en     km
en     km

អាកាសយានិក​ក្រុមហ៊ុន​អា​មេ​រិ​កាំ​ង​អ៊ែ​ឡាញ​បាន​ស្លាប់​ខណៈ​បើកបរ​យន្តហោះ​ពេល​យប់​

Share

ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ អាកាសយានិក​ម្នាក់​ដែល​បញ្ជាការ​ហោះហើរ​ពេល​យប់​ ពី​ហ្វឺ​និ​ច​ (Phoenix)​ ទៅ​ បូ​ស្ដុ​ន​ (Boston)​ បាន​មាន​ជំងឺ​ ហើយ​ត្រូវការ​ការ​សង្គ្រោះ​បន្ទាន់​ និង​បាន​ស្លាប់​ពេល​កំពុង​បញ្ជា​យន្តហោះ​។​

American-Airline

​យោង​តាម​ការ​ផ្សាយ​របស់​BBC​ News​ ឲ្យ​ដឹង​ថា​ យន្តហោះ​របស់​ក្រុមហ៊ុន​អា​មេ​រិ​កាំ​ង​អ៊ែ​ឡាញ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​ នៅ​ពេល​ដែល​សហ​យានិក​បាន​ចូល​គ្រប់គ្រង​ស្ថានការណ៍​ និង​បាន​បង្វែរ​យន្តហោះ​ទៅ​ចុះ​ចត​នៅ​ស៊ី​រ៉ា​កូ​ស​ (Syracuse)​ រដ្ឋ​ញូយ៉ក​ (New​ York)​។​

​ជើងហោះហើរ​លេខ​ ៥៥០​ បាន​ចាក​ចេញពី​ហ្វឺ​និ​ច​ មុន​ពេល​រំលង​អា​ធ្រា​ត្រ​ កាលពី​យប់​ថ្ងៃ​សៅរ៍​ ហើយ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​។​

​ស្ត្រី​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​កាំ​ង​អ៊ែ​ឡាញ​ បាន​និយាយ​ថា​ អាកាសយានិក​រូប​នោះ​បាន​សម្ដែង​អាការ​មិន​ស្រួលខ្លួន​នៅ​ពេល​យន្តហោះ​កំពុង​ហោះហើរ​។

អាកាសយានិក​ថ្មី​មួយ​រូប​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ស៊ី​រ៉ា​កូ​ស​ (Syracuse)​ ដើម្បី​ដឹក​អ្នកដំណើរ​ទៅ​កាន់​រដ្ឋ​បុ​ស្ដុ​ន​ (Boston)​ ហើយ​ពួក​គេ​បាន​ទៅ​ដល់​គោលដៅ​នៅ​មុន​ល្ងាច​ថ្ងៃ​ចន្ទ​៕

 

ប្រែសម្រួលដោយ៖ ណុល ដារ៉ា

Share

Image
Image
Image