en     km
en     km

អភិបាលខេត្តកំពង់ធំហាមពលរដ្ឋប្រើឧបករណ៍ខុសច្បាប់​និងនេសាទនៅរដូវត្រីពង

Share

កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជានេសាទទាំងអស់ មិនត្រូវប្រើឧបករណ៍នេសាទខុសច្បាប់ និងនេសាទក្នុងរដូវត្រីពងនោះទេ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីព្រលែងកូនត្រីជាង ៥ម៉ឺនក្បាល កាលពីពេលថ្មីៗនេះនៅទំនប់ ១ មករា ស្ទឹងជីនិត ស្ថិតនៅក្នុងភូមិស្នោរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

សកម្មភាពលែងកូនត្រី។រូបភាព សេង សុភក្រ្ត យុវជនខេត្តកំពង់ធំ

ការពាវនាវនេះ ស្របពេលដែលប្រជានេសាទមួយចំនួនតូចនៅតែបន្តសកម្មភាពនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ ឆក់ និងប្រើស្បៃក្រឡាល្អិត។ លោកអភិបាលខេត្តជំរុញលើកទឹកចិត្តដល់អ្នកនេសាទទាំងអស់ គប្បីនេសាទដោយប្រើឧបករណ៍ស្របច្បាប់មាន មោង សំណាញ់ ដាក់សន្ទូច ជាដើម ដើម្បីរក្សាបរិមាណត្រី ស្របពេលទំនប់ ១ មករានេះជាកន្លែងកំសាន្តមួយផងដែរ៕ 

សកម្មភាពលែងកូនត្រី។រូបភាព សេង សុភក្រ្ត យុវជនខេត្តកំពង់ធំ

អត្ថបទខ្លីសរសេរដោយ សេង សុភក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image