានការនេះ ស្របពេលអាជ្ញាធរបានបិទច្រកទ្វារព្រំដេនស្ទើរទាំងអស់ជាមួយប្រទេសថៃដោយការដាក់ពង្រាយកងទ័ពប្រដាប់ដោយអាវុធរាប់រយនាក់ទៀតផង។

កញ្ញា ឆោមពៅនិកា លម្អិតព័ត៌មាននេះ៖

ស្ថានភាពនៃថ្នាក់ដឹកនាំអតីតគណបក្សនេះដែលកំពុងធ្វើចលនារុលចូលកម្ពុជាវិញតាមច្រកព្រំដែនកម្ពុជាថៃស្ថិតក្នុងសភាពតានតឹងជាខ្លាំងដេលនៅថ្ងៃនេះអាជ្ញាធរខេត្តបន្ទាយមានជ័យបានបិទផ្ទាំងប្រកាសព័ត៌មានរបស់ស្នងការនគរបាលខេត្តនេះស្ដីពីការស្វែងរកចាប់ខ្លួនថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលអាជ្ញាធរបានហៅថាជាក្រុមឧទ្ទាមក្បត់ជាតិ។

តាមការបង្ហោះលើបណ្ដាញសង្គមត្រូវបានចែកចាយជាសាធារណៈប្រកាសព័ត៌មានរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានសរសេរថាក្នុងអត្ថន័យដើមថាស្ដីពីការស្វែងរកចាប់ខ្លួន ក្រុមឧទ្ទាមក្បត់ជាតិ នគរបាលយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសូមរាយការណ៍តាមរយៈទូរស័ព្ទ ០១២ ២២២២០៦ និង លេខមួយខ្សែទៀត ០១២៦៣៦៣៨៦ ឬ រាយការណ៍មកកាន់ប៉ុស្ដិ៍នគរបាលដែលនៅជិតនៅពេលឃើញក្រុមឧទ្ទាមក្បត់ជាតិទាំងនោះ។ផ្ទាំងបដាបិទរូបថតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គញរោះជាតិទាំងនោះរួមមានលោកសមរង្ស៊ី លោកអេងឆៃអ៊ាង លោកស្រីជូឡុងសូមូរ៉ា លោកស្រីមួរខុសហួរ លោកតុបវណ្ណចន្ទ លោកម៉ែនសុដ្ឋាវរិន លោកស្រីយ៉ក់នាង លោកឡុងរី លោកម៉មផល្លា លោកអ៊ំសំអាន លោកហៃវណ្ណា លោកម៉ោចសារ៉ាត់ លោកលីរតនារស្មី លោក ឥសានឧស្ម័ន លោកអ៊ូចានរិទ្ធ លោកនុតរំដួល លោកហ៊ូវណ្ណ និង លោកកាក់កុម្ភារ។ជាសរុបគឺមនុស្សដែលអាជ្ញាធរតាមចាប់ខ្លួនគឺមានចំនួន១៨នាក់។សូមជម្រាបថា លោកអ៊ំសំអានជាអតីទអ្នកទោសមនសិការដែលត្រូវបានអាជ្ញាធរនិងតុលាការកម្ពុជាចាប់និងកាត់ទោសឱ្យមានទោសម្ដងរួចមកហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាវតៀតណាម។ចំណែកឯយុវជនហៃវណ្ណា គឺជាប្រធាំនចលនាយុវេជននៃគណបកសង្គ្រោះជាតិប្រចាំនៅប្រទេសជប៉ុន។លោកហៃវណ្ណាត្រូវបានមើលឃើញថា ជាសកម្មជនដែលគៀរគងយុវជននិងជាអ្នកឃោសនាយ៉ាងសកម្ម។ តាមសេចក្ដីរាយការណ៍ នានា បានឱ្យដឹងថា ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិទាំងនោះបានកំពុងស្ថិតនៅក្នុងប្រទេសថៃហើយពួកាត់កំពុងរៀបចំដឹកនាំការទទួលអមដំណរលោកសមរង្ស៊ីចូលកម្ពុជាវិញតាមច្រកព្រំដែនប្រទេសថៃ។ចំណែកឯលោកសមរង្ស៊ីដែលជាប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិលោកក៏នឹងមកដល់អាស៊ីអាគ្នេយ៍ថ្ងៃទី៣វិច្ឆិកាហើយការបិទប្រកាសផ្ទាំងបដាស្វែងរកចាប់ខ្លួនថ្នាក់ដឹកនាំនៃអតីតគណបកសង្គ្រោះជាតិទាំងនោះធ្វើឡើងទន្ទឹមនឹងក្រសួងការពារជាតិបានដាក់ពង្រាយកងទ័ពតាមព្រំដែនកម្ពុជាជាប់នឹងប្រទេសថៃនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមាជនជ័យ។ ស្របពេលនេះដែរ កងរាជអាវុធហត្ថលើផ្ទៃប្រទែសក៏បានចេញបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនដើរល្បាតគ្រប់ច្រកព្រំដែនទឹកទាំងអស់ដេលមានព្រំដែនជាប់នឹងប្រទេសថៃដើម្បីទប់ស្កាត់និងចាប់ខ្លួនថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិទាំងនេះ។ ដោយឡែករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានចេញវិធានការហាមក្រុមហ៊ុនអាកាសចរទាំអអស់ដឹកនលោកសមរង្ស៊ីនិង្នថាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងចូលកម្ពុជា។រដ្ឋលេខាធិការដ្ឋានអាកាសចរព្រមានថា