en     km
en     km

អន្តរជាតិចាប់ផ្ដើមជន្លៀសពលរដ្ឋខ្លួនចេញពីវេណេហ្សូអេឡា

Share

ប្រទេសឈីលីប្រកាសថា នឹងបញ្ជូនយន្តហោះរបស់កងទ័ពមួយគ្រឿងទៅដឹកប្រជាជនរបស់ខ្លួនចេញពីប្រទេសវេណេហ្សូអេឡាដោយចាប់ផ្ដើមនៅ ចុងខែវិច្ឆិកាឆ្នាំ២០១៨នេះ។

តាមសារព័ត៌មានរុស្ស៊ី Sputnik ការដែលប្រទេសឈីលីសម្រេចដូចនេះ ដោយសារតែ ប្រទេសនេះ គិតថា វិបត្តិមនុស្សធម៌ ដែលកំពុងផ្ទុះឡើងនៅវេណេហ្សូអេឡានឹងកាត់តែធ្ងន់ធ្ងរ។

លោករដ្ឋមន្ត្រីការបរទេសនៃប្រទេស ឈីលី Roberto Ampuero និយាយថា ប្រទេសរបស់លោកនឹងទៅយកពលរដ្ឋមកវិញ ព្រោះមិនចង់ឱ្យពួកគេ គ្រោះថ្នាក់ដោយសារផលលំបាកមួយចំនួនកំពុងកើតមាននៅវេណេហ្សូអេឡានោះទេ។

ទោះជា រដ្ឋមន្ត្រីការបរទេសឈីលី បាននិយាយយោងដូចនេះក្ដី តែគេអាចគិតថា ប្រទេសឈីលីបានកំពុងភ័យព្រួយអំពីការផ្ទុះហិង្សា ​ឬ រដ្ឋប្រហារយោធា អាចកើតឡើង ឬក៏អាចផ្ទុះសង្រ្គាមជាមួយប្រទេសជិតខាងគឺដោយសារប្រទេសកូឡំប៊ី និងប្រេស៊ីលបានបញ្ជូនទ័ពទៅដាក់ពង្រាយតាមព្រំដែននៃប្រទេសវេណេហ្សូអេឡារួចហើយ ដើម្បីប្រុងប្រៀបទប់ស្កាត់ ការបះបោរតាមព្រំដែន ហើយជាលេសកងទ័ពនៃក្រុមប្រឆាំប្រធានាធិបតី    នីកូឡាស់ ម៉ាឌូរ៉ូ សុំជួយអន្តរាគមន៍ចូលទៅជួយក្រុមប្រឆាំងកំពុងធ្វើសកម្មភាពនៅរដ្ឋធានីការ៉ាកាស់។

ប្រទេសវេណេហ្សូអេឡា កំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានខែមកនេះ ដោយនាំឱ្យអតិផរណាហក់ឡើងកប់ពពក់ ស្របពេលវិបត្តិនយោបាយផ្ទុះឡើង ក្រោយការបោះឆ្នោតប្រធានាធិបតី នៅខែឧសភា ដែលសហគមន៍អន្តរជាតិ អាមេរិក សហភាពអឺរ៉ុប មិនទទួលស្គាល់លោក ម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់ព្រោះការបោះឆ្នោតនេះពុំមានគណបក្សប្រឆាំងចូលរួបប្រកួត។ ដោយសារវិបត្តិនេះ នាំឱ្យពលរដ្ឋរត់ភៀសខ្លួនទៅ ប្រទេសជិតខាងជារៀងរាល់ថ្ងៃ ដោយមានជំនួនជាង ២លាននាក់។

នេះជាលើកដំបូងហើយដែលប្រទេសឈីលី បានប្រកាសមុនគេ ដើម្បីជន្លៀសពលរដ្ឋចេញពីប្រទេសវេណេហ្សូអេឡា។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានធ្វើការព្រមានជាញឹកញាប់ថា នៅចុងឆ្នាំ ២០១៨នេះ សេដ្ឋកិច្ចប្រទេសផលិតប្រេងដ៏ធំនេះ នឹងក្រឡាប់ ហើយពេលនោះរបបរបស់លោកម៉ាឌូរ៉ូនឹងគ្រោះថ្នាក់។

ប្រទេសវេណេហ្សូអេឡាចាប់ផ្ដើមបាត់បង់បរិមាណផលិតប្រេង បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមវេណេហ្សូអេឡា ដែលកំពុងមានភាគហ៊ុនប្រេងនៅអាមេរិក និងអឺរ៉ុប៕

Share

Image
Image
Image