បើក្រុមហ៊ុនណាអនុញ្ញាតឱ្យលោកសមរង្ស៊ីជិះយន្ដហោះចូលកម្ពុជានោះគឺនឹងត្រូវបានចោទពីបទរួមគំនិតក្បត់។រដ្ឋាភិបាលកម្ពុជាបានបញ្ចូនដីការបស់តុលាការឱ្យឃាត់ខ្លួននិងចាប់ខ្លួនលោកសរមង្ស៊ីលោកស្រីមួរសុខហួរ លោកអេងឆៃអ៊ាង លោកស្រីជូឡុងសួមួរ៉ា និង ថ្នាក់ដឹកនាំជាច្រើនទៀត តាមសំណើររបស់កម្ពុជា។កាលពីថ្ងៃ១៩តុលាលោកស្រីមួរខុសហួរត្រូវបានអាជ្ញាធរអន្ដោប្រវេសន៍ថៃឃាឃាំងមិនឱ្យលោកស្រីស្ថិតនៅទីក្រុងបាងកកដោយសារតែលោកស្រីមានឈ្មោះក្នុងដីកាចាប់ខ្លួនរបស់តុលាការកម្ពុជា។យ៉ាងណាលោកស្រីមួរខុសហួរនិងលោកអេឆៃអ៊ាងបានអះអាងថាអាជ្ញាធរថៃនឹងមិនឃាត់ខ្លួនថ្នាក់ដឹកនាំគណបក្សស្ងក្រោះជាតិនោះទេព្រោះថារដ្ឋាភិបាលថៃក៏មានកាតព្វកិច្ចក្នុងនាមជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពប៉ារីក្រុងប៉ារីសផងដែរ និងជាហត្ថលេខីនៃសិទ្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិស៊ីវិលនិងនយោបាយផងដែរ។តាមដំណឹងមកថា លោកអេងឆៃអ៊ាងនិងថ្នាក់ដឹកនាំដទៃទៀតរួមតាំងមន្រ្ដីសកម្មជននៃអតីតគណបកស្សង្គ្រោះជាតិជាង១រយនាក់កំពុងនៅលើទឹកដីថៃក្នុនោះមានលោកម៉មផល្លាប្រធានប្រតិបត្តិនៃអតីគណបកសស្ងគញរោះជាតិរាជធានីភ្នំពេញដែលអាជ្ញាធរកម្ពុជាស្នើឱ្យអាជ្ញាធរថៃជួយចាប់ខ្លួនជាបន្ទាន់ក៏កំពុងនៅក្នុងទឹកដីថៃផងដែឬ។ការពីថ្ងៃទីបីវិច្ឆិកាសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សនិងសមាជិកសភាប្រទេសថៃមួយចំនួនត្រូវបានរាយកាណ៍មកថាបានស្នើសុំឱ្យរដ្ឋាភិបាលថៃដឹកនាំដោយលោកប្រាយុទ្ធចាន់អ៊ូចា ជួយសម្របសម្រួលដឹកនាំការប្រជុំឱ្យជជែកអំពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងតំបន់ជាពិសេសគឺរឿងហិង្សារ៉ូហីនយ៉ា មីយ៉ាន់់ម៉ា និង ប្រជាធិបតេយ្យនៅកម្ពុជាដែលកំពុងដើរថយក្រោយ។ យ៉ាងណាក៏ដោយលោកសមរង្ស៊ីបានប្រកាសដោយបញ្ចេញសារចុងក្រោយរបស់លោកជាថ្មីទៀតដោយអំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃប្រទេសដទៃទៀតនិងពលរដ្ឋកម្ពុជាចូលរួមជាមួយនឹងលោកនិងថ្នាក់ដឹកនាំរបស់លោកក្នុងពេលលោកវិលមកវិញគឺដើម្បីស្ដារប្រជាធិបតេយ្យកម្ពុជាឡើងវិញ។លោកសមរង្ស៊ីបានប្រកាសនិងប្រកាន់ជំហរថា ទោះជាមានការរារាំងដាក់វិធានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរាំងខ្ទប់លោកយ៉ាងណាក៏ដោយក៏លោកនៅតែរកច្រកចូលកម្ពុជាឱ្យខានតែបាននៅថ្ងៃ៩វិច្ឆិកានោះ។អ្នកសង្កេតការណ៍និងអ្នកវិភាគព្រមានថាស្ថានការណ៍និងអាក្រក់ហើយធ្ងន់ធ្ងរប្រសិនបើមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីនិងថ្នាក់ដឹកនាំជួបនឹងការបង្រ្កាបដែលស្របពេលនេះមេធាវីអន្ដរជាតិម្នាក់ដែលកាន់សំណុំរឿងសិទ្ធិមនុស្សនៅកម្ពជាលោក Richard Roycher បានឱ្យដឹងថាលោកកំពុងកសាងសំណុំរៀងការរំលោភ សិទ្ធិមនុស្សនៅ កម្ពុជាទៅកាន់តុលាការព្រហ្មទណ្ឌអន្ដរជាតិICC ហៅបានព្រមានអាជ្ញាធរកម្ពុជាកុំ ធ្វើការបង្ក្រាបណាមួយទៅលើលោកសមរង្ស៊ីនិងអ្នកអមដំណើររបស់លោក។តែនៅពេលជាមួយគ្នានេះបើតាមលោកស្រីមួរសុខហួរគឺអ្នកនយោបាយបរទេសជិត២០នាក់ ស្ម័គ្រចិត្តអមដំណើរជាមួយលោកសមរង្ស៊ី។តែប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា ទោះជាជនបរទេសមកជាមួយក៏ដោយគឺអាជ្ញាធរកម្ពុជាចាប់តែលោកសមរង្ស៊ីនិងជនណាដែលមានដីកាចាប់ខ្លួនរបស់តុលាការ៕

Share

Image
Image
Image